អំពូលសូឡាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រែក្លាយជនបទក្នុងស្រុកអូររាំងឪ ទៅជាទីក្រុងនាពេលរាត្រី

បង្គោលនិងអំពូលសូឡា ចំនួន៦១៤ បង្គោល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ត្រូវបានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានប្រគល់ជូនប្រជាជនស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីដាក់បំភ្លឺតាមបណ្តោយដងផ្លូវលេខ ៣៧០ ចាប់ពីឃុំដំរិល ព្រំប្រទល់ស្រុកត្បូងឃ្មុំ ឆ្ពោះមកទីប្រជុំជនស្រុកអូររាំងឪ។ ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ […]

ឯកឧត្តម ប៉ែន បូណា៖ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្តដែលចង់បំផ្លាញកម្ពុជាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ព័ត៌មានដែលមានចរិតញុះញង់និងបំបែកបំបាក់ទាំងនោះធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា៖ ទី១៖ ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែ ម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។ ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោលបំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ […]

គណៈប្រតិភូសភាម៉ាឡេស៊ី កត់សម្គាល់ចំពោះភាព​រីកចម្រើននៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Mohd Hatta បានសម្តែងនូវក្តី សោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រ​តិភូស​ភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់នូវការរីកចម្រើននៅកម្ពុជា។ […]

ក្រសួងកសិកម្ម ​​ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្ថិតិជលផលឌីជីថល សម្រាប់គ្រប់គ្រងនិង​អភិវឌ្ឍ​​​​ធនធានជលផល

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ឱ្យប្រើ​ប្រាស់​​នូវប្រព័ន្ធស្ថិតិជលផលឌីជីថល (Online FishStat System) ដែលជាបច្ចេកវិទ្យាថ្មីមួយ សម្រាប់គ្រប់គ្រងនិង​អភិវឌ្ឍ​​​​ធនធានជលផល។ ពិធីប្រកាសដាក់ឱ្យប្រើ​ប្រាស់​​នូវប្រព័ន្ធស្ថិតិជលផលឌីជីថលនេះ បានធ្វើឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋា​គារ​សាន់&មូន រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មាន​ការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន វិទ្យាស្ថាន អធិការរដ្ឋបាលជលផល​២៥ ខណ្ឌរដ្ឋបាលជលផល […]

សម្តេចតេជោ ហ៊ុន សែន ចូលរួមថវិកាចំនួន៥០លានរៀល ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះមហាក្សត្រ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមថវិកាចំនួន៥០លានរៀល ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងប្រារព្ធ ឡើងនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ៕ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សេង […]

បណ្ឌិត យង់ ពៅ៖ ពាក្យ«ស្មោះត្រង់»របស់ថៃ ដូចនឹងជនជាតិថៃយកទង់ជាតិថៃទៅដោតនឹងក្បួនឡានដឹកលាមកកន្លងទៅ

លោក អានុទីន ឆានវីរាក់គុល នាយករដ្ឋមន្ត្រីថ្មោងថ្មីអាយុខ្លី បច្ចុប្បន្ន កាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញពីចេតនានយោបាយ ចង់លុប MOU ឆ្នាំ២០០០ ស្ដីពីការវាស់វែងខណ្ឌសីមាព្រំដែនគោក និង MOU ឆ្នាំ២០០១ ស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា ។ ចំណុចនេះសាធារណៈជនបានទទួលយល់ដឹងរួចហើយតាមរយៈ ទាំងអ្នកជំនាញច្បាប់កម្ពុជា និងថៃ សុទ្ធតែបានបង្ហាញរួចហើយថា MOUឆ្នាំ២០០០ ស្ដីពីការវាស់វែង […]

ក្រសួងព័ត៌មាន សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន បណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង​គ្រឿងញៀន

វគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងព័ត៌មាន រៀបចំឡើងដោយក្រសួងព័ត៌មាន និង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ឯកឧត្តម ថុង គន្ធយុឡេង នាយករងខុទ្ទកាល័យ ឯកឧត្តម […]

កម្ពុជា-សិង្ហបុរី សហការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍

នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Alvin Tan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម, ក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-សិង្ហបុរី ដែលសម្រេចបាននាពេលកន្លងមក និងមានទស្សនៈរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យបានកាន់តែស៊ីជម្រៅ […]

អភិបាលខេត្តតាកែវ ណែនាំដល់មេឃុំ ចៅសង្កាត់ ត្រូវអនុវត្តកម្មវិធីជាតិជំនួយសង្គមឱ្យចំគោលដៅប្រកបដោយតម្លាភាព

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងជម្រុញដល់មេឃុំចៅសង្កាត់ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឱ្យបានល្អ និងត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាពដើម្បីមន្រ្តីជំនាញជួយពួកគាត់បានទាន់ពេលវេលាចំគោលដៅ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងការរិយាល័យអប់រំក្រុង-ស្រុកទូទាំងខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូ​លនិធិជាតិជំនួយសង្គម […]

កម្ពុជា ប្តេជ្ញាពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជា​មួយ​​ចិន ដើម្បីសម្រេចគោលដៅ​កិច្ចសហ​ប្រតិបត្តិការត្បូងពេជ្រ

តាមរយៈសារលិខិតអបអរសាទរ ជូនឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី ចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន។ បើតាមសម្តេច ក្នុងស្មារតីនេះ កម្ពុជា ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញឱ្យសម្រេច […]

5
Promotion