នាយករដ្ឋមន្ត្រី៤ខែ របស់ថៃ ប្រកាសរំលាយសភាមុនពេលកំណត់នៅដើមខែធ្នូខាងមុខ

នាយករដ្ឋមន្ត្រី៤ខែរបស់ប្រទេសថៃ លោក អនុទីន ឆានវីរៈគុល បានប្រកាសជាស្រេចក្នុងការរំលាយសភាថៃនៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ ដើម្បីប្រគល់អំណាចទៅប្រជាជនវិញ។

ថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលាមួយកាលពីថ្ងៃទី២០ ខែវិច្ឆិកាលោក អនុទីន បានលើកឡើងថា សភាមិនចាំបាច់មានការជជែកដេញដោលទាក់ទងនឹងសេចក្តីទុកចិត្តមកលើរដ្ឋាភិបាលរបស់លោកនោះទេ ដោយសារតែរដ្ឋាភិបាលភាគតិចរបស់លោកនឹងចាញ់ ទោះជាយ៉ាងណាក៏ដោយ។

តំណាង​រាស្ត្រ​គណប្រប្រជាជន​​ថៃ​ដែល​ជ្រុមជ្រែង​​​​​ ​លោក​ អានុទីន ​​ឲ្យ​​ឡើង​កាន់​អំណា​ច​មានរយៈពេល​កំណត់៤ខែនោះ បាន​​​​ចេញ​​ប្រតិកម្ម​​​​​រិះគន់​នាយករដ្ឋមន្ត្រី​ថៃ អានុទីន​​ ចំពោះ​ការ​ប្រកាស​​​​​​​ពី​បំណង​​​រំលាយ​សភា​នៅនៅថ្ងៃទី​​១២ខែ​ធ្នូ ក្នុងករណី​​ដែល​​សមាជិកសភា​​បក្សក្រៅ​រដ្ឋាភិបាលភាគតិច​របស់​លោកដាក់​ញត្តិដកសេចក្តីទុ​​កចិត្ត​មែន​​ទៅកាន់​រដ្ឋសភា​មែន​នោះ​។​

តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​​​ចាត់​ទុក​​ការ​ថ្លែងរបស់​លោក អានុទីន​​​ ថាជា​ការ​មើលស្រាល​លើ​ទំនុក​ចិត្ត​​​​សាធារណៈ​និង​ដំណើរ​ការ​​ធ្វើវិសោធនកម្ម​​​​រដ្ឋធម្មនុញ្ញថៃ​ ដែល​ជា​ការ​​ទាមទារ​ចង់បាន​របស់​គណបក្ស​​​​តប្រជាធិបតេយ្យ​សេរី​ជឿន​លឿន នៅ​ក្នុងនោះ​មានគណបក្ស​ប្រជាជន​​​នេះ​ផង ក៏ដូចជា​គណបក្ស​​​ភឿថៃ​​​នោះ​ផង​។​

យោងតាមការផ្សាយរបស់សារព័ត៌មានថៃ សម័យប្រជុំសភាបន្ទាប់ ត្រូវធ្វើឡើងវិញនៅថ្ងៃទី១២ ខែធ្នូខាងមុខ ហើយគណបក្សភឿថៃ ដែលបច្ចុប្បន្នជាគណបក្សប្រឆាំង ត្រូវបានគេរំពឹងថានឹងដាក់ពាក្យស្នើសុំដកទំនុកចិត្តពីរដ្ឋាភិបាលរបស់លោក អនុទីន ដើម្បីទប់ស្កាត់នាយករដ្ឋមន្ត្រីរូបនេះពីការរំលាយសភា។

គណបក្សភូមិចៃថៃ ដែលជាគណបក្សកាន់អំណាច បានបដិសេធថា ការដាក់ពាក្យស្នើសុំដកទំនុកចិត្ត មិនអាចរារាំងនាយករដ្ឋមន្ត្រីពីការរំលាយសភានោះទេ៕