ថៃ បន្តសកម្មភាពឈូសឆាយដីនៅតំបន់ភូមិព្រៃចាន់ បំពានលើដែនអធិបតេយ្យភាពកម្ពុជា

កងកម្លាំងចម្រុះថៃជាច្រើននាក់ប្រដាប់ដោយអាវុធ បានបន្តសកម្មភាពរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយលួចធ្វើការឈូសឆាយដី នៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ សកម្មភាពបំពានយ៉ាងគឃ្លើនរបស់កងកម្លាំងថៃនេះ គឺបានធ្វើការឈូសឆាយនៅទីតាំងថ្មីប៉ែកខាងឆ្វេង ពីទីតាំងចាស់ដែលថៃបានឈូសឆាយកាលពីពេលថ្មីៗនេះ នៅភូមិព្រៃចាន់ដូចគ្នា។ ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃបានធ្វើសកម្មភាពបំពានជាបន្តបន្ទាប់ទាំងការឈូសឆាយ ដីចម្ការរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ដែលបានអាស្រ័យផលជាយូរមកហើយ និងបន្តចាក់សំឡេងរំខានលឺខ្លាំងៗ ដូចជាសម្លេងខ្មោច ឆ្កែព្រុស ឆ្កែលូ សម្លេងខ្យល់ សម្លេងយន្តហោះជាដើម ដែលជាទម្រង់នៃការបំភិតបំភ័យ […]

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង មានសមត្ថភាពចម្រុះទឹកកខ្វក់បានចំនួនជាង៥០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដោយមានការចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត លោក អាន់តូនី ហ្គីល […]

យោធាថៃ បន្តទន្ទ្រានទឹកដីកម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយ​​មានជ័យ ​ដោយបំពាន​ច្បាប់អ​ន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់

កងកម្លាំងប្រដាប់អាវុធរបស់ថៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់ ដោយមិនខ្លាចច្បាប់អន្តរជាតិ តាមរយៈការប្រើគ្រឿងចក្រឈូសឆាយ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជា កន្លែងដែលកងកម្លាំងថៃបានមករាយបន្លាលួស និងដាក់កង់ឡាន កាលពីពេលកន្លងទៅ។ ជាមួយនឹងសកម្មភាពគឃ្លើនរបស់ថៃនេះ ភ្លាមៗក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក៏បានអញ្ជើញចុះ​ពិនិត្យទីតាំងជា​ក់ស្តែង នៅភូមិព្រៃចាន់ […]

អាជ្ញាធរជាតិអប្សរា ប្រមូលទឹកបានគ្រប់គ្រាន់ សម្រាប់ត្រៀមប្រើប្រាស់នារដូវប្រាំង

យោងតាមក្រសួងធនធានទឹក និងឧតុនិយម រដូវវស្សានឹងចាប់ផ្តើមអស់ឥទ្ធិពលនៅដើមខែវិច្ឆិកា ខាងមុខនេះ គឺមានន័យថា ភ្លៀងក៏នឹងលែងមានបន្តទៀត ហើយរដូវរំហើយក៏នឹងចូលមកដល់។ អាជ្ញាធរជាតិអប្សរា បានប្រមូលទឹកស្ដុកពេញអាង ឬបារាយណ៍សំខាន់នានា ស្ទើរតែ១០០ភាគរយហើយ សម្រាប់ត្រៀមប្រើប្រាស់នៅក្នុងរដូវប្រាំងខាងមុខ។ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ មានសភាពធូរស្រាលខ្លាំងហើយ បន្ទាប់ពីរាំងភ្លៀង​ប៉ុន្មានថ្ងៃ​​ចុងក្រោយនេះ។ ជាមួយគ្នានោះ ក្រុមការងារគ្រប់គ្រងទឹក បាននិងកំពុងបញ្ចូល​តាម​អាងស្ដុក​ទឹកធំៗ […]

វិស័យអាកាសចរណ៍ស៊ីវិល ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា

នៅក្នុងសារាចរ ស្តីពី ការរៀបចំប្រារព្ធទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅកម្ពុជា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យអាកាសចរណ៍​ស៊ីវិល ត្រូវបានចាត់ទុកថាជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិនិងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្មនិងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២០ តុលា ខាងមុខ

អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ។ ដើម្បីឱ្យការរៀបចំពិធីសម្ពោធជាផ្លូវការឲ្យប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាននូវ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ស្នើសុំក្តីយោគយល់ ពីប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ […]

កម្ពុជា និងកុំមិនវែលដូមីនីក ឯកភាពពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកដំណើរទស្សនកិច្ចការងារនេះថា ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីពង្រឹង និង ពង្រីកទំនាក់ទំនង […]

កម្ពុជា អំពាវនាវឱ្យ​អ្នករាយការណ៍​សិទ្ធិមនុស្ស បង្ហាញភាពក្លាហាន​ទល់នឹងការបំពាន​នៅតំបន់ព្រំដែន

នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ ក្នុងអំឡុងពេលអនុម័តសេចក្តីសម្រេច ស្តីពីសេវាប្រឹក្សា និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា ។ ក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ការចូលរួមប្រកបដោយភាពស្ថាបនា និងភាពជាអ្នកដឹកនាំគំរូក្នុងនាមជាអ្នកតាក់តែងសេចក្តីសម្រេច ដោយបានកត់សម្គាល់ថា ការអត់ធ្មត់ […]

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការប្រមាថលើសម្ដេចតេជោ របស់ជនជាតិថៃមួយចំនួន គឺជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា

តាមរយៈហ្វេកបុកផេកនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការប្រមាថលើ សម្ដេចតេជោប្រធានព្រឹទ្ធសភា គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា។ ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើង៤ចំនុចរួមមាន៖ ទី១) ជាការប្រមាថពីជនបរទេសមកលើថ្នាក់ដឹកនាំកម្ពុជា ដែលក្នុងនាម ជាជាតិសាសន៍មួយ គួរមានការកំណត់អោយច្បាស់ ថាជាអ្វីមួយ […]

យោធភូមិភាគទី៤ កម្ពុជា បញ្ជូន​លិខិតអញ្ជើញ​ជាលើកទី​ពីរទៅ​កងទ័ពភូមិភាគទី២ថៃ ឲ្យចូលរួមកិច្ចប្រជុំ​RBC នាពាក់កណ្តាលខែតុលានេះ

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ថៃ ឲ្យមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលានៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីលិខិតអញ្ជើញលើកទីមួយ បានផ្ញើកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី០៧ តុលានេះ ថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ […]

5
Promotion