ពិធីការិនី ហេង កែវនីតា សម្រាលបានកូនស្រីដូចបំណងក្រោយភ្ជាប់ពាក្យបានជាង៥ខែ !

ថ្វីដ្បិតតែមិនទាន់រៀបការប៉ុន្តែពិធីការិនី ហេង កែវនីតា បានរៀបចំពិធីភ្ជាប់ពាក្យនិងចាប់ដៃរួមរស់ជា មួយគូស្នេហ៍ខ្លួនយ៉ាងមានក្តីសុខ រហូតទទួលបានចំណងដៃកូនស្រីម្នាក់ដ៏គួរឱ្យស្រឡាញ់ ។  

ពិធីការិនី ហេង កែវនីតា បានសម្រាលកូនស្រីប្រកបដោយសុវត្ថិភាពទាំងម្តាយនិងកូននៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦ នេះ ។ មិត្តសិល្បករក៏ដូចជាអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងនិងកូនមានសុខភាពល្អ ។

ពិធីការិនី ហេង កែវនីតា បានបង្ហាញនូវអារម្មណ៍រំភើបថា ស្វាគមន៍កូនស្រីម្តាយ ។ ម្តាយពិតជារំភើបចិត្តណាស់នូវវត្តមានរបស់កូន ។ ចំណែកស្វាមីរបស់ ហេង កែវនីតា វិញក្រោយពីភរិយាសម្រាលកូនរួច កាន់តែស្រឡាញ់ថ្នាក់ថ្នមនិងមើលថែភរិយាលើសដើម មើលទៅមិនចាញ់ពេលនៅកំលោះក្រមុំឡើយ ។

ក្រោយពេលសម្រាលកូនរួច ពិធីការិនី ហេង កែវនីតា មានគម្រោងនឹងរៀបចំពិធីធំមួយ ដើម្បីបំពេញមុខមាត់គ្រួសារ ប៉ុន្តែចំពោះពេលវេលាច្បាស់លាស់នាងពុំទាន់បង្ហាញប្រាប់នៅឡើយទេ ដោយនាងចង់ធ្វើឱ្យមាការភ្ញាក់ផ្អើល ៕

5
Promotion