ជាការទទួលខុសត្រូវ និងកោតសរសើរចំពោះបុរីឡេងណាវ៉ាត្រា គម្រោង 6A គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានបញ្ចប់ការសាងសង់ ១០០% មានចំនួន ២ ៧៨៤ផ្ទះហើយ។ បើផ្អែកតាមរបាយការណ៍បង្ហាញឲ្យដឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្ដាញសង្គមផ្លូវការ។ នៅថ្ងៃទី១ខែកុម្ភៈនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារបានចុះទៅពិនិត្យមើលនៅការដ្ឋានសាងសង់ផ្ទះ បុរីឡេងណាវ៉ាត្រា គម្រោង 6A ដោយផ្ទាល់។ ក្នុងឱកាសនោះ […]
Author: Phea ra
ប្រមុខរាជរដ្ឋាភិបាល យកចិត្តដាក់ខ្ពស់លើការអន្តរាគមន៍ទឹក និងដោះស្រាយទុក្ខកង្វល់របស់ប្រជាកសិករ
ក្រោយជួបសំណេះសំណាលជាមួយប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរនៅថ្ងៃទី៣១ ខែមករា សម្តេចបរវធិបតី នាយករដ្ឋមន្ត្រីក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ សម្តេចបរវធិបតី បានលើកឡើងថា ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលរៀបចំផែនការបានយ៉ាងល្អលើការផលិត និងលក់គ្រាប់ស្វាយចន្ទី
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា បានចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ […]
អ្នកនាំពាក្យ៖ ការឃាត់ខ្លួនអនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ មិនជាប់ពាក់ព័ន្ធនិងការគាបសង្កត់ ឬបំភិតបំភ័យផ្នែកនយោបាយនោះទេ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ អនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតបទល្មើសជាក់ស្តែង និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផាន់ សារ៉ាត់ ភេទប្រុស អាយុ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាប់អារម្មណ៍ពីលទ្ធភាពរបស់កសិកក្នុងការម្ចាស់ការបូមទឹកដាក់ស្រែផ្ទាល់ខ្លួន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែមករា បានឆ្លៀតចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមានឃុំពត់សរ ស្រុកបាទីខេត្តតាកែវ ចំនួនជិត៤ពាន់ហិកតា ។ ក្នុងឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជជែកគ្នាលេងជាមួយបងប្អូនប្រជាកសិករនៅខេត្តតាកែវ ប្រកបដោយភាពស្និតស្នាល។ សម្តេចបវរធិបតី […]
នគរបាល បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់នៅភ្នំពេញ
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម […]
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រនិងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់ភ្ញៀវទេចរណ៍។ ការដាក់ឱ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់អ្នកទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ […]
កម្ពុជា-បារាំង មានមហិច្ឆតារួមគ្នាក្នុងការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
កម្ពុជា-បារាំង បានបង្ហាញមហិច្ឆតារួមគ្នាក្នុងការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ខណៈភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងទំនាក់ទំនងទ្វេភាគី ដោយឈរលើមិត្តភាពជាប្រវត្តិសាស្ត្រ និងតម្លៃរួម។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះនៅទីស្តីការក្រសួងការបរទេស។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ព្រះរាជទស្សនកិច្ចនាពេលថ្មីៗនេះ របស់ […]
ទោះបីសុំទោសសាធារណៈ តែក្រសួងមហាផ្ទៃនឹងបន្តពិនិត្យនីតិវិធីច្បាប់ ចំពោះសមាគមទេវ សក្ខី ភគវន្ត
ក្រសួងមហាផ្ទៃនឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្តក្រោយពេលក្រសួងធម្មការនិងសាសនាបានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំមួយដឹកនាំដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជាមួយ សមាគមទេវ សក្ខី ភគវន្ត ស្តីពីករណី លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំ ដោយមានការអញ្ជើញពី ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ […]
កម្មវិធីផ្តល់ដី ការពារព្រៃ៖ មាន ៥ដំណាក់កាលសំខាន់ ខណៈអ្នកស្នើសុំដី និងបុគ្គមានសិទ្ធិទទួលបានដី ត្រូវឆ្លងកាត់ការវិនិច្ឆ័យយ៉ាងលម្អិត
គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(ផ.ក.អ.) បានឲ្យដឹងថា ដំណើរការអនុវត្តកម្មវិធីនេះ មានដំណាក់កាលសំខាន់ចំនួន៥ ដោយក្នុងនោះអ្នកស្នើសុំដី និងបុគ្គមានសិទ្ធិទទួលបានដី ត្រូវឆ្លងកាត់ការវិនិច្ឆ័យយ៉ាងលម្អិត។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ ផ.ក.អ. បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដាក់ឱ្យ ដំណើរការ “កម្មវិធីផ្តល់ដី ការពារដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង […]

