កម្ពុជា នឹងបើកទ្វារទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក នាថ្ងៃទី៩ តុលា ខាងមុខ

កម្ពុជា នឹងបើកទ្វារស្វាគមន៍ដំណើរទស្សនកិច្ចការងារ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនដែលដូមីនីក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ខាងមុខ។ បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភានៃកម្ពុជា។ ក្រៅពីនេះ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសថ្កោលទោស ចំពោះជនជាតិថៃដែលយក​រូបថត​ថ្នាក់ដឹកនាំ​​កម្ពុជា ​ទៅធ្វើជាផ្ទាំងបាញ់ស៊ីប​សម្រាប់ចាប់យករង្វាន់

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា មានជនជាតិថៃមួយចំនួនបានយករូបថតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅ ដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈ ជាដើម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌ទាំងនេះ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ […]

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ជំរុញមន្ដ្រីបច្ចេកទេសបន្ដយកចិត្តទុកដាក់លើការងារធានាសន្ដិសុខទឹក និងអនាម័យជូនពលរដ្ឋនៅតំបន់ជនបទ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព (RWSHI​SD​P) នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំង លោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដែលជាការតម្រង់ទិសដៅសម្រាប់ការអនុវត្តការងារ ជូនដល់ថ្នាក់ដឹកនាំ […]

ADB អនុម័តថវិកា ៨២,៥ លានដុល្លារ សម្រាប់កម្មវិធីកំណែទម្រង់ និងពន្លឿនអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តដំណាក់កាលទីពីរនៃ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជាដែលមានទឹកប្រាក់ ៨២,៥ លានដុល្លារ។ ដោយមានសហហិរញ្ញប្បទានពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Climate Finance Fund), មូលនិធិអាកាសធាតុបៃតង(Green Climate Fund), និងចក្រភពអង់គ្លេស តាមរយៈ មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic Green […]

សម្ដេចតេជោ ហ៊ុន ​សែន​ ចាត់ទុកទង្វើជនជាតិថៃ ដែល​ដាក់តាំង​រូប​សម្ដេច​បាញ់​យក​រង្វាន់​ជា​ទង្វើ​អ​មនុស្ស ​និងអន់ជាងសត្វ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហាញសារពិសេសមួយដោយ សូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់ កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន បាននឹងកំពុងធ្វើដាក់សម្តេច ហើយសម្តេចតេជោក៏ប្រកាសឲ្យដឹងថា ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ សូមកុំទិញទំនិញថៃមកប្រើ និងឈប់ប្រើប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ ក្នុងសំណេររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា […]

កម្ពុជា​ ស្វាគមន៍ជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកា​សចរ​ណ៍លំដាប់ពិភពលោក Etihad Airways ពីអារ៉ាប់រួម មកកាន់កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways ដែលហោះមកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ ។ សម្រាប់ការចុះចតនេះ គឺជាជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។ នៅព្រឹកថ្ងៃទី៤ ខែតុលា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល […]

ករណីផ្ទុះអាវុធបណ្ដាលឱ្យជនរងគ្រោះម្នាក់ស្លាប់​ ​ដោយអាវុធលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលពោធិ៍អង្រ្គង គឺកើតឡើងដោយអចេតនា​ធ្វេសប្រហែសក្នុងការចុះបំពេញភារកិច្ច

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបំភ្លឺថា កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទី កំលាំងនគរបាលរដ្ឋបាលពោធិ៍រង្គង ដឹកនាំដោយ លោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍​នគរបាលរដ្ឋបាលពោធិ៍អង្ក្រង និងមន្ត្រីនគរបាលប៉ុស្តិ៍ ៥នាក់ បានចុះធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំពោធិ៍អង្ក្រង លុះមកដល់ចំណុចផ្លូវបេតុងចំណុចកើតហេតុមានមុខសញ្ញាសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ផ្លាកលេខ កំពង់ស្ពឺ 1Z-2338 ពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ដើម្បីសួរនាំ […]

រឿង«បញ្ហារបបទាហាន»

ខាងក្រោមជាសំណេរទាំងស្រុងរបស់គណនីហ្វេសបុកដែលមានឈ្មោះថា «មេទ័ព លីពូ (លីហ្វុងសៀន)» ថ្ងៃនេះពូចង់បកស្រាយ បន្តិចរឿង « បញ្ហារបបទាហាន » នៅក្នុងប្រាក់បៀវត្សរ៏ កងទ័ពគេត្រូវបែងចែកតាម :▪️ឋានន្តរសក្កិ ▪️បៀវត្សរ៏មូលដ្ឋាន ▪️បំណាច់មុខងារ ▪️អាហារធម្មតា ▪️ប្រាក់បំណាច់ ( ប្រពន្ធ/កូន ) ។🔺ឃើញប្រពន្ធ ទាហានខ្លះ ដែលប្តីគេអប់រំបានល្អ គេនិយាយមក វាត្រឹមត្រូវគេយល់ តែអ្នកខ្លះនិយាយអត់ដឹងខ្យល់ស្អីទេ […]

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តស្នើឧត្តមស្នងការអង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្ស ជួយតឿនថៃឲ្យដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)​ បានចេញញ្ញត្តិបន្ទាន់លើកទី២ ជូនចំពោះលោក Volker Türk ឧត្តម​ស្នង​ការ​​​អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលយោធាថៃ ចាប់ខ្លួនដោយខុសច្បាប់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មី ចំពោះញត្តិបន្ទាន់ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើ មាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន២នាក់ ត្រឡប់មកវិញ ក្នុងចំណោម២០នាក់ ដោយយោធាថៃ។ […]

ឃាត់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីក្នុងក្រុងប៉ោយប៉ែត

នៅវេលាម៉ោង០០ និង៤១នាទីរំលងអធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការណ៍ជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាជនជាតិថៃ រួមទាំងអាវុធខ្លី ដែលជាវត្ថុតាង និងនាំទៅកាន់មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ។ កងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាចារាក់ […]

5
Promotion