ករណីសិស្សសាលាអនុវិទ្យាល័យសម្តេចឪឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើអំពើហិង្សាវាយគ្នាប្រេះលលាហ៍ក្បាល កើតហេតុនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតមកដល់ពេលនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបន្តស្តីបន្ទោស និងរិះគន់យ៉ាងខ្លាំងដល់នាយកសាលាអនុវិទ្យាល័យសម្តេចឪ ដែលមិនបានគ្រប់គ្រងសិស្សឱ្យបានត្រឹមត្រូវ និងហាក់មិនយកចិត្តទុកដាក់ចំពោះរឿងនេះ។
ជុំវិញរឿងនេះ អាណាព្យាបាលរបស់សិស្ស បានទទូចសុំដល់មហាជនកុំបន្ទោសនាយកសាលានៅអនុវិទ្យាល័សម្តេចឳ ដោយបានអះអាងថា តាំងពីថ្ងៃកើតហេតុលោកនាយកសាលានៅអនុវិទ្យាល័សម្តេចឳ រួមទាំងលោកគ្រូ និងអ្នកគ្រូ ក៏បានចូលរួមយ៉ាងសកម្ម ហៅក្មេងបង្ក និងអាណាព្យាបាលក្មេងបង្កមកដោះស្រាយបញ្ហា។
គណនីហ្វេសប៊ុកឈ្មោះ SoKeav Chao បានបង្ហោះសារនៅថ្ងៃទី១៧ ខែកុម្ភៈនេះ ដោយរៀបរាប់ដូចខាងក្រោម៖
នាងខ្ញុំ គឺជាអាណាព្យាបាលរបស់សិស្សឈ្មោះ អៀង ពៅ ដែលជាសិស្សរៀននៅថ្នាក់ទី៧នៃអនុវិទ្យាល័យសម្ដេចឪក្រុងព្រះសីហនុខេត្តព្រះសីហនុ នាងខ្ញុំសូមបញ្ជាក់ដល់សាធារណៈជនថា សូមកុំបន្ទោសលោកនាយកសាលានៅអនុវិទ្យាល័សម្តេចឳ អី ក្នុងនាមខ្ញុំជាអាណាព្យាបាល ដែលជាអ្នកចូលរួមការដោះស្រាយផ្ទាល់ជាមួយនាយិការង គ្រូបង្រៀន មន្ទីរ ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់របស់ពួកគាត់ណាស់។ ថ្វីបើក្មួយខ្ញុំ ដែលរងរបួស ក្នុងថ្ងៃកើតហេតុ ថ្ងៃទី១៣ ខែគុម្ភះ ឆ្នាំ២០២៦ នៅម៉ោង១៣.១០នាទី ក្នុងបរិវេណសាលា តែក្រោយមកលោកគ្រូ និងអ្នកគ្រូ ក៏បានចូលរួមយ៉ាងសកម្ម ហៅក្មេងបង្ក និងអាណាព្យាបាលក្មេងបង្កមកដោះស្រាយបញ្ហាពីដំណាក់កាល១ទៅ១នៅក្នុងទីបញ្ជាការដ្ធានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ការផុសវិដេអូររបស់ខ្ញុំធ្វើក្រោយពី បានជួបគ្នាសម្របសម្រួល ជជែកគ្នា យល់គ្នារួចហើយ តែដោយក្តីព្រួយបារម្ភ ចង់ឱ្យមហាជនប្រយ័ត្នតាមដានកូន និងសូមយកចិត្តទុកដាក់ជាមួយកូន សូមចូលរួមសហការជាមួយសាលា គោរពពេលម៉ោងចូលចេញ និងចូលរួមជាមួយសាលាក្នុងការអប់រំកូនឱ្យបានសកម្មទើបផុស។ ហើយការផុសនេះខ្ញុំបានលុបចេញព្រោះបារម្ភកិត្តយសក្មេងៗ តែក្មួយស្រីខ្ញុំ មិនបានស្ថិតក្នុងហេតុការនោះទេ បានផុសដោយក្តីព្រួយបារម្ភចំពោះប្អូនជីដូនមួយធ្វើឱ្យមានការវាយប្រហារដល់នាយកសាលាលោកគ្រូ អ្នកគ្រូ ដែលជាហេតុបណ្តាលអោយព័ត៌មានយកទៅបំភ្លៃបន្ថែម ផ្សាយបន្តរយ៉ាងផុសផុលក្នុងបណ្តាញសង្គម ហើយសុទ្ធតែជាព័ត៌មានមិនច្បាស់ មិនពិត យកទៅប្រឌិតបន្ថែមធ្វើអោយរល្បីផេករបស់ខ្លួន និងយកកូនខ្ញុំ ទៅដាក់រូបធំៗសូម្បី បិទភ្នែកបន្តិចការពារកិត្តយសអនិតិជនក៏អត់ដែរ ខ្ញុំស្តាយនៅអ្វីដែលបានកើតមានឡើង ធ្វើឱ្យប៉ះពាល់ដល់សាលាកូនខ្ញុំ ប៉ះពាល់ដល់នាយក និងគ្រូបង្រៀន និងប៉ះពាល់ដល់ការងារអប់រំទាំងមូល ខ្ញុំ សូមបណ្តាញសង្គមដែលរិះគន់សាលាទាំងអស់គួរពិចារណារសុំទោសក្រសួងអប់រំ សុំទោសសាលា លោកគ្រូ អ្នកគ្រូ ឬលុបព័ត៌មានមិនពិតទាំងនោះចោល ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិយើង ណាមួយសាលានេះល្អណាស់ វិន័យល្អ យកចិត្តទុកដាក់ និងមានបំណិនមេរៀនច្រើនអោយសិស្សរៀនបើរៀនភាសាមានរហូទៅដល់៣ភាសា គឺមាន ភាសាអ់គ្លេស បារាំង និងចិន ដើម្បី កុំអោយសិស្សមានឱកាសរៀនមិនទំនេរ សូម្បី រូបនាងខ្ញុំ ប្តីខ្ញុំ កូនខ្ញុំ ក្មួយៗខ្ញុំដែលជាបងៗកូនរងគ្រោះក៏ រៀននៅអនុវិទ្យាល័យនេះទាំងអស់ អ្នកធំ មានការងារមុខមាត់ ឧកញ៉ាជាច្រើនចេញពីសាលានេះ តែស្តាយរឿងហេតុកើតឡើងក្នុងសាលាខ្ញុំរៀនក៏ជាចំណែករបស់ពួកខ្ញុំដែរ បើកូនខ្ញុំ ចេញមករៀនម៉ោងដូចរាល់ដង មិនមានបញ្ហាទេ ព្រោះថ្ងៃកើតហេតុគាត់មករៀនមុនម៉ោង។
ខ្ញុំជំនួសមុខម្តាយសិស្ស រងគ្រោះជាស្រ្តីមេមាយ ចាស់ ឈឺផង ដោយក្រោមការគ្រប់គ្រងរបស់ខ្ញុំផង ខ្ញុំសូមអភ័យទោស និងសូមអរគុណ ពីថ្នាក់ដឹកនាំ ខេត្ត ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរ និងនាយកសាលា លោកគ្រូ អ្នកគ្រួ កងរាជអាវុធហត្ថ ដែលបានយកចិត្តទុកដាក់ ទាំងការដោះស្រាយបញ្ហា និងបានឧបត្ថម្ភថវិកា សម្រាប់យើងខ្ញុំមើលថែទាំព្យាបាលកូន។
សូមបញ្ជាក់ផងដែរថា ក្មួយខ្ញុំ ប្រេះលលាហ៍កំពុងសម្រាកព្យាបាល និងតាមដានរយ:ពេល៧ថ្ងៃ. បើមិនមានអាការក្អូត ឬប្រែប្រួលអីទេ នោះគឺមិនអីទេ ចំពោះការដោះស្រាយវិញ គឺភាគីខ្ញុំទាំពីរបានឯកភាពសម្រសម្រួលគ្នារួចរាល់ហើយ ចំណែកក្មេងបង្កត្រូវបានកងរាជអាវុអហត្ថខេត្តចាត់យកទៅមណ្ឌលអប់រំមន្ទីរសង្គមកិច្ច៕







