អ្នកនាំពាក្យក្រសួងសាធារណការ៖ ចូលឆ្នាំខ្មែរខាងមុខ កំពង់ចាមផ្លូវស្រួល ក្រុងស្អាត..!

ខណៈដែលគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម)កំពុងមានវឌ្ឍនភាពដ៏លឿន និងជិតរួចរាល់នោះ ខ្សែផ្លូវនានាក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលខូចខាតដោយកត្តាអាយុកាល នៃផ្លូវ និងខូចខាតដោយគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្រុងកំពុងចាមជាច្រើនខ្សែ កំពុងស្តារឡើងយ៉ាងមមាញឹក។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ខ្សែផ្លូវធំៗសំខាន់ៗមួយចំនួនធំ នឹងរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោកថា ខ្សែផ្លូវធំៗសំខាន់ៗក្នុងក្រុងកំពង់ចាម ដែលក្រុមការងារការដ្ឋានកំពុងពន្លឿននោះរួមាន៖ ផ្លូវព្រះត្រសក់ផ្អែម, ផ្លូវព្រះសីហនុ, ផ្លូវព្រះបាទកេតុមាលា, ផ្លូវបុរីឌីឌុក, ផ្លូវជាតិលេខ៧ចាស់,ផ្លូវព្រះបាទអង្គច័ន្ទ, ផ្លូវក្បែរផ្សារធំ,ផ្លូវព្រះបាទជ័យរាជា(ក្នុងផ្សារាត្រី), ផ្លវលេខ ៩០,ផ្លូវលេខ៥៥, ផ្លូវលេខ៧ចាស់D, ផ្លូវលេខ7ចាស់C, ផ្លូវលេខ៤៣, ផ្លូវលេខ៥១, លូវ ព្រះបាទសូរិយាវរ័ន្មទី២ ជាដើម។

គួរបញ្ជាក់ថា មកទល់ពេលនេះគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង៨៥,៣៩គ.​ម ប្រព័ន្ធលូទឹកភ្លៀង​ ៤,១៧គ.ម ព្រមទាំងស្ថានីយចម្រោះទឹកកខ្វក់សមត្ថភាព ៥ ០០០ម៣/ថ្ងៃ នៅក្រុងកំពង់ចាម សម្រេចលទ្ធផលជារួម ៩០%ហើយ(បញ្ចប់គម្រោងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦)។

5
Promotion