ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការប្រមាថកាតទានលើសម្ដេចតេជោ ហ៊ុន សែន ជាសន្តានស្មោកគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច។ តាមរយៈសំណេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសរសេររៀបរាប់ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយសារស្រេចឃ្លានអំណាច និងព្រោះតែគំនុំបុគ្គលយ៉ាងណាក្ដី ក៏នោះជាសន្តានស្មោកគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច ក្នុងខណៈប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស […]
Author: Phea ra
ឯកឧត្តម ហ៊ុន ម៉ានី មិនអាចទទួលយកបាននូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រមាថកាតទានមកលើក្រុមគ្រួសារ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការឈឺចាប់ចំពោះការប្រមាថរបស់ជនអគតិមួយចំនួនមកលើក្រុមគ្រួសារ ដែលលះបង់ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ «ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ។ បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ»។ […]
គណៈកម្មការទី៨ រដ្ឋសភា កោតសរសើរមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំពោះការផ្តល់សេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា (គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា) នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះមកពិនិត្យវឌ្ឍនភាព នៃការផ្ដល់សេវាជូនប្រជាជននៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ គណ:ប្រតិភូ បានទស្សនកិច្ច តាមផ្នែក សំខាន់ៗ ក្នុងមន្ទីរពេទ្យជាក់ស្ដែងដូចជា នៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែក […]
អនុប្រធានទី១ រដ្ឋសភាហុងគ្រី មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី៥-៩ ខែកុម្ភៈនេះ
តបតាមការអញ្ជើញរបស់រដ្ឋសភានៃកម្ពុជា លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ […]
ប្រាសាទឥដ្ឋជ្រុងខាងជើងប្រាសាទភ្នំក្រោម លេចចេញជារូបរាងដ៏ស្រស់ស្អាតឡើងវិញ ក្រោយជួសជុលរួចជាស្ថាពរ
ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាងជើងប្រាសាទភ្នំក្រោម បានលេចចេញជារូបរាងដ៏ស្រស់ស្អាត ឡើងវិញ ក្រោយអ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរាបានអភិរក្ស និងជួសជុលយ៉ាងយកចិត្តទុកដាក់។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋជ្រុងខាងជើងនៃក្រុមប្រាសាទភ្នំក្រោមនេះ បានចាប់ផ្តើមជួសជុលនៅអំឡុងខែ មិថុនា និងបញ្ចប់ទាំងស្រុងនៅចុងខែ ធ្នូ ឆ្នាំ២០២៤។ លោកបន្តថា ប្រាសាទនេះមានទំហំប្រមាណ៦ម៉ែត្រ និងកម្ពស់ជាង៧ម៉ែត្រ។ ចំពោះស្ថានភាពមុនជួសជុល អ្នកជំនាញបានពន្យល់ថា ដំបូល […]
សម្ដេចតេជោ ហ៊ុន សែន ស្នើដល់ក្រុមហ៊ុនជប៉ុនជួយកសិករបង្កើនគុណភាព និងទិន្នផលដាំដុះសន្លឹកថ្នាំជក់នៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Eddy Pirard អគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោក និងសហការី ចូលជួបសម្ដែងការគួរសម នៅព្រឹកទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នាឱកាសជំនួបនេះ […]
ស៊ីម៉ាក់ ផ្អាកតែកម្លាំងខ្លះក្នុងខេត្តចំនួន៨ ស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ
អគ្គនាយកអង្គភាពស៊ីម៉ាក ឯកឧត្តម ហេង រតនា បានឲ្យដឹងថា អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះក្រៅពីនោះស៊ីម៉ាក់នៅតែបន្តឆ្លើយតម្រូវការរបស់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាធម្មតា។ ឯកឧត្តមបានបញ្ជាក់បែបនេះ ក្នុងពេលជួបសំណេះសំណាល និងផ្សព្វផ្សាយការងារពាក់ព័ន្ធការផ្អាកគម្រោងជំនួយរបស់សហរដ្ឋអាមេរិក និងប៉ះពាល់ដល់សកម្មភាពប្រតិបតិ្តការខ្លះរបស់អង្គភាពនៅខេត្តគោលដៅទាំង៨ខេត្ត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានកងឯកភាពទី៥ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ហេង រតនា បានឲ្យដឹងថា សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាអាចបែងចែកជា ៥បញ្ហាសំខាន់គឺ៖ ១. បញ្ហាគ្រាប់មីន៖មានគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងគ្រាប់មីនប្រឆាំងយានយន្ត មានចំនួនប្រមាណ៤-៦ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីសក្កានុពលប្រឡាយទឹកបេតុងតាមវាលស្រែក្នុងខេត្តចំនួនបី អាចធានាការផ្គត់ផ្គង់ទឹកបង្កបង្កេីនផលពេញមួយឆ្នាំ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹកដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។ តាមរយៈសំណេរលើបណ្តាសង្គមផ្លូវការនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានឲ្យដឹងថា គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ […]
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ករណី Mr. Seth ដែលស្រែកខ្លាំងៗថាចង់បានសង្គមស្អាតស្អំ និងយុត្តិធម៌ តែបែរជាមកសុំឲ្យសម្តេចធ្វើខុសពីសង្គមស្អាតស្អំ និងយុត្តិធម៌ទៅវិញ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានទម្លាយសារសំឡេងឆ្លើយឆ្លងរវាងយុវជនមួយរូបរហ័សនាម Mr. Seth ដែលធ្វើការនៅប្រទេសជប៉ុន រឿងស្នើសុំតំណែងពេលត្រឡប់មកស្រុកខ្មែរវិញ។ ការស្នើសុំតំណែងនេះ ត្រូវបានសម្តេចតេជោបដិសេធ ព្រោះយុវជនរូបនេះ រៀនចប់ត្រឹមថ្នាក់ទី៧ ដែលមិនគ្រប់ខណ្ឌក្នុងក្របខណ្ឌរដ្ឋ ដើម្បីបម្រើការងារនៅតាមក្រសួងស្ថាប័ន ឬនគរបាល ដែលត្រូវឆ្លងកាត់ការប្រឡង។ សម្តេចតេជោ បានគូសបញ្ចាក់ក្នុងខំមិនដូច្នេះថា៖ «ធ្វើនគរបាលក៏ត្រូវប្រឡងដែរតែគាត់ច្បាស់ជាមិនគ្រប់លក្ខខណ្ឌចូលប្រឡងទេ ព្រោះគេតម្រូវឲ្យរៀនចប់ថ្នាក់ទី […]
អ្នកស្រុកក្នុងតំបន់អង្គរ ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា តាមទំនៀមពីបុរាណ
ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។ ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។ជាលក្ខណៈរួម គឺពិធីឡើងមាឃ ឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ពិសេស គឺបង្ហាញពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម។ ក្រៅពីលក្ខណៈរួមខាងលើ ទំនៀមបុរាណមួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូបអាហារចំណីចំណុកចម្រុះ […]

