CNN ផ្សាយថា ថៃបើកការវាយប្រហារតាមអាកាសលើគោលដៅយោធាកម្ពុជាមុន

ទូរទស្សន៍ CNN ផ្សាយថា នៅព្រឹកថ្ងៃទី២៤ កក្កដានេះទាហានថៃបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅយោធាកម្ពុជា នៅតាមបណ្តោយព្រំដែនដែលមានជម្លោះយូរមកហើយ ។ កម្ពុជាបាននិយាយថា ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាតដោយការវាយប្រហារយ៉ាងចាស់ដៃត្រឡប់ទៅវិញភ្លាមៗ។

យោងតាមប្រភពព៏ត៌មានភូមិភាគ២ថៃប្រកាសថា យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់ខ្លួន ត្រូវបានកងទ័ពកម្ពុជាបាញ់ទម្លាក់ហើយ។ មុននេះកងទ័ពអាកាសថៃ បានដាក់ពង្រាយយន្តហោះចម្បាំង F-16 រហូតដល់ទៅ៦គ្រឿងឯណោះ ក្នុងការឈ្លានពានមកលើកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតអំពីទីតាំងធ្លាក់នោះទេ គ្រាន់តែថៃបញ្ជាក់ថា យន្តហោះធ្លាក់នៅម៉ោង ១០:៥៨ នាទីព្រឹក។

សូមជម្រាបថា ការផ្ទុះអាវុធនៅព្រំដែន គឺបណ្តាលមកពីកងទ័ពថៃបាញ់មកលើកម្ពុជាមុន ហើយកម្ពុជាក៏ឆ្លើយតបវិញភ្លាមៗដើម្បីការពារអធិបតេយ្យភាពពីពួកឈ្លានពាន។ តាមសេចក្តីរាយការណ៍ពីសមរភូមិមុខ នៅពេលនេះប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ត្រូវបានកងទ័ពកម្ពុជាគ្រប់គ្រងទាំងស្រុងហើយ ក្រោយផ្ទុះអាវុធអស់ច្រើនម៉ោង៕