ឯកឧត្តម គួច វែងស្រ៊ុន៖ «យើងទាំងអស់គ្នា​ សូមស្រលាញ់ “ជាតិ” ដោយ បញ្ញា បេះដូង និងមនសិការពិតប្រាកដ»

ស្ថិតក្នុងដំណាក់កាលដ៏លំបាកពេលនេះ យើងគ្រប់គ្នាសូមឈរ​លើមូលដ្ឋានស្នេហាជាតិដោយបញ្ញា​ បេះដូង និងមនសិការ នោះទើបជាតិយើងនឹងកាន់រឹងមាំ​ ខ្លាំងក្លា គ្មានខ្មាំងណាអាចបំបាក់បាន។ បច្ចុប្បន្នគេបានខិតខំវាយប្រហារ​យើង ប្រើគ្រប់ល្បិចកល​ “បទពិសោធន៍ប្រាក់ឌួង”​ ដើម្បីឱ្យយើងឈ្លោះគ្នា ឈប់សាមគ្គីគ្នា កងកម្លាំងមិនគោរពបទបញ្ជា កងកម្លាំង និងមហាជនទន់ខ្សោយលែងផ្តល់ការគាំទ្រ និងជឿជាក់។ មួយវិញទៀត យើងក៏មានសត្រូវដ៏ឈឺចាប់បំផុតមួយទៀត ដែលមានឈាមជាខ្មែរ តែបម្រើបរទេសខិតខំគ្រប់បែបយ៉ាងវាយប្រហារជាតិខ្លួនឯង ទើសគ្រប់រឿង​ ផ្សាយបន្តពីឧបាយកលដែលសត្រូវរៀបចំ ញ៉ុះញ៉ង់យើងឱ្យមានការសង្ស័យ ហើយបង្កើតភាពស្រពេចស្រពិល និងបង្អាក់ឆន្ទៈដ៏មុតស្រួចរបស់យើង។ […]

លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ផ្តល់សម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប​ សម្រាប់ចែកជូនដល់ពលរដ្ឋភៀសសឹក

កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជាអម បានផ្តល់មុងចំនួន ៦០ការ៉ុង ស្មើ ៣ពាន់មុង ទឹកស៊ីអ៉ីវ​ ៥០កេស និង ទឹកត្រី ៧៥យួរជូនដល់រដ្ឋបាលខេត្តសៀមរាប ដេីម្បីត្រៀមបំរុងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹកដោយសង្គ្រាមឈានពានរបស់កងទ័ពថៃ នៅតាមមណ្ឌលភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប។ […]

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ព័ត៌មានមិនពិតលេចចេញច្រើន ធ្វើឲ្យប៉ះពាល់ដល់ការទទួលបានព័ត៌មានពាក់ព័ន្ធនឹងបរិស្ថានប្រកបដោយសុវត្ថិភាព និងគុណភាព

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ព័ត៌មានមិនពិតបានលេចចេញកាន់តែខ្លាំងឡើង ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងប៉ះពាល់ដល់ការទទួលបានព័ត៌មានពាក់ព័ន្ធនឹងបរិស្ថានប្រកបដោយសុវត្ថិភាព និងគុណភាព។ ការគូសបញ្ជាក់របស់ឯកឧត្តមបែបនេះ បានធ្វើឡើងដោយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសន្និសីទ International Day for Universal Access to Information (IDUAI) 2025 […]

ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះពិនិត្យទីតាំងជាក់ស្តែងនៅតំបន់អានសេះ ដែលរង​ផល​ប៉ះពាល់ពីការវាយប្រហារចំនួន២លើកដោយយោធាថៃ

នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។ បើតាម លោកជំទាវ […]

ធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប លោកស្រីនាយិកា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រ ដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB […]

គណៈប្រតិភូសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះ​វឌ្ឍនភាពនៃ​ទំនាក់ទំនងកម្ពុជា-អាមេរិក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៦ […]

ផលិត​ផល​ក្នុងស្រុករាប់រយមុខ​មកពីគ្រប់វិស័យ ត្រូវបានដាក់តាំងបង្ហា​ញ​​ក្នុងពិព័រណ៍​ផ​លិត​ផលខ្មែរ ក្រោមប្រធានបទ«ខ្មែរធ្វើបាន»

ផលិតផលក្នុងស្រុករាប់រយមុខមកពីគ្រប់វិស័យ ត្រូវបានដាក់តាំងបង្ហាញសាធារណជនមកចូលរួមទស្សនា ក្នុងកម្មវិធី​ពិព័រណ៍​ផលិតផលខ្មែរ ក្រោមប្រធានបទ«ខ្មែរធ្វើបាន» នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L) ។ កម្មវិធីពិព័រណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ២៦ ,២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ ៕ សូមទស្សនាវីដេអូ៖ រាយការណ៍៖ គា ស្រីពៅ , រូបភាព៖ ដារ៉ា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសសើរនិងថ្លែងអំណរគុណ ចំ​ពោះ​​វីរក​ងទ័ព​ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​​​​ដែលឈរជើងនៅគ្រប់​​ទិស​សម​រ​ភូមិជួរមុខ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសសើរ និងថ្លែងអំណរគុណចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ។ ការកោតសសើរ និងថ្លែងអំណរ​គុណរបស់សម្តេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូ​លរួមទស្ស​នាកម្មវិធីពិព័រណ៍ផលិតផលខ្មែរ នៅកោះពេជ្រ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) នៅមជ្ឈមណ្ឌល ពិព័រណ៍ និងសន្និបាតកោះពេជ្រ (អគារ G-L) ។ កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅក្នុងរយៈពេល […]

ក្រសួងការពារជាតិកម្ពុជា បដិសេធការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលថា ”កម្ពុជាបានចល័តទ័ព និងសព្វាវុធ »

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា ”កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន”។ ក្រសួងការពារជាតិ បានបដិសេធ និងបាបគូសបញ្ជាក់នូវការពិតថា ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ ហើយចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ ៗ […]

5
Promotion