រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ប្រជាកសិករទាំងអស់ត្រូវមានដីយ៉ាងតិច ១ពាន់ហិកតា ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច ១០០០ហិកតា ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ ការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា ក្នុងពេលជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ […]

បណ្ឌិត​ អ៊ិន សុផល៖ មិនអាចនៅស្ងៀមបាន ព្រោះពួកគេ មុននឹងសម្លាប់ប្រជាជនខ្មែរ គឺសម្លាប់ព្រលឹងជាតិខ្មែរជាមុន!

សាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅពិធីការជាតិ-អន្តរជាតិ​លោកបណ្ឌិត​អ៊ិន សុផល បានបញ្ចេញមតិយោបល់ជុំវិញការលើកឡើងរបស់មេដឹកនាំ សមាគមទេវ សក្ខី ភគវន្ត ដែលបានពន្យល់ធម៌ ប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានបំភាន់ជំនឿធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ លោកបណ្ឌិត​អ៊ិន សុផល បានសរសេររៀបរាប់លើបណ្ដាញសង្គម​នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលមានខ្លឹមសារ​ទាំងស្រុងដូចខាងក្រោមថា៖ មិនអាចនៅស្ងៀមបាន ព្រោះពួកគេ មុននឹងសម្លាប់ប្រជាជនខ្មែរ គឺសម្លាប់ព្រលឹងជាតិខ្មែរជាមុន !បាវនាជាតិកម្ពុជាៈ ជាតិ ! សាសនា ! […]

ទូតកម្ពុជាប្រចាំប្រទេសចំនួន១០ ប្ដេជ្ញាជួយផ្សព្វផ្សាយទាក់ទាញទេសចរពីប្រទេសគោលដៅមកទស្សនាកម្ពុជា

អគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន១០ ប្ដេជ្ញាជួយផ្សព្វផ្សាយទាក់ទាញទេសចរពីប្រទេសគោលដៅមកទស្សនាកម្ពុជា។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយតំណាងទូតទាំង ១០ប្រទេស កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។ ឯកអគ្គរាជទូតកម្ពុជាចំនួន៤រូប តំណាង ១០ប្រទេស រួមមាន៖ ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ប៊ុលហ្គារី […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការគ្នាបង្កបរិយាកាសងាយស្រួល ដើម្បីទាក់ទាញអ្នកវិនិយោគ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបន្តសហការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ និងបង្កបរិយាកាសងាយស្រួល ដើម្បីទាក់ទាញ​វិនិយោគ​មកខេត្តកំពង់ស្ពឺ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បានបន្ថែមការផ្តល់អនុសាសន៍ដល់មន្ត្រីរាជការ ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ឱ្យរួមចិត្ត​ រួមគំនិតរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គភាពពាក់ព័ន្ធដទៃទៀត ក្នុងការសហការគ្នាឱ្យកាន់តែប្រសើរ […]

សមាគមអតីតអ្នកបួសខ្មែរ ថ្កោលទោសជនតាំងខ្លួនជាសាស្តា ដែលបានបកស្រាយព្រះធម៌ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនាខ្មែរ

សមាគមអតីតអ្នកបួសខ្មែរ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះជនតាំងខ្លួនជាសាស្តា ដែលបានបកស្រាយព្រះធម៌ មានចំណុចខ្លះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនាខ្មែរ ដែលការពន្យល់នោះ បានប្រាសចាកពីខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និយាយបំភាន់ជំនឿខ្មែរ និងប៉ះពាល់ដល់ការប្រតិបត្តិរបស់ព្រះសង្ឃខ្មែរ។ ក្នុងសេចក្តីថ្លែងការណ៍របស់សមាគមអតីតអ្នកបួសខ្មែរ នៅថ្ងៃទី២៨ ខែមករានេះ បានបញ្ជាក់ថា ការពន្យល់នោះ បានប្រាសចាកពីខ្លឹមសារ ដើមនៃព្រះពុទ្ធវចនៈ និយាយបំភាន់ជំនឿខ្មែរ និងប៉ះពាល់ដល់ការប្រតិបត្តិរបស់ព្រះសង្ឃខ្មែរ។ បុគ្គលតាំងខ្លួនជាសាស្តា សក្ខី ភគវន្ត រូបនេះបានពោលថា៖១. ព្រះត្រៃបិដក គឺជាព្រះត្រៃបិដកមិនគ្រប់ទឹក២. ការបួសជាព្រះសង្ឃ […]

អ្នកនាំពាក្យ៖ ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីគម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ គ្រោងបញ្ចប់ក្នុងកំឡុងខែមេសាខាងមុខនេះ

ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី នៃគម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ ដែលមានប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងបញ្ចប់ការងារនេះក្នុងកំឡុងខែ មេសា ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។ សូមជម្រាបថា កំណាត់ទី១ពីដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណន​តេជោ​ដែលមានចម្ងាយ ២១គីឡូម៉ែត្រ បានបញ្ចប់ដោយជោគជ័យ […]

គណៈកម្មការវាយតម្លៃរកឃើញសាលាមត្តេយ្យ វិទ្យាល័យ និងមន្ទីរពេទ្យបង្អែក ដើម្បីបន្តការប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៤​

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាជិក និងក្រុមការងារបច្ចេកទេសនៃ គ.វ.ជ. ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃការវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤។ កិច្ចប្រជុំនាព្រឹកនេះ ជាការពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈ ចំនួន៥។ ក្នុងនោះ គ.វ.ជ. បានសម្រេចលើបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេចំនួន២៥ ដើម្បីបន្តការប្រកួតប្រជែង តាមរយៈការធ្វើបទបង្ហាញចុងក្រោយ។ […]

សម្តេចតេជោ ហ៊ុន សែន ជូនពរបណ្តាមេដឹកនាំចិន និងវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ផ្ញើសារលិខិតជូនពរបណ្តាមេដឹកនាំចិន និងវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម​សម្រាប់ឆ្នាំ២០២៥នេះ មានរយៈពេល​៣ថ្ងៃ​គឺនៅថ្ងៃទី២៩-៣០-៣១ ខែមករា និងថ្ងៃសែនគឺថ្ងៃទី២៨ ខែមករានេះ។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន ជូនពរ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី និងជាអគ្គលេខាធិការ […]

ជាថ្មីទៀត! អភិបាលរាជធានីភ្នំពេញ ហាមដាច់ខាតមិនឲ្យពលរដ្ឋដុតផាវ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ

អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាតជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ឯកឧត្ដម​ ឃួង ស្រេង ណែនាំបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែមករា​ ឆ្នាំ​២០២៥នេះ ក្នុងខណៈឯកឧត្ដមបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ​ បានមានប្រសាសន៍ថា៖ បុណ្យចូលឆ្នាំចិន […]

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល គាំទ្រច្បាប់ស្តីពី ការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងតំណាងឱ្យ សមាគមអង្គការទាំង ២០ អង្គភាព ប្រកាសគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ។ ក្នុងសេចក្តីប្រកាសរបស់ខ្លួន សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញពីអត្ថន័យច្បាប់នេះ គឺក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ឃើញថា វត្ថុបំណងនៃសេចក្តីព្រាងច្បាប់នេះ […]