សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរជូន លោកស្រី Paetongtarn Shinawatra កូនស្រីពៅ លោក ថាក់ ស៊ីន ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាពជោគជ័យរបស់លោកជំទាវ ក្នុងការទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃការដឹកនាំ និងការលះបង់ដ៏ពិសេសរបស់លោកជំទាវ […]
Author: Phea ra
សម្តេចធិបតី ហ៊ុន ម៉ាណែត ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើលិខិតអបអរសាទរ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ ក្នុងសារលិខិតរបស់សម្តេចធិបតី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២៤ បានលើកឡើងថា ការឡើងកាន់តំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា ជាសក្ខីភាពបញ្ជាក់ពីទំនុកចិត្ត ដែលប្រជាជនថៃមានចំពោះការដឹកនាំរបស់លោកស្រី។ សម្តេចបានបន្តថា ការចែករំលែកប្រវត្តិសាស្រ្តដ៏យូរលង់នៃទំនាក់ទំនងវប្បធម៌ […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះការញុះញង់របស់លោក ហៃ វណ្ណា មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន ដោយមិនខ្វល់ពីផលប៉ះពាល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារ និងភ្ជាប់ជាមួយវីដេអូអំពាវនាវររបស់បុគ្គល ហៃ វណ្ណា តាមតេឡេក្រាមយ៉ាងថា៖ “ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។ ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច […]
គ.ជ.ប រៀបចំការបោះឆ្នោតជាប្រក្រតី នៅទូទាំង ២៥ រាជធានី ខេត្ត រួមទាំងខេត្ត៤ នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីដំណើរការរៀបចំការបោះឆ្នោតជាប្រក្រតី នៅក្នុង ២៥ រាជធានី ខេត្តទូទាំងប្រទេស ក្នុងនោះមានទាំងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង។ សេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា គ.ជ.ប ជាអង្គការដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី […]
ចលនាគាំទ្រគម្រោង CLV បន្តផុលផុសលើបណ្តាញសង្គម តាមរយៈការប្រូហ្វាល់ហ្វេសប៊ុក និងការបង្កើតគ្រុបជជែកតាមតេឡេក្រាម
បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចាប់ផ្តើមដូរប្រូហ្វាល់ហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។ តាមរយៈហ្វ្រែមប្រូហ្វាល់ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានប្តូរ ហើយបានបង្ហោះលើបណ្តាញហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។ អាចប្តូរ frame photo បាននៅទីនេះ៖ https://twb.nz/supportclv-dta-cambodia។ បន្ថែមពីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាម បានបង្កើតគ្រុបជជែកគ្នា ដើម្បីបញ្ចេញមតិគាំទ្រគម្រោង CLV។ គ្រុបតេឡេក្រាមនេះ […]
ប្រធានសមាគមអ្នកច្បាប់ អះអាងថា ពុំអាចទៅរួចទេដែលថា គម្រោងអភិវឌ្ឍន៍ CLV ធ្វើឱ្យបាត់បង់ទឹកដី
លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ បានលើកឡើងថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញក្នុងការសម្រេចក្នុងព្រំដែនសមត្ថកិច្ចដែនដីនៃប្រទេសរបស់ខ្លួន។ គម្រោងអភិវឌ្ឍន៍ CLV គឺជាចំណែកមួយជំរុញអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ ហើយបើឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចទេដែលថាគម្រោងនេះ ធ្វើឱ្យបាត់បង់ទឹកដី។ លោកបានបន្តថា ប្រទេសជិតខាងកម្ពុជា រួមជាមួយកម្ពុជាខ្លួនឯង បានឯកភាពគ្នាកំណត់ព្រំដែនខណ្ឌសីមា ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រួចរាល់ហើយ និងមានចារិកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ថែមទាំងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ស្របតាមច្បាប់ និងវិធានអន្តរជាតិថែមទៀតផង។ […]
ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាចតាមមធ្យោបាយក្រៅពីការបោះឆ្នោតជា «បទល្មើសឧបឃាត» ហើយអ្នកចូលរួមជាប់ «បទល្មើសរួមគំនិតក្បត់»
ក្រសួងយុត្តិធម៌ ចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោតជា «បទល្មើសឧបឃាត» ហើយចំពោះបុគ្គលដែលចូលរួមក្នុងគម្រោងនេះត្រូវប្រឈមនឹង «បទល្មើសរួមគំនិតក្បត់»។ ក្នុងសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយនៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា កន្លងទៅថ្មីៗនេះ, មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើ រាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសាន្តទាំង ៤ […]
ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញយុទ្ធសាស្ត្រគេយករឿង CLV បំបាក់ ហ្វូណនតេជោ, ចុងក្រោយជាជ័យជំនះរបស់…
ឯកឧត្ដម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញយុទ្ធសាស្ត្រគេយករឿង CLV បំបាក់ ហ្វូណនតេជោ គ្រាដែលរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ។ តាមរយៈសំណេរលើគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ឃើញរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាម យ៉ាងណាក្តី ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាមនៅពេលរាជរដ្ឋាភិបាលអោយប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិន នៅឆ្នាំ […]
ព្រះមហាក្សត្រ ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ក្នុងពេលព្រះអង្គអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១៤សីហានេះតទៅ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។ អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកនេះ មានវត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិបតី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់វិនិយោគិនមកពីទីក្រុងសានថូវ ពង្រីកការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ជួបជាមួយ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូក្រុមហ៊ុនចំនួន០៩ មកពីទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប […]

