អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនិយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងចុះល្បាតពិនិត្យស្ថានភាព […]
Author: Phea ra
សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន
ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូក ជាច្រើនកុះករមកពីគ្រប់ទិសទីចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ។ ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា៖ «ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ»។ សូមជម្រាបថា […]
ព្រឹទ្ធសភា ឯកភាពអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន ៣ របស់រាជរដ្ឋាភិបាល
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន៖១.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ និង៣.សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀងស្តីពីការជំរុញ […]
កីឡាករចំណុះទូកជាង ២ម៉ឺននាក់ ត្រូវស្នាក់នៅ ២ទីតាំង ម្តុំឃ្លាំងសាំងឫស្សីកែវ និងតំបន់ OCIC ជ្រោយចង្វារ
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំនេះមានកីឡាករចំណុះទូកងជាង២ម៉ឺននាក់ ដែលត្រូវស្នាក់នៅទីតាំងចំនួន២ ដែលទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឫស្សីកែវ និងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងតំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វារ។ គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករចំណុះទូករួចរាល់ហើយ ក្នុងនោះមានការរៀបចំប្រព័ន្ធទឹកភ្លើង បង្គន់អនាម័យ និងការដាក់ពង្រាយធុងសំរាមជាដើម។ ក្រៅពីពីនេះ អាជ្ញាធរក៏បានរៀបចំកន្លែងស្នាក់នៅ រោងបាយ […]
ទូតហូឡង់ដ៏ ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើងក្នុងការវិនិយោគនៅកម្ពុជា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes van Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ដ៏ ប្រចាំកម្ពុជា (ដែលមាននិវាសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ដ៏ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ដ៏ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន […]
បណ្ឌិត យង់ ពៅ ប្រាប់ពលរដ្ឋនិងយុវជន ពុំគួរព្រួយបារម្ភ ឬភ័យខ្លាចនឹងការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយ
កន្លងមក មានការលើកឡើងថា “នយោបាយគឺជានយោបោក” ត្រូវបានលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់ថា ការមិនបានដឹងអំពីអ្វីដែលជាវិទ្យាសាស្ត្រនយោបាយ ទើបមហាជនមួយចំនួន ត្រូវបានគេបោកប្រាស់ ជាហេតុនាំឱ្យមាននិន្នាការយល់ឃើញមួយជ្រុងអំពីនយោបាយថា គឺជាការបោកប្រាស់សុទ្ធសឹង ប៉ុន្តែនិយមន័យពិតប្រាកដនៃពាក្យវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីដំណើរការនៃការកៀងគរការគាំទ្រ ដើម្បីឈានទៅដល់អំណាចសម្រេចចិត្តនៅក្នុងការគ្រប់គ្រងរដ្ឋឬបុរីមួយ។ ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» កាលពីពេលថ្មីៗនេះ។ បន្ថែមពីលើនេះ លោកបណ្ឌិត […]
និស្សិតនៅសាកលវិទ្យាល័យឌីជីថលកម្ពុជា រៀបរាប់ពីការសិក្សានិងការរស់នៅ ក្នុងរយៈពេលមួយឆ្នាំនេះ
កញ្ញា ហោ ស្រីនី និស្សិតក្រីក្រដែលមានជីវភាពខ្វះខាត កំពុងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា (DUC) បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះការចុះផ្សាយរបស់សារព័ត៌មាន The cambodia daily ដែលមានលោក តាំង សារ៉ាដា បានចោទប្រកាន់មកលើសាកលវិទ្យាល័យថា ជាសាលាដែលគ្មានគុណភាពសម្រាប់សិស្សនិស្សិត។ តាមរយៈឃ្លីបវីដេអូ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិត ហោ ស្រីនី ដែលមកពីគ្រួសារក្រីក្រនៅខេត្តសៀមរាប និងទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា […]
នាយករដ្ឋមន្ត្រីកម្ពុជា ស្វាគមន៍ការវិភាគបែបវិទ្យាសាស្ត្រ តែមិនស្វាគមន៍ការវិភាគបែបស៊ីអារម្មណ៍នោះឡើយ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្វាគមន៍សម្រាប់ការវិភាគបែបវិទ្យាសាស្ត្រ តែមិនស្វាគមន៍ការវិភាគបែបស៊ីអារម្មណ៍នោះឡើយ។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅលោក ជេម សុខ សូមកុំវិភាគតាមបែបស៊ីអារម្មណ៍ ហើយសូមវិភាគលើបញ្ហាណាមួយតាមបែបវិទ្យាសាស្ត្រ។ សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តីប្រកាសហៅលោក ជេម សុខ ឱ្យមកមើលស្ថានភាពនៅកម្ពុជាជាក់ស្ដែង និងជួបជាមួយរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ហើយអនុញ្ញាតឱ្យផ្សាយផ្ទាល់(Live)នៅអំឡុងពេលជួបសួរនាំរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំដែលទទួលខុសត្រូវនៅតាមស្ថាប័នទាំងនោះផងដែរ។ សម្ដេចបវរធិបតី ប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ […]
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចលើសេចក្តីព្រាងច្បាប់ចំនួន ៣
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរបៀបវារៈ៖ ១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ។ ២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ […]
សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងបទបាឋកថាពិសេស ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ នៅក្នុងពិធីបើកសម័យប្រជុំនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងថែ្លងបទបាឋកថាពិសេស ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។ សេចក្តីជូនដំណឹងរដ្ឋសភាបានឲ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា […]