នាយករដ្ឋមន្ត្រី៤ខែរបស់ប្រទេសថៃ លោក អនុទីន ឆានវីរៈគុល បានប្រកាសជាស្រេចក្នុងការរំលាយសភាថៃនៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ ដើម្បីប្រគល់អំណាចទៅប្រជាជនវិញ។
ថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលាមួយកាលពីថ្ងៃទី២០ ខែវិច្ឆិកាលោក អនុទីន បានលើកឡើងថា សភាមិនចាំបាច់មានការជជែកដេញដោលទាក់ទងនឹងសេចក្តីទុកចិត្តមកលើរដ្ឋាភិបាលរបស់លោកនោះទេ ដោយសារតែរដ្ឋាភិបាលភាគតិចរបស់លោកនឹងចាញ់ ទោះជាយ៉ាងណាក៏ដោយ។
តំណាងរាស្ត្រគណប្រប្រជាជនថៃដែលជ្រុមជ្រែង លោក អានុទីន ឲ្យឡើងកាន់អំណាចមានរយៈពេលកំណត់៤ខែនោះ បានចេញប្រតិកម្មរិះគន់នាយករដ្ឋមន្ត្រីថៃ អានុទីន ចំពោះការប្រកាសពីបំណងរំលាយសភានៅនៅថ្ងៃទី១២ខែធ្នូ ក្នុងករណីដែលសមាជិកសភាបក្សក្រៅរដ្ឋាភិបាលភាគតិចរបស់លោកដាក់ញត្តិដកសេចក្តីទុកចិត្តមែនទៅកាន់រដ្ឋសភាមែននោះ។
តំណាងរាស្រ្តគណបក្សប្រជាជនចាត់ទុកការថ្លែងរបស់លោក អានុទីន ថាជាការមើលស្រាលលើទំនុកចិត្តសាធារណៈនិងដំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថៃ ដែលជាការទាមទារចង់បានរបស់គណបក្សតប្រជាធិបតេយ្យសេរីជឿនលឿន នៅក្នុងនោះមានគណបក្សប្រជាជននេះផង ក៏ដូចជាគណបក្សភឿថៃនោះផង។
យោងតាមការផ្សាយរបស់សារព័ត៌មានថៃ សម័យប្រជុំសភាបន្ទាប់ ត្រូវធ្វើឡើងវិញនៅថ្ងៃទី១២ ខែធ្នូខាងមុខ ហើយគណបក្សភឿថៃ ដែលបច្ចុប្បន្នជាគណបក្សប្រឆាំង ត្រូវបានគេរំពឹងថានឹងដាក់ពាក្យស្នើសុំដកទំនុកចិត្តពីរដ្ឋាភិបាលរបស់លោក អនុទីន ដើម្បីទប់ស្កាត់នាយករដ្ឋមន្ត្រីរូបនេះពីការរំលាយសភា។
គណបក្សភូមិចៃថៃ ដែលជាគណបក្សកាន់អំណាច បានបដិសេធថា ការដាក់ពាក្យស្នើសុំដកទំនុកចិត្ត មិនអាចរារាំងនាយករដ្ឋមន្ត្រីពីការរំលាយសភានោះទេ៕

