អ្នកម្តាយហាយសូរ គង់ ច័ន្ទស្រីមុំ សុខចិត្តបោះបង់អាជីពពិធីកររត់ទៅវិបស្សនាកម្មដ្ឋានជាមួយស្វាមី !

ទើបតែប្រកាសឈប់ធ្វើជាពិធីការិនីក្នុងកម្មវិធី 3 Fun អ្នកម្តាយហាយសូរ គង់ ច័ន្ទស្រីមុំ បានបណ្តើរស្វាមីរបស់ខ្លួនទៅវិបស្សនាកម្មដ្ឋានរយៈពេល១០ថ្ងៃ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា​នាងមានបញ្ហាផ្លូវចិត្ត ។ 

គង់ ច័ន្ទស្រីមុំ គឺជាពិធីការិនីល្បីឈ្មោះនៅក្នុងកម្មវិធី 3 Fun មកទល់ពេលនេះមានរយៈពេលជាង៤ឆ្នាំមកហើយដែលនាងធ្វើការនៅទីនោះ ។ គង់ ច័ន្ទស្រីមុំ បាននិយាយថា ការចាកចេញរបស់នាងពីកម្មវិធីនោះគឺដោយសារតែមានទំនួលខុសត្រូវនិងការងារជាច្រើននៅចំពោះមុខ នាងពិតជាមិនដាច់ចិត្តទេ ។ 

គ្រាន់តែប្រកាសឈប់ពីកម្មវិធីនោះភ្លាម គង់ ច័ន្ទស្រីមុំ បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនថា នាងនិងស្វាមីបានចូលរួមកម្មសិក្សា វិបស្សនាកម្មដ្ឋានរយៈពេល១០ថ្ងៃ ដោយមានវិន័យនិងការអត់ធ្មត់  នាងទទួលបាននូវសេចក្តីសុខ សេចក្តីស្ងប់ស្ងាត់ និងការយល់ដឹងថ្មីក្នុងចិត្តបន្ថែម ។  

នេះមិនមែនជាលើកទីមួយនោះទេដែល គង់ ច័ន្ទស្រីមុំ ទៅវិបស្សនា ជាក់ស្តែងកន្លងមកឱ្យតែទំនេរពីការងារនាងតែងតែទៅវិបស្សនា ធ្វើឱ្យចិត្តស្ងប់ ដូចមហាជនបានដឹងស្រាប់ គង់ ច័ន្ទស្រីមុំ មានបញ្ហាសុខភាពញឹកញាប់ណាស់ នាងត្រូវការពេលវេលាច្រើនដើម្បីរំងាប់ចិត្ត និងធ្វើចិត្តឱ្យសប្បាយរីករាយ ៕