ប្រលូកក្នុងសិល្បៈជិត២០ឆ្នាំតារាសម្តែង ភុល សុវណ្ណដានីន ទើបបានស្គាល់រសជាតិ ទទួលពានរង្វាន់នៅក្រៅប្រទេសជាលើកដំបូង ។

តារាសម្តែងរូបសង្ហា ភុល សុវណ្ណដានីន ធ្លាប់ឆ្លងកាត់ការសម្តែងរាប់មិនអស់ មិនថាតួតូចតួធំ ក្នុងមួយឆ្នាំៗលោកថតមិនតិចជាង៥រឿងឡើយ បើប្រៀបធៀបទៅនិងតារាល្បីៗ គឺចាត់ទុកថា ភុល សុវណ្ណដានីន ខ្លាំងមិនធម្មតាឡើយ ។
មួយរយៈពេលចុងក្រោយនេះ លោក ភុល សុវណ្ណដានីន បានជួបរឿងល្អៗជាច្រើន ជាពិសេសថ្មីៗនេះលោកទទួលបានពានរង្វាន់នៅក្នុងការសម្តែងរឿង « ជើងមេឃពណ៌ស្វាយ » ឬ រឿង « នាងនាថ២ » ផងដែរពីប្រទេស ចិននៅក្នុងកម្មវិធី « Lancang Mekong International Film Week » ផងដែរ ។
ជាមួយនិងដំណឹងល្អនោះ លោក ភុល សុវណ្ណដានីន បានរៀបរាប់ទាំអារម្មណ៍ត្រេអរថា « ជិត២០ឆ្នាំហើយសម្រាប់ខ្ញុំក្នុងវិស័យសិល្បៈ ក៏ជាលើកទី១ដែលរឿងខ្ញុំបានចូលរួមសម្តែងទទួលបានពានរង្វាន់ពីប្រទេស ចិន ក្នុងកម្មវិធី « LancangMekong International Film Week » ៕




