ដើម្បីឈោងចាប់ក្តីស្រមៃធំនៅក្នុងជីវិត នាថការីរបាំបុរាណ សុខគា គីមលាង បានផ្លាស់ប្តូរខ្លួនយ៉ាងទាំងស្រុងពីនារីទន់ភ្លន់ សុភាពរាបសារ មកជានារីសិចស៊ីដែលហ៊ានថតរូបភាពឈុតឆាក ដោយមិនខ្លាចអ្វីទាំងអស់ ។

កាលពីមុននាថការីរបាំបុរាណ កញ្ញា សុខគា គីមលាង ធ្លាប់បានប្រាប់ថា នាងមិនចូលចិត្ត ឬមានបំណងចង់ចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់ណាមួយទេ ដោយសារនាងមិនចូលចិត្តស្លៀកពាក់សិចស៊ី ជាពិសេសគឺឈុតហែលទឹក ។ ដោយឡែកបន្ទាប់ពី សុខគា គីមលាង សម្រេចចិត្តចូលរួមប្រកួត Miss Universe Cambodia 2025 មកស្រាប់តែនាងប្រែប្រួលស្ទើរតែមួយរយដឺក្រេ ដោយបានផ្លាស់ប្តូរពីនារីសុខភាពរាបសារ ទន់ភ្លន់ មកជានារីទាន់សម័យ និងសិចស៊ីមិនធ្លាប់មានពីមុនមក ជាក់ស្តែងថ្មីៗនេះនាងបានចូលរួមសកម្មភាពថតរូបភាពនៅមាត់សមុទ្ររួមជាមួយមិត្តរួមក្រុមយ៉ាងស្រស់ស្អាត ។
ស្ថិតក្នុងសម្លៀកបំពាក់ឈុតហែលទឹក សុខគា គីមលាង កាន់តែមានទំនុកចិត្តលើរូបសម្រស់ និងដងខ្លួនរបស់ខ្លួន ដោយនាងបានបង្ហើបប្រាប់ថា នាងពិតជាពេញចិត្តនូវការផ្លាស់ប្តូររបស់ខ្លូន មិនថាក្នុងរូបភាពបែបណា នាងនៅតែស្រឡាញ់អ្វីដែលមាន ហើយក៏មិនអៀនខ្មាស់ដូចកាលពីមុនដែរ ។
ជាមួយនិងភាពជឿជាក់នេះ សុខគា គីមលាង ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia 2025 ដើម្បីដណ្តើមមកុដទៅឆាកអន្តរជាតិ ។
មហាជនជានច្រើននៅពេលដែលឃើញ សុខគា គីមលាង ផ្លាស់ប្តូរបែបនេះម្នាក់ៗបានលាន់មាត់សរសើរនាងគ្រប់ៗគ្នា ហើយថែមទាំងបានជូនពរនាងជោគជ័យនិងបានទៅឆាកអន្តរជាតិតាមក្តីប្រាថ្នា ។
ថ្វីដ្បិតតែការប្រកួតមិនទាន់មកដល់ សុខគា គីមលាង ហាក់មានការជឿជាក់ខ្លាំងលើសមត្ថភាពរបស់ខ្លួនដើម្បីដណ្តើមមកុដពីបេក្ខភាពខ្លាំងៗជាច្រើន ដោយនាងបាននិយាយថា នាងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកួតប្រជែងដ៏ធំជាលើកដំបូងក្នុងជីវិត មិនថារូបសម្រស់ សមត្ថភាពខាងសិល្បៈ និងចំណេះដឹងទូទៅ តែទោះជាយ៉ាងណានាងនៅតែត្រូវការ ការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន និងអ្នកគាំទ្រជាច្រើន ៕



