ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ សម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ ព្រឹទ្ធសភា បានលើកឡើងថា អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន […]
Author: Phea ra
គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៦៥%
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តតាកែវ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។ គិតត្រឹមព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បរិមាណទឹកក្នុងអាងទន្លេបាទីដែលស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី […]
រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យបញ្ចូលកម្មវិធី AI ទៅក្នុងសាលារៀនជំនាន់ថ្មី
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសារៈសំខាន់ នៃការបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ ការជំរុញឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតកម្មវិធីបង្រៀនពីបញ្ញាសិប្បនិម្មិត និងការបញ្ចូលកម្មវិធីនេះទៅក្នុងសាលារៀនជំនាន់ថ្មី ដោយគូសបញ្ជាក់ថា ទោះបីជា AI រីកចម្រើនយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះ គ្រាន់តែជាឧបករណ៍ជំនួយ និងមិនទាន់អាចមកជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបានឡើយ។ ក្នុងវេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ “AI ក្នុងបរិបទអប់រំកម្ពុជា” ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា […]
ខូចការធំ! សមត្ថកិច្ចខំស្រាវជ្រាវបទល្មើសដ៏ធំមួយជាង២សប្តាហ៍ ប៉ុន្តែត្រូវបរាជ័យដោយសារកាសែតម្នាក់ និងបក្ខពួក ចូលឆារឆៅ
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា បុគ្គលឈ្មោះ ហ៊ន និងក្រុមបក្ខពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ។ ក្នុងបណ្តាញសង្គមហ្វេសប៊ុក លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា៖ «បុគ្គលឈ្មោះហ៊ននេះ ជាច្រើនលើកច្រើនសារតែងបង្ករបញ្ហាប៉ះពាល់ខ្ញុំ ប៉ុន្តែខ្ញុំក៏នៅលើកលែងអភ័យឱ្យ ។ យ៉ាងណាក៏ដោយ ម្សិលមិញនេះ ដោយសារគាត់ […]
កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍រះថ្មីត្រដែត និងពេញនិយមសម្រាប់ប្រជាជននៅតំបន់មជ្ឈិមបូព៌ា
ប្រទេសកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍រះថ្មីត្រដែត និងពេញនិយមសម្រាប់ប្រជាជននៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធជើងហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម Obaid Saeed Obaid […]
បណ្ឌិត យង់ ពៅ៖ ថៃ ដើរថយក្រោយក្នុងសមរភូមិច្បាប់អន្តរជាតិជាង ១០០ឆ្នាំ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយ បានលើកឡើងថា ថ្ងៃអាទិត្យនេះលោកបានប្រទះភ្នែកឃើញព័ត៌មានចាស់ ដែលថៃ ឡាំប៉ានៅUNGA80 តែងចោទកម្ពុជាថា រំលោភទឹកដីខ្លួន ការចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ខ្ញុំនៅតែអស់សំណើច…! ថៃ គេថា ៖ទី១- «ប្រទេសថៃ មិនចង់មានបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាឡើយ ដោយថៃប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនតាមយន្តការទ្វេភាគីជាមួយកម្ពុជា»។ទី២- ថៃសួរមកកាន់កម្ពុជាថា៖ «តើកម្ពុជា នឹងជ្រើសរើសផ្លូវសន្តិភាព ដូចដែលថៃបានជ្រើសរើស ឬក៏ចង់ប្រឈមមុខដាក់គ្នាជាមួយនឹងថៃបន្តទៀត?»។ […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយរបស់សម្តេចម៉ែ ចែកជូនប្រជានុរាស្ត្ររងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ
បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ក្នុងនោះ ឃុំបឹងព្រួលចំនួន […]
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពលករខ្មែរដែលត្រឡប់មកពីថៃចំនួន ២៤ម៉ឺននាក់ បានទទួលការងារធ្វើ!
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានអបអរសាទរបងប្អូនពលករចំនួន២៤ម៉ឺននាក់ ដែលបានទទួលការងារធ្វើ។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចបវរធិបតី បានបញ្ជាក់ថា ឱកាសការងារចំនួន ៨៥,៩៨២ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ។ សូមជម្រាបថា មានបងប្អូនពលករប្រមាណ ៩៣ម៉ឺន ទៅ៩៤ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់មកកាន់កម្ពុជាវិញ។ […]
បញ្ហាព្រំដែន! សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមករកប្រក្រតីឡើងវិញ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បាននិងកំពុងតែឈានទៅរកការធ្វើយ៉ាងណាឱ្យមានដំណោះស្រាយវិលមករកប្រក្រតីភាពឡើងវិញ ដែលជាជំហររបស់កម្ពុជា។ សម្តេចតេជោគូសបញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមករកប្រក្រតីឡើងវិញ ដែលប្រទេសទាំងពីរធ្លាប់មានកន្លងមក។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md […]
តំណាងកម្ពុជា ប្រាប់សហគមន៍អន្តរជាតិពីករណីបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដោយយោធាថៃ ដែលជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិ
ចំពោះមុខគណៈប្រតិភូមកពីជាង ១៥០ប្រទេស តំណាងកម្ពុជាប្រាប់សហគមន៍អន្តរជាតិថា ករណីប្រាសាទព្រះវិហារ ទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលថាប្រាសាទនេះនៅក្នុងដែនអធិបតេយ្យកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ ក៏ដោយ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាតដោយច្បាប់អន្តរជាតិផងដែរ។ នេះជាការថ្លែងរបស់ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅក្នុង «សន្និសីទពិភពលោកយូណេស្កូស្ដីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព – […]
