តារាចម្រៀង ខេមរៈ សិរីមន្ត រំជួលចិត្តជាខ្លាំងចំពោះទឹកចិត្តអ្នកមីងម្នាក់ ទោះខ្លួនឈឺជិះរទះរុញ តែបានយក ស្បៀងមកបរិច្ចាគដើម្បីជួយដល់បងប្អូនភៀសសឹកនិងវីរកងទ័ព ដែលរងគ្រោះដោយសារការឈ្លានពានរបស់ ថៃ ។
តាមរយៈវិដេអូដែលទស្សនិកជនបានឃើញស្រាប់មើលទៅពិតជារំជួលចិត្តខ្លាំងណាស់ ថ្វីដ្បិតអ្នកមីងមានជីវភាពមិនធូធារ ខ្លួនកំពុងឈឺផង ប៉ុន្តែពោរពេញដោយទឹកចិត្ត ។
តារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « ខ្ញុំបាទពិតជារំជួលចិត្ត ចំពោះទឹកចិត្ត អ្នកមីង ទោះជើងគាត់កំពុងឈឺក៏ដោយ បានឱ្យកូនតូចរុញមកនាំ ស្បៀង មកបរិច្ចាគ ជួយដល់បងប្អូនភៀសសឹក និងវីរកងទ័ពរបស់យើង បេះដូងខ្មែរពិតជាស្រឡាញខ្មែរពិត » ។
មកទល់ពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានអំណោយជាច្រើនពីបងប្អូនប្រជាជន ខ្មែរ ដើម្បីជួយដល់កងទ័ពក៏ដូចជាបងប្អូនជនភៀសសឹក ។ លោក ខេមរៈ សិរីមន្ត នៅតែបន្តទទួលអំណោយជាស្បៀង សម្ភារៈប្រើប្រាស់ពីសប្បុរសជនជារៀងរាល់ថ្ងៃដោយផ្ទាល់តែម្តង ប៉ុន្តែសម្រាប់រូបលោកគឺប្រកាសមិនទទួលជាថវិការឡើយ ៕





