ទោះជីវិតប្តីប្រពន្ធបែកគ្នាតែអតីតតារាសម្តែងជើងចាស់លោក យុត្ថារ៉ា ឆានី នៅតែផ្តល់ភាពកក់ក្តៅ ក្តីស្រឡាញ់និងសរសើរកូនស្រីជានិច្ច !

ថ្វីដ្បិតតែលែងលះភរិយា និងបានបោះបង់អាជីពសិល្បៈអស់ពេលជាយូរឆ្នាំមកហើយក្តី តែអតីតតារាសម្តែងល្បីឈ្មោះលោក យុត្ថារ៉ា ឆានី នៅតែស្រឡាញនិងបារម្ភចំពោះកូនស្រីរបស់ខ្លួន និងបានលើកទឹកចិត្តនិងផ្តល់ក្តីស្រឡាញ់ដល់នាងមិនដែលខាន លោកថែមទាំងលួចសរសើរកូនស្រីគ្រប់ពេលវេលានៅពេលដែលជួបមុខគ្នាម្តងៗ ។

លោក យុត្ថារ៉ា ឆានី បានលួចសរសើរកូនស្រីរបស់ខ្លួនថា « ពីរនាក់កូនស្រីបណ្តូលចិត្ត ចូលី ទំលាប់គាត់នៅតែដដែលដូចកាលនៅតូច មិនចេះទាមទា ក្រែងចិត្តយល់កាលៈទេសៈ មានរបៀបរៀបរយ ចេះផ្តល់ឱ្យ ក្តីស្រឡាញ់របស់ប៉ាសម្រាប់កូន មិនអាចគណនាអស់ I Love You Jolly » ។

បន្ទាប់ពីឃើញលោក យុត្ថារ៉ា ឆានី លួចសរសើរ និងផ្តល់ក្តីស្រឡាញ់ដល់កូនស្រីរបស់ខ្លួនបែបនេះ ធ្វើឱ្យទស្សនិកជនជាច្រើនលាន់មាត់សរសើរនូវទឹកចិត្តរបស់លោកចំពោះកូនស្រី បើទោះបីជាលោកបានលែងលះជាមួយអ្នកនាង ចន ចន្ទលក្ខណា អស់ពេលជាច្រើនឆ្នាំមកហើយ ។

លោក យុត្ថារ៉ា ឆានី គឺជាអតីតារាសម្តែងល្បីឈ្មោះមួយរូបកាលពីជាង៣០ឆ្នាំមុន ប៉ុន្តែក្រោយមកលោកក៏ឈប់ពីអាជីពសម្តែងដើម្បីរកស៊ីជំនួសវិញ ចុងក្រោយនេះលោកមមាញឹកខ្លាំងនៅក្នុងការមើលខុសត្រូវការងាររកស៊ីនៅក្នុងកសិដ្ឋានចិញ្ចឹមឃ្មុំ ។ លោកកំពុងកាក់កបខ្លាំងជាមួយមុខរបររកស៊ីមួយនេះ លោកប្រឹងប្រែងធ្វើការងារមិនហ៊ានឈប់សម្រាក់ឡើយ ៕

5
Promotion