ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅកម្ពុជា កាន់តែគគ្រឹកគគ្រេងឡើង

នៅក្នុងសប្តាហ៍នេះ​ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន​និងវៀតណាមជាច្រើន​ក្នុងប្រទេសកម្ពុជាបានរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួន​សម្រាប់ឆ្នាំ២០២៥ ដែលមានរយៈពេល​៣ថ្ងៃ​ គឺចំថ្ងៃទី២៩-៣០-៣១ ខែមករា និងដោយឡែកថ្ងៃសែនចិនគឺថ្ងៃទី២៨ ខែមករា ។ នៅតាមបណ្ដាផ្សារធំតូចនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមដងផ្លូវ គេឃើញមានលក់នូវផ្កាចម្រុះពណ៌ ជាពិសេសគឺផ្កាអង្គារសិល្ប៍ និងផ្កាស្បៃរឿង ព្រមទាំងគ្រឿងតុបតែងលម្អផ្ទះ ក្រដាសសែន គោមភ្លើងមានពណ៌លឿង និងពណ៌ក្រហមដេរដាស។ ក្នុងនោះម្ហូបអាហារដ៏ពេញនិយមរួមមានជ្រូកខ្វៃ មាន់ខ្វៃ ក៏ដូចជាគ្រឿងទេសរបស់ចិន ត្រូវបានគេដាក់លក់ព្រោងព្រាត រួមទាំងការផ្សព្វផ្សាយលើបណ្តាញសង្គមផងដែរ។ ចំណែក នៅតាមគេហដ្ឋានប្រជាជនមួយចំនួនឃើញមានការដាក់តាំងនូវភ្លើងគោម បិតយ័ន្ត បិទក្រដាសក្រហម […]

គណបក្សប្រជាជនកម្ពុជា ដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ២០២៥ ដើម្បីការពាររាល់សមិទ្ធផលសង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត

ដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលគណបក្ស វិមាន៧មករា រាជធានីភ្នំពេញ បានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ ២០២៥ គឺ៖-ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។-ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ […]

សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កត់សំគាល់ពីភាពជោគជ័យជាច្រើនដែលកម្ពុជាសម្រេចបាន

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែមករា ឆ្នាំ២០២៥ នេះ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប […]

ក្រសួងសុខាភិបាល ប្រាប់ឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ បើស្ថិតក្នុងតំបន់មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ឬពណ៌ស្វាយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស។ ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI)ជា ៦កម្រិត ដែលមានពណ៌ខៀវ (ល្អណាស់) ពណ៌បៃតង (ល្អ) […]

កម្មវិធីផ្តល់ដី ការពារព្រៃ! រដ្ឋ សម្រេចផ្តល់ដីដល់ពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដក្នុងមួយគ្រួសារ ៣ហិកតា ចំនួន ៥០០គ្រួសារ នៅទីតាំងជំហានទី១

រាជរដ្ឋាភិបាល សម្រេចផ្តល់ដីដល់ពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដក្នុងមួយគ្រួសារ ៣ហិកតា ចំនួន ៥០០គ្រួសារ នៅទីតាំងជំហានទី១ ចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការឲ្យដឹងក្នុងលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥​ នៅវិមានសន្តិភាព។ ក្នុងកិច្ចប្រជុំ បានពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ […]

ប្រមុខរាជរដ្ឋាភិបាល ក្រើនរំលឹកឲ្យមានការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមរាជធានី ខេត្ត ពង្រឹង ការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេស ការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់ពី តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផង និងដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផង។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥​ នៅវិមានសន្តិភាព។ សូមជម្រាបថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ជាយន្តការមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារផ្នែកអភិវឌ្ឍនៅតាមមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។​រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន […]

មកដឹងពីជំនាញពិសេសរបស់ក្រុមការងារសម្អាតរុក្ខជាតិតាមប្រាសាទនានាក្នុងតំបន់អង្គរ

លោក ដម ដេង មានអាយុ៦៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ជើងនៃសង្កាត់នគរធំក្រុងសៀមរាប។ លោកបានចូលបម្រើការងារឱ្យអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០១។ បច្ចុប្បន្ន លោកបម្រើការក្នុងក្រុមព្រៃមន្ទីរនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ផ្នែកសម្អាតរុក្ខជាតិនៅតាមប្រាសាទ។ ក្នុងភារកិច្ចជាអ្នកឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទនៅក្នុងរមណីយដ្ឋាន លោក ដម ដេង មានភាពស្ទាត់ជំនាញខាងបោះខ្សែរំលងប្រាសាទមានកម្ពស់ជាង ២០ម៉ែត្រ សម្រាប់ឱ្យក្រុមការងារសម្អាតអាចឡើងដោយតោងតាមខ្សែនេះ ទៅសម្អាតរុក្ខជាតិ និងស្មៅដែលដុះនៅតាមរួតនីមួយៗនៃកំពូលប្រាសាទឥដ្ឋនានារបស់រមណីយដ្ឋានអង្គរ។ លោក ដម ដេង បានឱ្យដឹងថា ខ្សែប្រើក្នុងការងារឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទឥដ្ឋមាន ៥ប្រភេទគឺ […]

សូមប្រយ័ត្ន! ភ្នំពេញ និងខេត្ត៣ទៀត ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដែលមានការបំពុលខ្លាំង

យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងបរិស្ថាន […]

កម្រាលរានទស្សនាថ្មីនៅស្រះទឹកខាងត្បូង អាចថតជាប់ស្រមោលប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត

បន្ទាប់ពីចំណាយពេលវេលាមួយរយៈ ដើម្បីរៀបចំកម្រាលរានទស្សនា នៅស្រះទឹកអង្គរខាងត្បូងនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការហើយ នូវកម្រាលរានទស្សនាថ្មីនេះ ក៏មានការសាទរពីក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ និងទេសចរទាំងឡាយ។ លោក យ៉ា ណុប ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស បានឱ្យដឹងថា ការរៀបចំបែបនេះ ពិតជាល្អប្រសើរយ៉ាងខ្លាំង អាចជួយសម្រួលឱ្យទេសចរថតរូបភាពស្អាតៗនៅស្រះទឹកខាងត្បួងប្រាសាទអង្គរវត្ត។ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើន។ កម្រាលរានទស្សនា នៅមាត់ស្រះទឹកអង្គរខាងត្បូង មានទំហំ៦ម៉ែត្រ គុណនិង១២ម៉ែត្រ ដោយមានការសហការពីភ្នាក់ងារបេតិកភណ្ឌ វប្បធម៌កូរ៉េ(KHA)។ […]

រាជរដ្ឋាភិបាល នៅជាប់ជាមួយប្រជាកសិករ និងបន្តអន្តរាគមន៍ជួយគ្រប់កាលៈទេសៈ

បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត ដោយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានរួមគ្នាជួយអន្តរាគមន៍តាមគោលដៅ និងដែនសមត្ថកិច្ចរបស់ខ្លួន។ គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ […]