កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper រើសបានបេក្ខជនចំនួន៤០នាក់ ឆ្លងទៅវគ្គ United ដើម្បីប្រកួតប្រជែងរកជើងខ្លាំងបន្ត

កម្មវិធីប្រឡងរ៉េប Cambo Rapper បានឈានមកដល់សប្តាហ៍ទី៨ ឬវគ្គ United ហើយ ដោយវគ្គនេះបង្ហាញពីការសាមគ្គី ការអត់ធ្មត់ និងធ្វើការងារជាក្រុមរបស់បេក្ខជន។

ពីមួយវគ្គទៅមួយវគ្គការប្រឡងចម្រៀងរ៉េប Cambo Rapper  កាន់តែអស្ចារ្យ និងរន្ធត់អារម្មណ៍ពីព្រោះបេក្ខភាពម្នាក់ៗសុទ្ធតែខ្លាំងៗ និងមានទេពកោលស្យ ដែលធ្វើឱ្យគ្រូបង្វឹកពិបាកនៅក្នុងការសម្រេចចិត្តថា តើនរណានឹងត្រូវទៅ នរណាត្រូវនៅបន្ត? 

សម្រាប់ក្នុងវគ្គ United គឺមានចំនួន ៣សប្តាហ៍ ដោយមានបេក្ខជន ៤០នាក់ចូលរួមប្រកួតប្រជែង និងជម្រុះយកតែ ២០នាក់ប៉ុណ្ណោះ ដើម្បីឆ្លងទៅវគ្គបន្ទាប់។ ក្នុង Coach ម្នាក់ៗបានបែងចែកជា ៣ក្រុម ដោយសប្តាហ៍ទី១ មានបេក្ខភាពចំនួន ៣ក្រុម ក្នុងនោះបេក្ខភាពចំនួន ១០នាក់ត្រូវឡើងមកប្រឡង ។ ចំណែកនៅក្នុងសប្តាហ៍ទី២ មានបេក្ខភាពចំនួន ៦ក្រុម និងមានបេក្ខភាពចំនួន ២០នាក់ត្រូវឡើងមកប្រឡង ដោយឡែកនៅសប្តាហ៍ទី៨ មានបេក្ខភាពចំនួន ៣ក្រុម និងមានបេក្ខភាពចំនួន១០នាក់ត្រូវឡើងមកប្រឡង។ រីឯវិញ្ញាសារនៅក្នុងការប្រកួតវគ្គ United នេះ គឺ Secret Coach ជាអ្នកចាប់ក្រុម និងបែងចែកជា ៣ក្រុម មានគ្នា ៣ទៅ ៤នាក់ ដោយក្នុងក្រុមនិមួយៗត្រូវធ្វើការជាក្រុមដោយសហការគ្នានិងរស់នៅជាមួយគ្នា។ ក្នុងការដាក់ពិន្ទុវិញបេក្ខភាពទាំងអស់គឺ Coach ជាអ្នកដាក់ពន្ទុដោយផ្ទាល់ ។ វគ្គ United នេះផងដែរ គឺតម្រូវឱ្យ Coach ជម្រុះកូនក្រុមចំនួន ៥នាក់ ក្នុងមួយក្រុមៗ ។ 

អ្វីដែលកាន់តែពិសេសនៅក្នុងវគ្គ United នេះ គឺ Coach  ទាំង ៤នាក់អាចប្រើកាតមាសរបស់ខ្លួន ក្នុងលក្ខណៈពិសេសមួយ ដោយអាចសង្រ្គោះបេក្ខជនពី Coach ផ្សេងបាន ដោយកាតនោះតម្រូវឱ្យ Coach ប្រើប្រាស់បានតែម្តងប៉ុណ្ណោះក្នុងកម្មវិធី។

តើបេក្ខជនរូបណាដែលមានសំណាងត្រូវបាន Coach ជួយសង្រ្គោះ? ហើយបេក្ខជនរូបណានឹងមានសំណាងទៅវគ្គបន្ត ? ដូច្នេះមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នាក្នុងការប្រឡងចម្រៀងរ៉េប Cambo Rapper៕