កងកម្លាំងថៃ សម្រេចបិទច្រករបៀង សាលារៀន និងរឹតបន្តឹងសន្តិសុខតាមបណ្តោយព្រំដែនជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃក្នុងសង្រ្គាមមីយ៉ាន់ និងក្រុមឧទ្ទាម ដែលធ្វើឱ្យគ្រាប់បេ និងគ្រាប់កាំភ្លើងត្បាល់ចូលក្នុងទឹកដីថៃ។
កាសែតថៃ Khaosod English បានផ្សាយដោយដកស្រង់ការលើកឡើងរបស់លោក Maitri Chupricha មេបញ្ជាការកងកម្លាំងណារេសួន បានបញ្ជាឱ្យបិទច្រកឆ្លងកាត់ព្រំដែនក្រៅផ្លូវការទាំងអស់ក្នុងខេត្ត តាក រួមទាំងច្រកផ្លូវទឹកផង។
សាលាបឋមសិក្សាមួយន្លែង ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីព្រំដែន បានផ្អាកថ្នាក់រៀនដោយគ្មានកាលកំណត់ បន្ទាប់ពីរកឃើញថា មានគ្រាប់កាំភ្លើងធ្លាក់នៅក្នុងបរិវេណសាលាកាលពីសប្តាហ៍មុន។
គួរឲ្យដឹងថា វិធានការរបស់កងកម្លាំងថៃធ្វើឡើងបន្ទាប់ពីគ្រាប់បេធ្លាក់ចូលក្នុងប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ បណ្តាលឱ្យខូចខាតផ្ទះមួយខ្នង និងបានធ្វើឱ្យក្មេងប្រុសជនជាតិមីយ៉ាន់ម៉ាម្នាក់រងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ម៉ៅស៊ុត នៃខេត្ត តាក ប្រទេសថៃ។បច្ចុប្បន្ននេះ ក្រុមកម្លាំងសន្តិសុខថៃ បានពង្រឹងកម្លាំង ប្រុងជើងការរបស់ខ្លួននៅតាមបណ្តោយព្រំដែន និងដើរល្បាតជាប់ជានិច្ច៕

