កម្លាំងអង្គភាពស៊ីម៉ាក់សហការជាមួយកងទ័ព ចុះហ៊ុំព័ទ្ធរណ្តៅគ្រាប់ និងបានកំណត់អត្តសញ្ញាណគ្រាប់ផ្លោងរបស់ទាហានសៀម

ករណីការបាញ់ផ្លោងរបស់ទាហានសៀមមកលេីបូរណភាពទឹកដីកម្ពុជានិងកងកម្លាំងកម្ពុជា​ ដោយចាប់ផ្តេីមបាញ់នៅម៉ោង១១:៥២ព្រឹកនៅថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០២៥​នេះ​ ដែលការបាញ់មកលេីកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡេីយ! ព្រោះថាកងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡេីយ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។

ឯកឧត្តមបានបន្តថា ករណីបាញ់ផ្លោងនៅថ្ងៃនេះដូចគ្នាករណីពួកទាហានសៀមបានបាញ់តែម្នាក់ឯង​មកលេីតំបន់ភូមិភ្លុកដំរី​ ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ កាលពីម៉ោង៥:០១​ ទាបភ្លឺថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២៥កន្លងមក​ ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែន។ ការបាញ់ផ្លោងតែម្នាក់ឯង​ ចោទអ្នកណាបាញ់មុនបាញ់ក្រោយស្អីទៀត? បេីបាញ់តែម្នាក់ឯង​ អ្នកណាបាញ់អ្នកនោះបាញ់មុនហេីយ!! ។

បើតាមឯកឧត្តម ហេង រតនា ដូចប្រសាសន៍របស់សម្តេចតេជោ​ផ្តល់អនុសាសន៍ឱ្យរក្សាទុកភស្តុតាងរណ្តៅនេះ​មានសារសំខាន់ណាស់! ករណីទាហានសៀមបាញ់នៅភូមិសាស្ត្រឃុំថ្មដា​កន្លងមកនោះ​ កម្លាំងអង្គភាពCMACបានសហការជាមួយកងទ័ពចុះហ៊ុំពន្ធ័រណ្តៅគ្រាប់និងបានកំណត់អត្តសញ្ញាណគ្រប់ផ្លោងប្រភេទ១០៥មម​ ចំនួន៦រណ្តៅដែលផ្ទុះទាំងអស់​ (លេី២១គ្រាប់ដែលបានបាញ់) ដោយវិភាគអំបែងគ្រាប់១០៥មមនោះ​ អ្នកបច្ចេកទេសបានដឹងថា​ មានគ្រាប់ផ្លោង១០៥មមចំនួន៤គ្រាប់ជាគ្រាប់ផ្លោងមានផ្ទុកផ្សែងពុលWP និង២រណ្តៅគ្រាប់ជាគ្រាប់ជះអំបែង។ តាមរយ:ការវិភាគនេះ​ អាចដឹងច្បាស់ជាគ្រាប់ផ្លោងផលិតនៅប្រទេសណា​ ហេីយអ្នកណាជាអ្នកប្រេីប្រាស់គ្រាប់នោះយ៉ាងច្បាស់លាស់!។

ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបន្តថា ភស្តុតាងទាំងនេះនៅពោធិ៍សាត់បញ្ជាក់ច្បាស់ថា​ សៀមជាអ្នកបាញ់មកលេីទឹកដីកម្ពុជា​ ហេីយកងកម្លាំងកម្ពុជាមិនបានផ្ទុះអាវុធបាញ់តបតវិញផង​ គ្មានស្អីត្រូវបកស្រាយអ្នកណាបាញ់មុនទៀត!! ។ ដូចនេះ​ ករណីផ្ទុះអាវុធនៅថ្ងៃ២៧​ ខែកញ្ញានេះ​ ក៏ដូចគ្នាដែរគឺសៀមជាអ្នកបាញ់​ ដូចនេះសៀមបាញ់មុន​ពិតប្រាកដណាស់ ព្រោះកម្ពុជាគ្មានការផ្ទុះអាវុធផងហ្នឹង!៕