កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហាញនូវអារម្មណ៍រំភើបចិត្តហួសថ្លែង ពេលឃើញបទចម្រៀង Pop Out របស់ N.Jonh ត្រូវបានក្រុម Babumonster របស់កូរ៉េយកទៅរាំផ្ទុះពេញតិកតុក ។
ទោះបីជាបទចម្រៀង « Pop Out » របស់លោក N.Jonh ដែលត្រូវជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញយជាច្រើនខែមកហើយក្តី តែបទចម្រៀងនិងក្បាច់រាំរបស់លោកនៅតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនក្រៅប្រទេស ជាក់ស្តែងថ្មីៗនេះក្រុមតារាស្រី K-Pop Babymonster បានរាំតាមបទចម្រៀងរបស់ N.Jonh ដែលធ្វើឱ្យផ្ទុះពេញបណ្តាញសង្គម ហ្វេសប៊ុក និងតិកតុក ដូចវិដេអូដែលទស្សនិកជនបានឃើញស្រាប់ កាន់តែបង្ហាញឱ្យឃើញថា កេរ្តិ៍ឈ្មោះរបស់តារាចម្រៀង N.Jonh កាន់តែល្បីសុះសាយ ពេញពិភពលោកហើយ ។
កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហាញនូវអារម្មណ៍រំភើបនិងបានរៀបរាប់ថា « ពុក ម៉ែ សប្បាយចិត្តខ្លាំងណាស់ ដែលវិថីសិល្បៈរបស់កូនប្រុសកាន់តែឈានឡើងទូលំទូលាយកាន់តែមានការគាំទ្រលើទឹកចិត្តពីបណ្ដាប្រទេសជាច្រើនបន្តបន្ទាប់ » ។
ជាច្រើនឆ្នាំមកហើយដែលលោក N.Jonh ត្រូវបានចេញទៅរស់និងហាត់រៀនផ្នែកតន្រ្តីនៅនិងបានផលិតបទចម្រៀងនៅទឹកដី អាមេរិក ទោះបីជាកន្លងមកមានការរិះគន់មួយចំនួនពីលោកក្តី តែកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលត្រូវជាឪពុក តែងតែធ្វើជាខ្នងបង្អែកដ៏រឹងមាំសម្រាប់កូនប្រុសរបស់ខ្លួន ដែលកំពុងក្រេបចំណេះដឹងនៅក្រៅប្រទេស ៕





