បើមិនបានចូលរួមប្រយ័ត្នស្តាយក្រោយ ! ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT លើទឹកដីត្បូងឃ្មុំប្រជុំដោយតារា ល្បីៗ 

សប្បាយមុនបំណាច់ខែចាស់ផ្លាស់ខែថ្មី បើមិនបានចូលរួមប្រយ័ត្នស្តាយក្រោយណា ពីព្រោះព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERTលើទឹកដីត្បូងឃ្មុំ គឺប្រជុំទៅដោយតារាល្បីៗនឹងមកអង្រួនឆាតន្រ្តីនេះឱ្យកក្រើកមេឃរញ្ជួយដី។ 

ការប្រគំតន្រ្តី EXPREZ CHARITY CONCERT តែងតែរិះរកអ្វីដែលថ្មីៗដើម្បីចែកជូនបងប្អូនទស្សនិកជនទស្សនា និងរាំលេងកម្សាន្តជុំគ្នា ដើម្បីបង្កើនការស្និទ្ធស្នាល ស្រួលមិនស្រួលអ្នកអត់គូអាចជួបគូនៅក្នុងថ្ងៃនោះក៏ថាបាន ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខេម , លោក Tempo និងតារាចម្រៀងវ័យក្មេងជាច្រើនរូប ។ ដោយឡែកសម្រាប់ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក ខាន់ ជេមស៌ , លោក សុវត្ថិ មុនីវណ្ណ , វង្ស ថាណាន់ រួមជាមួយតារាចម្រៀងវ័យក្មេងសម្លេងពិរោះជាច្រើនរូបទៀត ដែលត្រៀមនឹងអង្រួនឆាតន្រ្តី EXPREZ CHARITY CONCERTឱ្យកក្រើកអ្នកភូមិហួចកើត ឃុំក្រែក ស្រុកពញ៉ាក្រែក ខេត្តត្បូងឃ្មុំ ។ 

ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នា ទស្សនិកជនអាចចូលរួមទស្សនាដោយសេរី មិនមានការលក់សំបុត្រឡើយ គ្រាន់តែតែងខ្លួនឱ្យស្អាត ណាត់ជួបគ្នា ដើម្បីជួបជាមួយកំពូលតារាចម្រៀងនៅក្នុងដួងចិត្ត ថែមទាំងបានថតរូបជុំគ្នា និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។ កំពូលតារាចម្រៀងល្បីៗទាំងអស់ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបបងប្អូនទស្សនិកជនទាំងអស់គ្នា ។  

រីករាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ទាំងអស់គ្នា ។ ១ពាន់រៀលដើម្បីសប្បុរសធម៌ ដើម្បីប្រមូលថវិការទៅជួយជួសជុល និងកសាងសាលារៀនដែលរងការខូចខាតតាមតំបន់ព្រំដែន ៕

5
Promotion