ជប៉ុន សម្រេច​ផ្តល់​ជំនួយ​រថយន្តប្រមូល​​សំរាម​ ១០គ្រឿង​បន្ថែម​ ដល់កម្ពុជា​

ប្រទេសជប៉ុន បានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់«ភាពស្អាត» របស់ប្រទេសកម្ពុជា ។ ពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា» បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា […]

សម្តេចនាយករដ្ឋមន្ត្រី៖ ដរាបណាគណបក្សប្រជា​ជនកម្ពុជា​នៅបន្តដឹក​នាំ​​ប្រទេស«ភាសាខ្មែរ»នៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំរាជរដ្ឋា​ភិបាល “ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយ” ដោយគ្មានផែនការយកភាសា ណាមកជំនួសភាសាខ្មែរនោះទេ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសAក្នុងការប្រឡងបាក់ឌុប នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដោយហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់ការបង្រៀនភាសាខ្មែរនៅគ្រប់កម្រិតនៃការអប់រំ និងបណ្តុះបណ្តាល ដោយបានតម្រូវឱ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនទាំងអស់បញ្ចូលការបង្រៀនភាសាខ្មែរជាគោល។ […]

ប្រធានាធិបតីបារាំង អញ្ជើញ​សម្ដេចបវរធិបតី ទៅចូលរួមសន្និសី​ទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រ នាខែមិថុនា​ ឆ្នាំ២០២៥

តាមរយៈប្រេសិតពិសេស ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីសាធារណរដ្ឋបារាំង បានសូមអញ្ជើញ​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅចូលរួមក្នុងសន្និសី​ទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ដែលនឹងប្រារព្ធឡើងនៅទីក្រុងនីស សាធារណរដ្ឋបារាំង​ នាខែមិថុនា​ ឆ្នាំ២០២៥​ ខាងមុខនេះ ។ ឯកឧត្តម Olivier POIVRE D’ARVOR I […]

ធនាគារធំៗ គាំទ្រគំនិតផ្តួចផ្តើមបន្ធូរ​​បន្ថយ​អត្រា​ការប្រាក់​មកត្រឹម​៨%ក្នុង​មួយឆ្នាំ សម្រាប់កម្ចី​​​​ទិញអចល​នទ្រព្យ

ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិគ្រោះ​ពិភាក្សា​ការងា​រជាមួយ​តំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, […]

ឯកឧត្តម នេត្រ ភក្ត្រា៖ បើយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យ និយា​យ​អំពីសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ យើងក៏ត្រូវនិយាយអំពីនីតិរដ្ឋ

«បើយើងនិយាយអំពិលទ្ធិប្រជាធិបតេយ្យ និយាយអំពីសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ ក៏យើងត្រូវនិយាយអំពីនីតិរដ្ឋ ដើម្បីការពារឱ្យបាននូវសេរីភាព ប្រជាធិបតេយ្យ និងទប់ស្កាត់មិនឱ្យប្រជាធិបតេយ្យ ទៅជាអាណាធិបតេយ្យនិងទប់ស្កាត់ការជ្រកក្រោមឆត្រនៃសេរីភាព នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃបំភ្លើស បង្កើតការញុះញង់រើសអើង បង្កអសន្តិសុខ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយទិសដៅចុងក្រោយ គឺពួកគេប្រើប្រាស់ព័ត៌មានដើម្បីបង្កចលាចល»។ នេះជាការថ្លែង របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញបើកសន្និសីទអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយលើកទី២ នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី១៩ខែធ្នូ […]

រដ្ឋបន្តផ្តល់​ការលើកទឹ​កចិត្តផ្នែកពន្ធដារ ដល់​ក្រុមហ៊ុន​​ផលិត​ស៊ីម៉ង់​ត៍ក្នុងស្រុក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ratchayut Kas​em​chaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ តប​តាម​សំណូមពរ​របស់​សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​ បាន​សម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​សុីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ […]

កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ក្រៅពីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា លោកមេបញ្ជាការ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ […]

ឯកឧត្តម គួច វែងស្រ៊ុន ចាត់ទុកការបញ្ជាក់ជំហរបន្តគាំទ្រកម្ពុជារបស់ទូតចិន ប្រៀបបានទះកំភ្លៀងក្រុមប្រឌិតព័ត៌មាន

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការបកស្រាយរបស់ឯកឧត្តមអគ្គរដ្ឋទូតចិននៅកម្ពុជា​ ប្រៀបបានទះកំភ្លៀងពួកក្រុមប្រឌិតព័ត៌មាន ​និងតែងមិនចង់ឃើញខ្មែររីកចម្រើន។ គួររម្លឹកថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន តាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានអះអាងថា ភាគីចិននៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ហើយថា រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។ ការចេញមកបញ្ជាក់របស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពិសេសអ្នកនយោបាយប្រឆាំង […]

IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤,។ ក្នុងឱកាសនៃជំនួប លោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថា​«យុទ្ធសាស្ត្រផ្ការីក»​របស់​រាជរដ្ឋា​ភិ​បាល​ គឺជា​ការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ

ពីក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង “ទីក្រុងមេគង្គ ឃី” ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យុទ្ធសាស្ត្រផ្ការីករបស់​រាជរដ្ឋាភិបាល​ គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយ​ការអភិវឌ្ឍសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ចព្រោះ​ថា ផ្ការីកនៃសន្តិភាព សុខដុមនីយ​កម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់​ប្រជាជន​កម្ពុជា។  ការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បែបនេះ គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រផ្ការីករបស់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសគឺទណ្ឌិត […]