ឈានចូលវ័យ២៦ឆ្នាំតារាសម្តែង មុន្នី វិជ្ជរ៉ា កាន់តែស្រស់ស្អាតនិងមានមន្តស្នេហ៍ ទាក់ចិត្តបុរសៗជាច្រើនឱ្យលង់ស្រឡាញ់ ។

ថ្វីដ្បិតតែមួយរយៈពេលនេះតារាសម្តែងរាងតូចច្រឡឹង មុន្នី វិជ្ជរ៉ា មិនសូវមានស្នាដៃថ្មីដើម្បីបង្ហាញអ្នកគាំទ្រ ប៉ុន្តែនាងតែងតែបង្ហាញសកម្មភាពនានា ចែកជូនអ្នកគាំទ្រខ្លួនឱ្យឃើញនិងបានដឹងពីសកម្មភាពការងាររបស់ខ្លួន ជាពិសេសក្នុងថ្ងៃខួបកំណើតវ័យ២៦ ឆ្នាំ នាងបានបង្ហាញនូវអារម្មណ៍រីករាយជាមួយនិងទឹកមុខពោរពេញដោយមន្តស្នេហ៍ រហូតមានអ្នកខ្លះបានខមមិននៅលើរូបភាពរបស់នាង នាងជិតមានដំណឹងល្អហើយ ទើបសម្រស់ប្រែប្រួលបែបនេះ ។
ទោះបីជាមានរឿងបែបនេះក្តី មុន្នី វិជ្ជរ៉ា មិនបានតបអ្វីទាំងអស់ ។ ប៉ុន្តែកន្លងមក មុន្នី វិជ្ជរ៉ា ធ្លាប់បាននិយាយថា នាងជាមនុស្សម្នាក់ដែលចូលចិត្តភាពស្រស់ស្អាត មិនថាមានស្នេហាឬអត់ស្នេហាក្តី គឺត្រូវតែស្អាតគ្រប់ពេលវេលា ។ ចំពោះរឿងដំណឹងល្អ គឺមិនទាន់មានទេ ចាំមើលប៉ុន្មានឆ្នាំទៀតសិន ។
នៅពីក្រោយភាពស្រស់ស្អាតរបស់តារាស្រី មុន្នី វិជ្ជរ៉ា គឺនាងជាមនុស្សម្នាក់ដែលចូលចិត្តហាត់ប្រាណ ទោះនាងញុំាច្រើនកម្រិតណាក៏មិនធ្វើឱ្យនាងធាត់ឡើងគីឡូដែរ ៕




