នៅក្នុងខែកក្កដានេះតារាចម្រៀង ស៊ុន ស្រីពេជ្រ ហាក់ដូចជារាសីដាក់បន្តិច ដោយសារតែកូនៗឈឺជាប់ សូម្បីតែរូបនាងក៏ឈឺចូលពេទ្យដែរ តែទោះជាយ៉ាងណានាងមិនហ៊ានសម្រាកនោះទេ នាងត្រូវប្រឹងធ្វើការងារទាំងឈឺដើម្បីប្រាក់ចិញ្ចឹមគ្រួសារ ។

ស៊ុន ស្រីពេជ្រ បានបង្ហោះរូបភាពកំពុងសម្រាកនៅពេទ្យរួមជាមួយសារដ៏គួរឱ្យអាណិតថា « ហ៊ឹម… អាណិតណាស់កូន ម៉ាក់នេះទើបតែបានធូរ ចូលដល់កូនម្តង ខែ៧នេះអីក៏ម្លឹងៗ » ។ សិល្បករជាច្រើននៅពេលដែលឃើញបែបនេះ ម្នាក់ៗបានជូនពរនាងឆាប់ជា និងរឹងមាំឡើង ដើម្បីធ្វើការងាររកប្រាក់ចិញ្ចឹមជីវិត ។
ស៊ុន ស្រីពេជ្រ ជាតារាចម្រៀងស្រីមួយរូបដែលមានទឹកដមសម្លេងល្អ នាងបានតស៊ូយ៉ាងលំបាកនៅក្នុងជីវិតដើម្បីរកប្រាក់ចិញ្ចឹមកូនៗ ។ ជាមួយគ្នានេះ ស៊ុន ស្រីពេជ្រ បានឱ្យដឹងផងដែរថា ទោះបីជានាងឈឺ នាងត្រូវប្រឹងងើបឡើងដើម្បីធ្វើការងារ រកប្រាក់ប្រាក់ចិញ្ចឹមគ្រួសារនិងកូនៗ បើនាងមិនប្រឹងទេ ជីវិតគ្រួសារមួយនេះនឹងជួបការលំបាកហើយ ។
គួររំលឹកផងដែរថា តារាចម្រៀង ស៊ុន ស្រីពេជ្រ កាន់តែល្បីឈ្មោះបន្ទាប់ពីត្រូវបានជ្រើសរើសថតបទចម្រៀងនៅក្នុងកម្រចម្រៀងរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » របស់ផលិតកម្មចម្រៀង ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាពិសេសទឹកដមសម្លេងដ៏ពិរោះរបស់នាងត្រូវបានមហាជនទាំងក្នុងនិងក្រៅប្រទេសស្រឡាញ់ពេញចិត្តច្រើន ដូច្នេះហើយទើបធ្វើឱ្យ ស៊ុន ស្រីពេជ្រ កាន់តែទទួលបានការងារជាច្រើន ទាំងកម្មវិធីមង្គលការ ជប់លៀង និងកម្មវិធីធំៗលំដាប់ជាតិជាដើម…៕



