សម្តេចតេជោ ហ៊ុន សែន រំលឹកថា សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅ ព្រោះខ្លួនគេជួយខ្លួនមិនបានផង

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកថា សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅ ព្រោះខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត។ សាររបស់សម្តេចតេជោ ធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បន្ទាប់ពីសម្តេចបានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួនកាលពីថ្ងៃ១៨ សីហា២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ។ លោក ហៃ វណ្ណា ជាសកម្មជននយោបាយនៅប្រទេសជប៉ុន ដែលជាអ្នករៀបចំ នៅពីក្រោយគម្រោងធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់សិស្សនគរបាលជ័យលាភី ត្រូវថែទាំសុខភាព កុំបណ្ដោយខ្លួនឱ្យធាត់ជ្រុល

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើទៅកាន់សិស្សជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងត្រូវទៅបំពេញភារកិច្ចតាមអង្គភាព ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យធាត់ជ្រុលហួស ធ្វើឱ្យប៉ះពាល់ដល់ការងារ និងអាចប្រឈមបញ្ហាសុខភាពនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា សិស្សដែលទទួលជ័យលាភី គឺជាជំនាន់ចុងក្រោយ ដែលមានកម្រិតកម្ពស់ទាបជាង […]

សម្ដេចតេជោ ហ៊ុន សែន៖ ដំណោះស្រាយយោធា មិនអាចដោះស្រាយបញ្ហាមីយ៉ាន់បាននោះទេ ហើយការស្វែងរកសន្តិភាពតាមរយៈការចរចា ទាមទារនូវពេលវេលា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christian Lechervy (គ្រីស្សង់ ឡឺសែវី ) ឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ឯកឧត្តមអគ្គរដ្ឋទូតបានរំលឹកអំពីជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតី ម៉ាក្រុង កាលពីខែធ្នូឆ្នាំ ២០២២ […]

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ពីភាពចាំបាច់ក្នុងការជំរុញមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឈី ឈឹងសាន (QU Qingshan)សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ នៅវិមាន ៧មករា រាជធានីភ្នំពេញ។ សម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តម ឈី ឈឹងសាន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ និងលើកទឹកចិត្តដល់កីឡាករកីឡាការិនីខ្មែរ ចូលរួមបំផុសក្បាច់គុនចម្រុះបុរាណខ្មែរឱ្យបានទូលំទូលាយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណេះសំណាលក្រៅផ្លូវការជាមួយកីឡាករ កីឡាការិនីគុនខ្មែរ មុនការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខាងមុខនេះ ដោយមាន កីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ […]

ខួប១ឆ្នាំ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរចេញ-ចូល ១លាន៣សែននាក់

ពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) បានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Weng Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក Liu Minglin អគ្គនាយកក្រុមហ៊ុនវិនិយោគខេត្តយុនណាន Yunnan Investment Group) និងឯកឧត្តម ប្រាក់ សោភ័ណ […]

ក្រោយជួបសម្តេចបវរធិបតី ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក ចាប់អារម្មណ៍ចំពោះទីផ្សារកម្ពុជា

សម្តេចបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់តំបន់អាស៊ី-អាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ របស់ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot […]

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសមិនចូលរួមជាមួយយន្តការណាដែលប្រឆាំងប្រទេសណាមួយ ឬប៉ះពាល់សន្តិភាពក្នុងតំបន់ និងសកលលោក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការសន្ដិភាព ដូច្នេះកម្ពុជាមិនចូលរួមជាមួយយន្ដការណាដែលប៉ះពាល់ជាមួយសន្ដិភាពឡើយ ហើយកម្ពុជា មិនគាំទ្រគោលនយោបាយប្រទេសណាមួយ ដែលដាក់ចេញឡើងដើម្បីប្រឆាំងប្រទេសណាមួយទេ។ សម្ដេចបវរធិបតី មានប្រសាសន៍ថា៖ “កម្ពុជានឹងមិនចូលរួមជាមួយយន្តការណាដែលបង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណាទេ កម្ពុជាចូលរួមជាមួយប្លុកឬយន្តការណាដែលបង្កើតឡើងក្នុងគោលដៅរួមដើម្បីថែក្សាសុខដុមនីយកម្ម វិបុលភាព សន្ដិភាពក្នុងតំបន់ និងសកលលោក។” បើតាមសម្តេចបវរធិបតី កម្ពុជាចូលរួមយន្តការណាដែលផ្តល់ផលប្រយោជន៍ ដើម្បីជម្រុញសេដ្ឋកិច្ច និងអភិវឌ្ឍន៍។ សម្តេចគូសបញ្ជាក់បន្ថែមថា សន្តិភាពផ្ទៃក្នុងប្រទេសត្រូវតែរក្សាឱ្យបាន […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនអាចបិទទ្វារប្រទេស មិនឲ្យគេនាំចូលនោះទេ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទីផ្សារកម្ពុជាតូច បើមិនបើកពាណិជ្ជកម្មខាងក្រៅនឹងមានការលំបាក ដូច្នេះត្រូវតែបើកទ្វារស្វាគមន៍ទីផ្សារអន្ដរជាតិ។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថាយើងមិនអាចបិទទ្វារប្រទេស មិនឲ្យគេនាំចូលនោះទេ, ពាណិជ្ជកម្មសេរី ត្រូវតែមានការនាំចេញ និងនាំចូល, គេអនុគ្រោះយើង យើងអនុគ្រោះគេ។ ប្រសាសន៍របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក […]

នាយករដ្ឋមន្ត្រីកម្ពុជា សង្កត់ធ្ងន់ពី «គ្រោះមហន្តរាយបង្កដោយមនុស្សដ៏គួរឱ្យភ័យខ្លាច» តាមរយៈល្បិចកលដ៏ខ្មៅកខ្វក់របស់ក្រុមជនឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច និងបក្ខពួក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិតក្នុងឱកាសទិវាគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅឆ្នាំនេះ ក្រោមប្រធានបទ៖ តួនាទីនៃការអប់រំក្នុងការការពារ និងផ្ដល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ។ សម្ដេចបវរធិបតី បានលើកឡើងថា ការគ្រប់គ្រងគ្រោះមហន្តរាយជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡា ពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះ គ្រប់វិស័យសុទ្ធតែជាប់ពាក់ព័ន្ធ និងត្រូវរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងសកម្មភាព […]