កម្ពុជា-ម៉ាឡេស៊ី បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក

កម្ពុជា-ម៉ាឡេស៊ី បានសម្រេច ចុះហត្ថលេខារួមគ្នាលើឯកសារ លក្ខខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក ម៉ាឡេស៊ី (TOR) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាពនៅក្នុងតំបន់ ដោយផ្តោតលើការផ្លាស់ប្តូរទៅវិញទៅមក ការហ្វឹកហ្វឺន-បណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា និងវិស័យផ្សេងៗទៀតដែលផ្តល់ប្រយោជន៍ឲ្យកងទ័ពជើងគោកទាំងពីរ។  ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើង នៃទំនាក់ទំនងប្រកបដោយសក្តានុពល ដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក […]

៤ខែចុងក្រោយ សមត្ថកិច្ចកម្ពុជាបង្ក្រាបជនសង្ស័យជាង ៣ ៤០០នាក់ មានទាំងមេខ្លោងនិងបក្ខពួក ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ ៩២ទីតាំង ក្នុង ១៨រាជធានីខេត្ត

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបង្ហាញលទ្ធផលនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពីលេខាធិការដ្ឋាននៃគណៈកម្មការ គ.ប.ឆ.ប. (online scam) បានចុះពិនិត្យទីតាំងនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ៩២ទីតាំង ក្នុង ១៨ រាជធានីខេត្ត។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបប្រមាណ ៣ ៤៥៥ នាក់ […]

គ្រូបង្រៀនភាសាកូរ៉េនៅកម្ពុជាជិត ២០ឆ្នាំ ផ្ញើសារដល់ម្ចាស់អាជីវកម្មកូរ៉េទាំងអស់ កុំឱ្យមានការយល់ច្រឡំ រើសអើង ឬស្អប់ខ្ពើមពលករខ្មែរ

ជនជាតិកូរ៉េមួយរូបដែលបើកសាលាបង្រៀនភាសាកូរ៉េនៅកម្ពុជាជិត ២០ឆ្នាំ បានស្នើសុំម្ចាស់អាជីវកម្មកូរ៉េ និងជនជាតិកូរ៉េទាំងអស់ កុំឱ្យមានការយល់ច្រឡំ ហើយឈានដល់ការរើសអើង ឬស្អប់ខ្ពើមពលករខ្មែរ ដោយសារតែការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េពាក់ព័ន្ធនឹងព្រឹត្តិការណ៍នាពេលថ្មីៗនេះ។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែតុលានេះ ម្ចាស់គណនី InHue Jung បានសរសេររៀបរាប់ទាំងភាសាកូរ៉េ និងភាសាខ្មែរ ដែលមានខ្លឹមសារថា៖ «ជូនចំពោះម្ចាស់អាជីវកម្មនៅប្រទេសកូរ៉េ ខ្ញុំគឺ លោកគ្រូ ករុណា នាយកសាលា KLC ដែលជាសាលាភាសាកូរ៉េនៅភ្នំពេញ ប្រទេសកម្ពុជា។ ខ្ញុំបានបង្រៀនភាសាកូរ៉េជិត […]

ICRC បញ្ជាក់ថា ទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។ នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣នាយទាហានទាំង […]

បញ្ញាវ័ន្ត និងអ្នកនយោបាយថៃចេញប្រតិកម្មជាបន្តបន្ទាប់ចំពោះការចាក់សំឡេងរំខានពលរដ្ឋកម្ពុជានៅព្រំដែន និងចាត់ទុកជាទង្វើធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ

បញ្ញាវ័ន្ត និងអ្នកនយោបាយថៃ បានចេញប្រតិកម្មជាបន្តបន្ទាប់ ករណីការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ។ នៅថ្ងៃទី១៤ ខែតុលា បញ្ញាវ័ន្តរបស់ប្រទេសថៃម្នាក់ ដែលជាទីប្រឹក្សារបស់អង្គការ Human rights Watch ប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបានទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ ដែលការណ៍នេះបានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ។  ចំណែកលោក […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីពីកង្វល់លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលផុយស្រួយខ្លាំងអាចឈានទៅការប៉ះទង្គិចគ្នាឡើងវិញ

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដោយសម្ដេចតេជោ បានពន្យល់អំពីស្ថានភាពនៃបញ្ហាព្រំដែន រួមទាំងបច្ចុប្បន្នភាពទាក់ទងទៅនឹងការចាក់សំឡេងខ្មោច ឬក៏សំឡេងផ្សេងៗទៀត ពីភាគីថៃ រំខានដល់ពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ជាដើម ដែលបានកើតឡើងរយៈពេលប្រមាណ ៤យប់មកហើយ។  សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន ដែលជាកង្វល់និងជាបញ្ហាមួយផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ។ ដូច្នេះហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា […]

បើកវិញហើយ! ក្រោយបិទពិនិត្យរួច សមត្ថកិច្ចសម្រេចបើកឃ្លាំង​ក្លាសេ​សាច់​បង្កក​នាំចូលពីថៃ​របស់​អតីត​ឧកញ៉ា​មួយរូប អាចចែក​ចាយលេី​ទីផ្សារ​ឡេីងវិញ

សាច់​បង្កក​ ប្រហិត​បង្កក​ ជង្គង់​មាន់​ ជេីងមាន់​ ក្បាល​មាន់​ ក្បាល​ទា​ គ្រឿងក្នុងមាន់​ ។ ល​ ។  ដែលនាំចូលពីថៃរបស់​អតីត​ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ នឹងត្រូវ​ចែកចាយ​នៅលេី​ទីផ្សារ​ឡើងវិញហើយ​ បន្ទាប់​ពី​មន្ត្រី​ ក.ប.ប​ អះអាងថា​ គុណភាព​ល្អ​ មិនប៉ះពាល់​ដល់​សុខភាព​ ។   យោងតាមកំណត់ហេតុនៅថ្ងៃទី​ ១៣​ ខែ​តុលា​ ឆ្នាំ​២០២៥​ […]

ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានឱ្យបានជិតដិតលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានលក្ខណៈផុយស្រួយ

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនៅទីក្រុងប៉េកំាងប្រទេសចិន ដែលជាវេទិកាប្រមូលផ្តុំថ្នាក់ដឹកនាំនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង ១០០  ក្នុងទ្វីបទាំង៥ នៃពិភពលោក សម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ មេត្តាចូលរួមតាមដានឱ្យបានជិតដិតលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានលក្ខណៈផុយស្រួយដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ តាមដានឱ្យបានដិតដល់លើការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ ដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ”។ សម្តេចបន្តថា “សន្តិភាពជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើង។” សូមជម្រាបថា […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់មិត្តជប៉ុនពីជំហររបស់កម្ពុជាលើបញ្ហាព្រំដែន គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ

ទាក់ទងនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។  ការលើកឡើងនេះ ក្នុងពេល អនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម នារសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥  នៅវិមានព្រឹទ្ធសភា ។ សម្ដេចតេជោបានបញ្ជាក់ថា ភាពរីកចម្រើននៅកម្ពុជាមិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន […]

បារាំង ទទួលសំណើកម្ពុជាពិចារណាចូលរួមសកម្មភាពបោសមីនមនុស្សធម៌នៅកម្ពុជាឡើងវិញ 

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ។ តាងនាមឱ្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ […]

5
Promotion