លោកប្រធានាធិបតីបារាំង Macron ត្រូវ​ប្រពន្ធទះកំភ្លៀង​នៅ​វៀតណាម

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃច័ន្ទ ទី២៦ ឧសភា បានស្តីបន្ទោសចំពោះឧប្បត្តិហេតុមួយ ដែលភរិយារបស់លោក គឺលោកស្រី ប្រីហ្គីត (Brigitte) បានរុញមុខលោកនៅចំពោះមុខសាធារណៈ ខណៈដែលគូស្នេហ៍បានមកដល់ប្រទេសវៀតណាម ដើម្បីចាប់ផ្តើមដំណើរទេសចរណ៍អាស៊ីអាគ្នេយ៍។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រនៅថ្ងៃទី២៧ ខែឧសភានេះ។

នៅក្នុងវីដេអូមួយ អ្នកស្រី ប្រីហ្គីត ម៉ាក្រូន (Brigitte Macron) ហាក់ដូចជារុញប្តីរបស់នាង មុនពេលចុះពីយន្តហោះប្រធានាធិបតី។

ទោះបីជាយ៉ាងណាក៏ដោយ លោក ម៉ាក្រូន (Macron) បានឱ្យដឹងនៅក្រុងហាណូយថា «លោកកំពុងឈ្លោះប្រកែកគ្នា ឬនិយាយលេងសើចជាមួយប្រពន្ធរបស់លោក។ វាមិនមានអ្វីសោះ»។

ជម្រាបដែរថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រូន ទៅកាន់ប្រទេសវៀតណាម គឺជាលើកទីមួយរបស់ប្រធានាធិបតីបារាំងក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ បានកើតឡើងនៅពេលដែលលោកមានបំណងជំរុញឥទ្ធិពលរបស់បារាំងនៅក្នុងអតីតអាណានិគមរបស់ខ្លួន៕

ដោយ៖ ចិន្តា ទីទិ