ស្របពេលដែលគ្រងឈុតសម្លៀកបំពាក់បុរាណរាជធិតាក្សត្រក្នុងសម័យមហានគរដ៏រុងរឿង ដែលបំផុសគំនិតពីរចនាបថនៃប្រាសាទតាព្រហ្ម កញ្ញា កុយ អេណា បានប្តេជ្ញាចិត្តក្នុងការថែរក្សា និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ខ្មែរឱ្យកាន់តែទូលំទូលាយ ។

នៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ដែលរៀបចំឡើងដោយតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ដែលមានឈ្មោះថា « ខ្លឹមព្រះនគរ » បានធ្វើផ្ទុះកក្រើកពេញផ្ទៃប្រទេស ជាមួយនិងចូលរួមពីសំណាក់សិល្បកររាប់រយនាក់ ដោយម្នាក់ៗបានតុបតែងខ្លួន និងស្លៀកពាក់បែបប្រពៃណីមានទាំង បុរាណ និងសម័យលាយឡំគ្នាដើម្បីបង្ហាញឱ្យពិភពបានដឹងកាន់តែច្បាស់ពីវប្បធម៌និងអរិយធម៌ខ្មែរដែលមានយូរឡុងណាស់មកហើយ ។ ក្នុងនោះដែរកញ្ញា កុយ អេណា ដែលជាសិល្បករល្បីឈ្មោះមួយរូបបានប្តេជ្ញាចិត្តចូលរួមថែរក្សា និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរឱ្យកាន់តែខ្លាំងក្លាឡើង ។
ស្ថិតក្នុងឈុតសម្លៀកបំពាក់បុរាណដែលមានឈ្មោះថា រាជធិតាក្សត្រក្នុងសម័យមហានគរដ៏រុងរឿង ដែលបំផុសគំនិតពីរចនាបថនៃប្រាសាទតាព្រហ្ម យើងចាប់អារម្មណ៍ឃើញថា កញ្ញា កុយ អេណា ពិតជាស្រស់ស្អាត សមជាស្រ្តីខ្លាំងរបស់ខ្មែរពិតៗ ។
កញ្ញា កុយ អេណា ត្រៀមបង្ហាញនូវស្នាដៃថ្មីៗជាច្រើនទៀតដើម្បីបង្ហាញមហាជន ក៏ដូចជាបរទេសឱ្យបានដឹងពីសម្បត្តិវប្បធម៌របស់ខ្មែរយើងដែលមានជាយូរឡុងណាស់មកហើយជាក់ស្តែងស្នាដៃដែលនាងធ្លាប់បានបង្ហាញនាពេលកន្លងមក គឺបានធ្វើឱ្យបរទេសស្គាល់កាន់តែច្រើនឡើងៗ ៕




