ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី […]
Author: Phea ra
សមាជិកព្រឹទ្ធសភាថៃជាស្ត្រីដំបូងគេ ចេញមុខជំរុញឱ្យរដ្ឋាភិបាលថៃពិនិត្យមើលលើករណីការប្រើប្រាស់សំឡេងខ្មោច ការបំភិតបំភ័យ និងយាយីផ្លូវចិត្តមកលើប្រជាពលរដ្ឋកម្ពុជា នៅតាមបណ្តោយព្រំដែន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចេញសេចក្តីជូនដំណឹង អំពីការលើកឡើងរបស់លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ ចំពោះញត្តិបន្ទាន់របស់ គ.ស.ម.ក. ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់ សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។ លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ […]
JICA កោតសរសើរកម្ពុជាលើការងារបោសសម្អាតមីន និងប្តេជ្ញាជួយគាំទ្រដល់វិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ដើម្បីផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពCMAC ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្ដិភាពតាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេសដល់បណ្ដាលប្រទេសដែលរងគ្រោះដោយសារសង្គ្រាមនៅជុំវិញពិភពលោក។ ការលើកឡើងនេះ ក្នុងពេលជួបជាមួយឯកឧត្តម ហេង រតនា អគ្គនាយក CMAC កាលពីថ្ងៃទី១២ ខែតុលា ដើម្បីស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានិយាយជារួម និងនិយាយដោយឡែកសមិទ្ធផលដែលអង្គភាពCMACសម្រេចបាន ជាពិសេសក្នុងរយៈពេលជាង២៧ឆ្នាំមកនេះ JICA បានផ្តល់ជូនរាជរដ្ឋាភិបាលនូវសម្ភារបច្ចេកទេសបោសសម្អាតមីនជាច្រេីនប្រភេទ រួមទាំងគ្រឿងចក្រកម្ទេចមីនធុនធ្ងន់មានចំនួនជាង៥០គ្រឿង។ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតសារមន្ទីរតេជោសន្តិភាពដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អប់រំដល់អ្នកជំនាន់ក្រោយពីបញ្ហាសង្រ្គាម […]
អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រើនរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់ មិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ចឬជំនាញឡើយ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់មិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ច ឬអ្នកជំនាញណាមួយឡើយ ហើយសូមអ្នកសារព័ត៌មានកុំបំពានក្រមសីលធម៌វិជ្ជាជីវៈឱ្យសោះនៅពេលអនុវត្តការងារក្នុងតួនាទីជាអ្នកសារព័ត៌មាន។ ឯកឧត្តមបានមានប្រសាសន៍ក្រើនរម្លឹកបែបនេះបន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួនតូចបានដើរហួសពីព្រំដែនដែលច្បាប់កំណត់ និងបានអនុវត្តសកម្មភាពដោយពុំបានគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ដែលទង្វើនោះបានបង្កផលវិបាកប៉ះពាល់ដល់ការអនុវត្តការងាររបស់ជំនាញសមត្ថកិច្ច ឬបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការរក្សាសណ្តាប់ធ្នាប់សង្គមជាដើម។ ក្នុងពិធីបិទវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែង នាព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា អ្នកសារព័ត៌មានមិនត្រូវអនុវត្តហួសពីដែនដែលច្បាប់បានកំណត់និងផ្ដល់ឱ្យក្នុងតួនាទីជាអ្នកសារព័ត៌មាននោះទេ […]
នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាស្ថាបត្យកររបស់កម្ពុជា ដែលនាំឱ្យមានសន្តិភាព និងមានភាពរីកចម្រើន និងជាវចនានុក្រមអត្ថាធិប្បាយមួយរបស់ពិភពលោក
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ នៅវិមានព្រឹទ្ធសភា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្តេចតេជោបានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ […]
មកតាមការអញ្ជើញ! ភាគីកងទ័ពភូមិភាគទី២ថៃ ជួបយោធភូមិភាគទី៤កម្ពុជា ផ្តោតសំខាន់លើការកាត់បន្ថយភាពតានតឹង និងត្រៀមប្រជុំ RBC នៅសប្តាហ៍ក្រោយ
តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការ យោធភូមិភាគទី៤ កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ នេះបើតាមការឱ្យដឹងពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត […]
កងពលតូចថ្មើរជើងលេខ៥១ ស្នើឱ្យកងកម្លាំងបូព៌ាថៃផ្អាកសកម្មភាព និងរងចាំការសម្រេចពីថ្នាក់លើ រឿងដោះមីននៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់កម្ពុជា ទល់មុខនឹងតំបន់ភូមិថៃ
កងពលថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជា នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ បានផ្ញើលិខិតឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់កងកម្លាំងបូព៌ា នៃកងទ័ពភូមិភាគទី១ ថៃ ស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងយ៉ាកែវ (ថៃ)។ នៅក្នុងលិខិតរបស់កងពលថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានបញ្ជាក់ថា បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ សូមធ្វើការឆ្លើយតបទៅនឹងលិខិតដូចដែលមាននៅក្នុងយោងខាងលើរបស់ទីបញ្ជាការកងកម្លាំងបូព៌ាថា៖ យោងតាមចំណុចទី៦ ក្នុងកំណត់ហេតុព្រមព្រៀងនៃ កិច្ចប្រជុំពិសេសលើកទី១ […]
ដើមឈើអាយុប្រហែល ៨០ឆ្នាំ មានហានិភ័យក្នុងតំបន់អង្គរ ត្រូវបានកាត់ចេញតាមបច្ចេកទេស
ក្រុមការងារព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានកាត់ដើមឈើយាងមួយដើម ដែលមានហានិភ័យ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសគ្រប់គ្រងការកាត់ដើមឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដើមឈើយាងដែលមានទីតាំងស្ថិតនៅខាងត្បូងប្រាសាទបាពួន មានអាយុប្រហាក់ប្រហែលពី៧០ទៅ៨០ឆ្នាំ និងមានកម្ពស់ប្រហែល៤០ម៉ែត្រ។ លោកពន្យល់ថា ដើមយាងនេះមានសភាពស្អុយគល់ និងដើម ដែលតម្រូវឱ្យកាត់នៅផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងដើម្បីឱ្យវាមានលូតលាស់ មានជីវិតបន្តទៀត។ ដោយសារឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនជោគជាំ ដូច្នេះបណ្ដាលឱ្យដើមឈើតូចធំជាច្រើន […]
ជប៉ុន គូសបញ្ជាក់ថា វិស័យយោធាជាអាទិភាពមួយដែលត្រូវបន្តសហការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ SUENAGA MASANORI អគ្គនាយក អគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍ខ្លះៗនៅកម្ពុជា ដែលពីអតីតកាលបានបាត់បង់សន្តិភាពជាង ៥០០ […]
ព្រឹទ្ធសភាកម្ពុជា ទាមទារឱ្យរដ្ឋាភិបាលថៃទទួលខុសត្រូវក្នុងការចាត់វិធានការចំពោះទង្វើវាយប្រហារ និងគ្មានការគោរពមកលើសម្តេចតេជោ និងឥស្សរជនកម្ពុជាផ្សេងទៀត
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ សម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ ព្រឹទ្ធសភា បានលើកឡើងថា អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន […]
