ធ្លាប់តែឃើញតារាកំប្លែង ផេនខេក បង្ហាញដើមទ្រូងទ្រលុកទ្រលន់យ៉ាងស្រស់ស្អាតឱ្យមហាជនបានឃើញ តែពេលនេះដើមទ្រូងនោះកំពុងមានបញ្ហា អាចបង្កទៅជាមហារីកក្រោយពីនាងមិនយកចិត្តទុកដាក់ថែទាំសុខភាព ។

តារាកំប្លែងភេទទី៣ ផេនខេក កំពុងមានការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីទៅពិនិត្យរោគវិនិច័យនៅមន្ទីរពេទ្យមួយដោយបានប្រាប់ នាងបានបែកធ្លាក់ស៊ីលីកូនដើមទ្រូង ។
ផេនខេក ថែមទាំងបានរៀបរាប់ថា « រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គិតតែពីការងារ ទោះក្តៅរងារក៏មិនហ៊ានសម្រាក ព្រោះតែកាតព្វកិច្ច ប៉ុន្តែភ្លេចថែរក្សាសុខភាពខ្លួនឯង រហួតដល់មួយរយៈពេលចុងក្រោយនេះក៏ចាប់ផ្តើមមានអាករៈមិនស្រួលពីមួយថ្ងៃទៅមួយថ្ងៃ ក៏បានទៅឆែកសុខភាពមើល ក៏ឃើញថាមានបញ្ហាទាក់ទងជាមួយនឹង ស៊ីលីកូនដើមទ្រូង បែក ។ ក្រោយតាមដានសុខភាពលោកគ្រូពេទ្យបានបញ្ជាក់ថា បើបន្តទុកស៊ីលីកូននៅក្នុងខ្លួនទៀត អាចនឹងមានបញ្ហារលៀកកាន់តែខ្លាំងនិងឈានដល់មហារីកជាដើម …» ។
ក្រោយពីឃើញ ផេនខេក បង្ហាញការព្រួយបារម្ភបែបនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាង ព្រមទាំងជម្រុញឱ្យនាងប្រញាប់ទៅវះកាត់ចេញ ដើម្បីកុំឱ្យហួសពេល ។
ផេនខេក ក៏កំពុងព្យាបាល និងត្រៀមឱ្យគ្រូពេទ្យវះកាត់ក្នុងពេលឆាប់ៗខាងមុខ ។
គួររំលឹកផងដែរថា តារាកំប្លែង ផេនខេក បានធ្វើការវះកាត់កែសម្ផស្សរាប់មិនអស់ នាងព្រមទាំងបានកែភេទទៅជាមនុស្សស្រីពេញលក្ខណៈផងដែរ ។ ផេនខេក ថែមទាំងបានបញ្ជាក់ប្រាប់ផងដែរថា នាងចេញសារខាងលើគឺដើម្បីដាស់តឿនចង់ឱ្យប្អូនទាំងអស់គ្នាកុំគិតតែពីរឿងការងារ ត្រូវគិតគូពីសុខភាព ផងដែរ ៕





