ក្រោយមានបទឈប់បាញ់រវាង កម្ពុជា – ថៃ តារាចម្រៀង ខេម សម្តែងការដឹងគុណចំពោះវីរកងទ័ព !  

តារាចម្រៀង ខេម​ បានសម្តែងការដឹងគុណដល់វីរកងទ័ព បន្ទាប់ពីមានបទឈប់បាញ់រវាង កម្ពុជា – ថៃ ។ 

តារាចម្រៀង ខេម បានរៀបរាប់ថា « ទោះក្នុងស្ថានការណ៍ពេលលនេះមានបឈប់បាញ់បានរយៈពេលខ្លីរឺវែងប៉ុណ្ណា ខ្ញុំបាន ខេម សូមគោរពសម្តែងនូវការដឹងគុណចំពោះការលះបង់របស់បងៗ ប្អូនៗ ពួៗ ក្រុមគ្រួសារទាហានជួរមុខទាំងអស់ ដែលលោកគ្រប់គ្នាបានចំណាយនូវពេលវេលា បូជាសាច់ស្រស់ ឈាមស្រស់ បងប្អូនខ្លះក៏បានពលីបាត់ទៅហើយ ដើម្បីការពារបូរណភាពទឹកដី កម្ពុជា ខ្ញុំសុំឱនកាយគោរពចំពោះវីរៈជនដ៏អង់អាចគ្រប់គ្នា សូមលោកទទួលបាននូវសេចក្តីសុខ សុភង្គល ជីវភាពក្រុមគ្រួសារល្អប្រសើរ ឆាប់បានត្រឡប់ទៅជួបជុំគ្រួសារផ្ទះសំបែងវិញផងដែរ ហើយខ្ញុំសូមគោរពនឹងដឹងគុណ ចងចាំនូវីរៈភាពរបស់ពួកគាត់គ្រប់ៗគ្នារហូតទៅ និងសូមអរគុណថ្នាក់ដឹកនាំកំពូល គ្រប់ជាន់ថ្នាក់ទាំងអស់លោកក៏បានចំណាយពេលវេលាច្រើនណាស់សម្រាប់ពេលវេលាដ៏តានតឹងពេលនេះ កូនខ្មែរ គ្រប់ៗរូប សូមគោរព ដឹងគុណ និងអរគុណសម្រាប់ការលះបង់របស់ថ្នាក់ដឹកនាំគ្រប់ៗគ្នា » ។ 

ជាមួយគ្នានោះផងដែរតារាចម្រៀង ខេម ក៏បានថតនូវបទចម្រៀងដ៏មានអត្ថន័យចាក់ដោតមួយបទដែលមានចំណងជើងថា « ខ្មែររូបរួម ខ្មែរខ្លាំង » ។ 

លោក ខេម ថែមទាំងបាននិយាយថា បន្ទាប់ពីបទ « ឈាមខ្ញុំជាខ្មែរ ខ្ញុំថែដីខ្ញុំ » លោកជាមួយក្រុមការងារកំពុងផលិតបទមច្រៀងមួយបទទៀតដែលមានចំណងជើងថា « ខ្មែររួបរួម ខ្មែរខ្លាំង » បងប្អូននឹងបានស្តាប់នាពេលដ៏ខ្លីនេះ ។ 

គួររំលឹកផងដែរថា ក្នុងអំឡុងពេលដែលប្រទេស ថៃ ឈ្លានពានប្រទេស កម្ពុជា តារាចម្រៀង ខេម រួមជាមួយតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខាន់ ជេមស៌ បាននាំគ្នាបង្កើតជាមូលនិធិសប្បុរសធម៌ស្វែងរកថវិការ ស្បៀង និងសម្ភារៈប្រើប្រាស់ ជួយដល់វីរៈកងទ័ពនិងជនភៀសសឹកនៅតែតាមព្រំដែន ផងដែរ ។ សកម្មភាពសប្បុរសធម៌របស់សិល្បករទាំងអស់ទទួលបានការសរសើរយ៉ាងច្រើនពីមហាជន ៕