តារាវ័យក្មេង៥គូសុទ្ធតែចង់រៀបការក្រោយចូលរួមមង្គលការ ទេព បូព្រឹក្ស និង ជី ដេវីត ! 

បន្ទាប់ពីចូលរួមមង្គលការរបស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត រួច តារាល្បីៗជាច្រើនបានបង្ហាញនូវអារម្មណ៍ពិត និងចង់រៀបការឆាប់ៗដូចជាអ្នកទាំងពីរដែរ ។ 

១ . សំណាង អេលីណា 

កញ្ញា សំណាង អេលីណា ជាស្រីស្អាតសប្បុរសស្នេហ៍ម្នាក់ តែពេលនិយាយដល់រឿងរៀបការ នាងតែងតែបដិសេដជានិច្ច ដោយឡែកលើកនេះ នាងបែរជាពោលពាក្យថា ឃើញ តារាចម្រៀងប្រុសស្រី ជី ដេវីត និង ទេព បូព្រឹក្ស រៀបការនាងមានបំណងចង់រៀបការឆាប់ៗខាងមុខនេះដែរ សំខាន់រកកូនកម្លោះអត់ឃើញ ។ ទោះជាយ៉ាងនេះក្តី សំណាង អេលីណា ក៏ធ្លាប់ប្រកាសបើកបេះដូង និងមានអ្នកក្នុងជីវិតហើយ ។ 

២. ភឹម ស្រីណូ

ថ្មីៗនេះតារាស្រី ភឹម ស្រីណូ ក៏បានបង្ហាញនូវការពិតថា នាងមានគូស្នេហ៍រួចហើយ ហើយក៏មានបំណងចង់រៀបការឆាប់ៗផងដែរ ប៉ុន្តែនាងសុំលាក់ពីពេលវេលា និងមុខមាត់របស់អនាគតស្វាមីខ្លួនសិន ពីព្រោះចង់ឱ្យមានការភ្ញាក់ផ្អើល ។ 

៣. វី ឌីណែត 

ក្រោយពេលធ្វើជាកូនកំដរស្រីដល់តារាចម្រៀង ទេព បូព្រឹក្ស រួច រាប់តែតារាចម្រៀង វី ឌីណែត បានប្រកាសថា ចង់រៀបការដែរ មិនចង់នៅលីវយូរតទៅមុខទៀតទេ គ្រាន់តែពេលនេះពុំទាន់ឃើញបុរសណាម្នាក់មកចូលស្តីដណ្តឹងនាងតាមផ្លូវច្បាប់សោះ ។ នាងរំពឹងថា អាចនឹងចូលរោងការឆាប់ៗដូចជាមិត្តភក្តិដែរ ។ 

៤. អ៊ិន លក្ខិណា 

ថ្វីដ្បិតតែកំពុងមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈ កញ្ញា អ៊ិន លក្ខិណា ក៏មានបងបំណងចង់រៀបរាប់ដែរ ដោយនាងមិនខ្លាចធ្លាក់ប្រជាប្រិយភាពឡើយ សូម្បីតែ ទេព បូព្រឹក្ស ក៏បានជូនពរនាង ឱ្យជួបស្នេហ៍អ្នកមានទ្រព្យឆាប់ៗ ។ គ្រាន់តែលឺបងស្រីជូនពរបែបនេះ កញ្ញា អ៊ិន លក្ខិណា រំភើបចិត្ត ហើយសង្ឃឹមថា ជីវិតខ្លួននឹងជួបគូល្អដូចជាបងស្រីអីចឹង ។  

៥. ប៉ាច គីមមួយ និង សយ រតនៈ

គូស្នេហ៍គូចម្រៀង ប៉ាច គីមួយ និងលោក សយ រតនៈ បានភ្ជាប់ពាក្យនិងគ្នាជិត៣ឆ្នាំហើយ តែអ្នកទាំងពីរនៅពុំទាន់ដឹកដៃគ្នាចូលរោងការតាមប្រពៃណីទៀត រហូតធ្វើឱ្យខាងប្រុសរំអុកចង់រៀបការឆាប់ៗបន្ទាប់ពីចូលរួមមង្គលការ ទេព បូព្រឹក្ស រួច ។ ប៉ាច គីមមួយបានបង្ហើបប្រាប់ថា លោក សយ រតនៈ ដែលជាគូដណ្តឹងកំពុងរំអុកចង់រៀបការ ចំណែកនាងក៏យល់ព្រមហើយត្រៀមនឹងចូលរោងការក្នុងពេលឆាប់ៗនេះ ៕