តារាចម្រៀង ខេម ផ្ញើសារដាស់តឿនជៀសវាងបញ្ហា នៅតំបន់កំពុងមានជម្លោះ ! 

ក្នុងនាមជាតារាចម្រៀងម្នាក់ លោក ខេម បានផ្ញើសារដាស់តឿន និងក្រើនរំលឹកបងប្អូនឱ្យត្រៀមខ្លួនចៀសវាងបញ្ហាជម្លោះរឿងទៅលេងប្រាសាទ និងតំបន់ដែលកំពុងមានជម្លោះ ។ 

លោក ខេម បានបញ្ចេញនូវមតិក៏ដូចជាអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកកាលពីពេលថ្មីៗនេះថា « មួយរយៈនេះឃើញបងប្អូនយុវវ័យប្រមូលគ្នាទៅលេងប្រាសាទ និងតំបន់ដែលកំពុងមានជម្លោះ​ ត្រឹមត្រូវណាស់ដែលយើងមានឆន្ទ:ទៅលេងប្រាសាទ​ និង​ បារម្ភណ៍ស្រលាញ់នូវសម្បត្តិទឹកដីយើង​ ប៉ុន្តែសូមប្អូនៗទៅលេងរក្សានូវសេចក្តីថ្លៃថ្នូរអត់ធ្មត់​ បង្ហាញផ្ទះលេខ២ថាយើងជាម្ចាស់ទឹកដី​ ផ្តល់នូវគំរូល្អ​ ពីព្រោះយើងដឹងហើយថា ខាងផ្ទះលេខ២គេក៏មានក្រុមក្មេងស្ទាវគេឡើងមកដែរ​ ហើយខាងផ្ទះលេខ២កំពុងតែចាំមើល ពេលមានបញ្ហាណាមួយកើតឡើង​ ដែលគេអាចចាប់កំហុសយើងបាននោះគេនិងបង្កជាបញ្ហាភ្លាម​ ក្នុងនាមជាតារាចម្រៀងចេញពីការស្រលាញ់ការគាំទ្ររបស់បងប្អូនសូមដាស់តឿននិងក្រើនរំលឹកបងប្អូនអោយត្រៀមខ្លួនអោយបានល្អនិងជៀសវាងបញ្ហាជម្លោះ ដោយប្រការណាមួយដោយមិនបានព្រៀងទុក​ ប្រាកដណាខ្មែរតែងប្រកាន់គោលជំហរសន្តិភាពជាមួយប្រទេសជាប់ភូមិផងរបងជាមួយជានិច្ច ប៉ុន្តែក៏មិនអនុញ្ញាត្តិអោយអ្នកណាមកទន្រ្ទានឈ្លានពានទឹកដីរបស់យើងដែរ​ » ។ 

បន្ទាប់ពីឃើញលោក ខេម ចេញសារដ៏មានអត្ថន័យនេះ មានមតិសរសើរជាច្រើនពីសំណាក់អ្នកគាំទ្រ ដោយម្នាក់ៗបានខមមិនថា តារាចម្រៀង ខេម ពិតជាមានយោបល់ល្អ និងសូមឱ្យបងប្អូនរក្សាភាពថ្លៃថ្នូរ និងអត់ធ្មត់ ៕