ឆ្លើយតបនឹងការចោទកម្ពុជា ថាជាជម្រកក្រុមឧក្រិដ្ឋកម្ម, បណ្ឌិត យង់ ពៅ ថា«ថៃអាវលឿង ថៃអាវក្រហម គឺជាសៀម» ល្បិច​កល​ពិស​ពុលឥតប្រែ

បណ្ឌិត យង់ ពៅ ដែលជាអ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សាសន៍ថៃ(Thai) ល្បិច​កល​ពិស​ពុលឥតប្រែ ដូច្នេះហើយទើបលោកបណ្ឌិតទាញសេចក្តីសន្និដ្ឋានថា «ថៃអាវលឿង ថៃអាវក្រហម គឺជាសៀម»។

បណ្ឌិត យង់ ពៅ បន្តថា ពាក្យ «សៀម»​ នេះចង់បញ្ជាក់ពីពូជសាសន៍អតីតកាលដែលច្បាំងដណ្ដើមទឹកដីប្រទេសក្បែរខាងទាំងអស់។ ឥឡូវថៃណាក៏នៅតែសៀមដដែល ពួកគេពូកែសម្ដែងពីភាពទន់ភ្លន់ បង្កប់នូវ​ពិសពុលអាក្រក់មិនខុសពីប្រវត្តិសាស្ត្រ។ កម្ពុជាត្រូវបង្កើនសមត្ថភាព និងបុរេសកម្មលើ ការទូតទ្វារមុខ ការទូតទ្វារក្រោយ ការទូតព័ត៌មាន ការទូតវប្បធម៌ បន្ថែមលើការទូតផ្លូវការបច្ចុប្បន្ន ទើបអន្តរជាតិយល់ពីការពិតនៃវិវាទបច្ចុប្បន្ន។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិត ដោយសារតាមចេញផ្សាយរបស់ កាសែតបាងកកប៉ុស្ត ថ្ងៃសុក្រ ទី ២០ មិថុនា ២០២៥។រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និង សង្គម ( Digital Economy & Society Ministry ) បានចោទកម្ពុជាថាជាជម្រកក្រុមឧក្រិដ្ឋកម្ម Cybercrime ឆ្លងប្រទេសដ៏ធំបំផុតក្នុងពិភពលោក ( World largest hub of transnational cybercrime ) ដោយមានការគាំទ្រពីអ្នកដ៏មានឥទ្ធិពលនៅក្នុងស្រុកថែមទៀតផង ៕