ទិវាមនុស្សចាស់ ១តុលា ឆ្នាំនេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ«វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ»

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ប្រធានបទ «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ» ជាប្រធានបទសម្រាប់ប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២៧ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងសារាចរណែនាំកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិ នានា ដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិខួប […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧។ របៀបវរៈទាំង៧នោះរួមមាន៖​១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។និង ៧-បញ្ហាផ្សេងៗ ៕

បណ្ឌិត ស៊ឺន សំ៖ ដើម្បីជៀសវាងការឈ្លានពានតាមព្រំដែនទៅជាសង្គ្រាមពេញលេញ កម្ពុជាគួរផ្តោតលើយុទ្ធសាស្ត្រសន្តិភាព ការពារអធិបតេយ្យភាព និងការអភិវឌ្ឍខ្លួនឯង

ដើម្បីជៀសវាងការឈ្លានពានតាមព្រំដែនទៅជាសង្គ្រាមពេញលេញ និងការមើលងាយបន្តពីប្រទេសថៃមកលើប្រទេសកម្ពុជានោះ កម្ពុជាគួរផ្តោតលើយុទ្ធសាស្ត្រសន្តិភាព ការពារអធិបតេយ្យភាព និងការអភិវឌ្ឍខ្លួនឯង។ នេះជាការលើកឡើងរបស់បណ្ឌិត ស៊ឺន សំ សាស្រ្តាចារ្យ​វិទ្យាសាស្ត្រនយោ​បាយនៅរាជប​ណ្ឌិត្យស​ភាក​ម្ពុជា។ ជាយោបល់ខ្លះៗ លោក បណ្ឌិត ស៊ឺន សំ បានបែងចែកជាផ្នែកៗសម្រាប់ងាយយល់ រួមមាន៖ ១. ការពារអធិបតេយ្យភាពតាមផ្លូវច្បាប់និងការទូត (ផ្តោតលើការទប់ស្កាត់ការឈ្លានពាន)បន្តប្រើប្រាស់តុលាកាអន្តរជាតិ (ICJ) និង UN៖ កម្ពុជាបានទទួលជ័យជំនះពី ICJ ក្នុងអតីតកាល […]

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីករណីដែលអាចកើតឡើង ពាក់ព័ន្ធនឹងការបាញ់ប្រហារសម្លាប់សម្តេចកាលពី២៧ឆ្នាំមុន

នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហាញសំណេរដោយផ្តល់នូវការវិភាគបន្ថែម និងករណីដែលអាចកើតឡើង ពាក់ព័ន្ធការបាញ់ប្រហារ​សម្លាប់សម្តេចកាលពីថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទឹកដីខេត្តសៀមរាប។ សំណេររបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម មានខ្លឹមសារយ៉ាងដូច្នេះថា៖ ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារ ដើម្បីសម្លាប់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច «ប្រសិនខ្ញុំស្លាប់ […]

អាជ្ញាធររាជធានីភ្នំពេញ ឈប់ឲ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ

ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និង បង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុនោះ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍នៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពី ស្ពានអាកាសមរតកតេជោ រហូតដល់ ស្ពានអាកាសសម្តេចបវរធិបតី។ រដ្ឋបាលរាជធានីភ្នំពេញ ក៏ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់, ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដឹកជញ្ជូន តាមរយៈរថយន្តធុនធ្ងន់គ្រប់ប្រភេទ ត្រូវបង្វែរចរាចរណ៍ទៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣វិញ។ ក្នុងសេចក្តីណែនាំ នៅថ្ងៃទី១៩ កញ្ញានេះ […]

កម្ពុជា និងបារាំង ឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតឋបារាំង ប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងជំនួបនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងឯកភាពគ្នាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗរួមមាន […]

ព្រុយណេ ប្តេជ្ញាបន្តពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ (RBAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងជំនួប […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខវីរកងទ័ព​ដែលរងរបួសគ្រាប់ភ្នែក ដោយសារសកម្មភាពហិង្សារបស់កងកម្លាំងចម្រុះថៃ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ​បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព​ដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពនគរបាល និងកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជានិងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ វីរកងទ័ពដែលរងរបួសឈ្មោះ “ម៉ន ភក្ត្រា” ភេទប្រុស អាយុ ២៥ឆ្នាំ ខណៈពេលកំពុងការពារប្រជាពលរដ្ឋកម្ពុជាពីសត្រូវឈ្លានពាន វីរកងទ័ព “ម៉ន […]

កម្ពុជា បង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការ និងសមយុទ្ធយោធារួមគ្នាជាមួយចិន

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥បានដឹកនាំគណប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ជំនួបទ្វេភាគីជាមួយ ឯកឧត្តមនាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ លើទំព័រហ្វេកបុក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ […]

ក្រសួងការពារជាតិកម្ពុជា បដិសេធការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជា បានប្រើប្រាស់និងដាក់គ្រាប់មីនថ្មី នៅតំបន់តាមបណ្តោយព្រំដែន

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃថា កម្ពុជាបានប្រើប្រាស់ និងបន្ត ដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ បើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង មនុស្សនេះ។ ដូច្នេះការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃមកលើកម្ពុជា […]

5
Promotion