នាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលានេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកកាន់លោក ឲ្យដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដែលនៅមិនទាន់បាត់ភាពតានតឹងនៅឡើយ។
តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីថៃ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកយ៉ាងដូច្នេះថា «ប្រធានាធិបតី ត្រាំ បានផ្ញើលិខិតមួយមកកាន់លោក ដោយបង្ហាញពីបំណងចង់ឃើញប្រទេសទាំងពីរ គឺថៃនិងកម្ពុជា ចរចាគ្នារកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ។
លោក Anutin និយាយថា លោកនឹងឆ្លើយតបទៅលោក ត្រាំ វិញ ជាមួយគោលជំហររបស់ថៃ ហើយប្រសិនបើខាងកម្ពុជាទទួលយកនោះថៃត្រៀមជាស្រេចដើម្បីចរចា។
សូមជម្រាបជូនថា ក្រោយផ្ទុះអាវុធអស់រយៈពេល ៥ថ្ងៃ កម្ពុជា-ថៃ បានទទួលកិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលផ្តួចផ្តើមដោយលោក ដូណាល់ ត្រាំ ប្រធានអាស៊ានម៉ាឡេស៊ី និងអង្កេតតាមដានពីភាគីចិន៕