រដ្ឋមន្ត្រីការបរទេសរបស់អាល្លឺម៉ង់បានគំរាមកំហែងវិធានការមិនជាក់លាក់ប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ហើយថាទីក្រុងប៊ែរឡាំងនឹងមិនបញ្ចេញអាវុធប្រើដើម្បីបំពានច្បាប់មនុស្សធម៌ទេ ខណៈដែលអាល្លឺម៉ង់និងអធិការបតី ហ្រ្វីដ្រីច ម៊ហ្ស (Friedrich Merz) បានស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពអ៊ីស្រាអែលនៅហ្គាហ្សា។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភានេះ
អាឡឺម៉ង់ រួមជាមួយនឹងសហរដ្ឋអាមេរិក បានបន្តគាំទ្រការប្រព្រឹត្តរបស់អ៊ីស្រាអែលតាំងពីយូរយារណាស់មកហើយ ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ក្រុមហាម៉ាស់ ទោះបីជាអ៊ីស្រាអែលកាន់តែឯកោជាអន្តរជាតិក៏ដោយ។ ការផ្លាស់ប្តូររបស់អាល្លឺម៉ង់កើតឡើងនៅពេលដែលសហភាពអឺរ៉ុបកំពុងពិនិត្យមើលគោលនយោបាយអ៊ីស្រាអែល ហើយចក្រភពអង់គ្លេស បារាំង និងកាណាដាក៏បានគំរាមកំហែង «សកម្មភាពជាក់ស្តែង» ជុំវិញតំបន់ហ្គាហ្សាផងដែរ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ជូហាន វេឌិផូល (Johann Wadephul) បានព្រមានថា ការគាំទ្រជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់សម្រាប់អ៊ីស្រាអែល មិនត្រូវអាវុធនោះទេ ព្រោះការវាយប្រហារតាមអាកាសដ៏ធំ និងការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យបានធ្វើឱ្យស្ថានការណ៍នៅហ្គាហ្សា «មិនអាចទ្រាំទ្របាន»។
បន្ថែមពីនោះ អធិការបតី ហ្រ្វីដ្រីច ម៊ហ្ស បានរិះគន់ការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាថាលែងសមហេតុផលដោយសារតម្រូវការក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាស់៕
ដោយ៖ ចិន្តា ទីទិ




