នៅក្នុងពេលទទួលជួបជាមួយលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ប្រជាសហគមន៍តំបន់ការពារធម្មជាតិនឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងដាក់ចេញការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ […]
Author: rotha
រដ្ឋមន្រ្តី ស្នើឱ្យមន្ដ្រីសុខាភិបាលគ្រប់រូប បំពេញភារកិច្ចជាតួអង្គសំខាន់ ដើម្បីសុខភាពរបស់ប្រជាជន
ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើដល់សហភាតរសុខាភិបាលគ្រប់រូប បំពេញភារកិច្ចជាតួអង្គសំខាន់ ដើម្បីសុខភាពរបស់ប្រជាជន និងសុខភាពជាតិយើង ។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសន្និបាតលើទី៤៤ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ដ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រីបានបន្ដថា «យើងដើរជាតួនាទីដ៏សំខាន់ សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋយើង និងទាំងអស់ដើម្បីសុខភាពប្រជាពលរដ្ឋយើង ឬនិយាយឲ្យខ្លី ទាំងអស់គ្នាដើម្បីសុខភាពប្រជាពលរដ្ឋយើងឬទាំងអស់គ្នាដើម្បីសុខភាពជាតិយើង ហើយនេះជាកាតព្វកិច្ច និងភារៈកិច្ចផងដែរ»។ […]
តារាចម្រៀង ខេមរៈ សិរីមន្ត ដឹកនាំសិល្បករ កីឡាករ អ្នកបង្កើតមាតិកា និងតារាចម្រៀង រ៉េប ចែករំលែកក្តីស្រឡាញ់ជាមួយលោកតាធាក់ស៊ីក្លូ
ទើបតែបង្ហាញសកម្មភាពសប្បុរសធម៌ជាមួយក្មេងៗនៅមណ្ឌលកុមារកំព្រាមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានដឹកសិល្បករ កីឡាករ អ្នកបង្កើតមាតិកា និងតារាចម្រៀង រ៉េប ចែករំលែកក្តីស្រឡាញ់ជាមួយលោកតាធាក់ស៊ីក្លូយ៉ាងមានក្តីសុខបំផុត ។ តារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « ខ្ញុំបាទរួមនឹងបេះដូងមនុស្សធម៌សិល្បៈ កីឡា influencerនឹង rapper បាននាំគ្នានាំយកអង្ករចំនួន3តោនទឹកស៊ីអ៊ីវទឹកត្រីត្រីខនិងស្បែកជ្រូកទៅជូនដល់លោកតាលោកអ៊ំដែលជាអ្នកប្រកបអាជីពធាក់ស៊ីក្លូនិងបានចែករំលែកនូវក្តីស្រឡាញ់ទៅកាន់ពួកគាត់ផងដែរ » ។ ទឹកចិត្តរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នេះធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ ជាក់ស្តែងតាមរយៈវិដេអូដែលដែលទស្សនិកជនបានឃើញស្រាប់ តារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយក្រុមដឹកសិល្បករទាំងអស់បាននាំគ្នាធាក់ស៊ីក្លូជូនតាតាដែលប្រកបអាជីពធាក់ស៊ីក្លូវវិញម្តង […]
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត យកអេដមីន«ជីងចក់» ថត MV ចម្រៀងកន្រ្តឹមលើកដំបូងក្រោយខកខានអស់ជាច្រើនឆ្នាំ
ច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងកន្រ្តឹមឆ្នាំថ្មី ដោយឡែកសម្រាប់ឆ្នាំថ្មីនេះលោក ខេមរៈ សិរីមន្ត បានត្រៀមចំណងដៃថ្មី ប្លែក និងអស្ចារ្យ សម្រាប់បងប្អូនរាំលេងកម្សាន្តតាមខេត្តក្រុងនានា ជាពិសេសនោះក្នុង MV ចម្រៀង កន្រ្តឹមនេះ គឺលោកបានដឹកដៃអេដមីន ជីងចក់ មកចូលរួមថតជាមួយផងដែរ ។ តាមរយៈរូបភាព និង វិដេអូខ្លីៗ ដែលទស្សនិកជនបានឃើញនេះ គឺជាសកម្មភាពដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងថតបទចម្រៀងកន្រ្តឹមឆ្នាំថ្មី […]
ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅហ្មង តែឆ្នាំនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ សុំលេងឲ្យអស់ដៃរាំឲ្យហ៊ុយដីឆ្នាំថ្មីជាមួយបទ«ម៉េចហើយជីវិត»
ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅហ្មង ឆ្នាំនេះកំពូលតារាចម្រៀងសុំលេងអស់ដៃហើយតាមរយៈ MV ចម្រៀង « ម៉េចហើយជីវិត » ជាមួយរសជាតិថ្មី ប្លែក នៅក្នុងផលិតកម្ម Galaxy Navatra។ ក្រោយទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ ទីបំផុត MV ចម្រៀង « ម៉េចហើយជីវិត » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញជាផ្លូវការហើយ ជាមួយនិងការសម្តែងថ្មីប្លែក គួរឱ្យចាប់អារម្មណ៍ ត្រៀមអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នាពេលឆាប់ៗខាងមុខ ។ គ្រាន់តែ MV ចម្រៀង […]
សុវត្ថិ មុនីវណ្ណ បញ្ចេញស្ទាយថ្មីក្នុងបទចម្រៀង«ក្រមុំឥឡូវៗ» អង្រួនចិត្តអ្នកគាំទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រ ក្នុងនោះតារាចម្រៀង សុវត្ថិ មុនីវណ្ណ ក៏បានផ្លាស់ប្តូរនូវរសជាតិថ្មីងាកមកច្រៀងចម្រៀងបែបរដឺន និងបានបញ្ចូលនូវឧបករណ៍ខ្លុយខ្មែររំលេចក្នុងបទចម្រៀង « ក្រមុំឥឡូវៗ» ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ។ MV ចម្រៀង « ក្រមុំឥឡូវៗ» របស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ បានចេញជាផ្លូវការកាលពីថ្ងៃទី២៧ខែ កុម្ភះ ដោយក្នុង MV ចម្រៀងនេះតារាចម្រៀង សុវត្ថិ មុនីវណ្ណ បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង ទាំងស្ទាយនៃការច្រៀង ក៏ដូចជាការសម្តែងផងដែរ […]
ខ្លាំងមែន ! មិនទាន់ហោះទៅចាក់ថ្នាំគីមី តារាកំប្លែងនាយ កុយ ចាប់ផ្តើមចេញសម្តែងនៅតាមខេត្តទាំងសុខភាពល្អប្រសើរជាងមុន !
នៅព្រឹកថ្ងៃ០៣ ខែ មីនា ឆ្នាំ២០២៥នេះ តារាកំប្លែងនាយ កុយ បានបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកថាពេលនេះបានល្អប្រសើរច្រើន ហើយលោកកំពុងចេញសម្តែងជាបន្តបន្ទាប់ មុននឹងហោះទៅចាក់គីមីនៅក្នុងខែ មេសា ខាងមុខ ។ ពេលនេះតារាកំប្លែងនាយ កុយ កំពុងធ្វើដំណើរទៅខេត្ត បាត់ដំបង ដើម្បីត្រៀមចូលរួសម្តែងនៅក្នុងកម្មវិធីមួយទៅតាមការកក់របស់អតិថិជន ជាក់ស្តែងកាលពីចុងសបា្តហ៍លោកក៏បានធ្វើដំណើរទៅសម្តែងនៅខេត្ត កំពត ម្តងរួចមកហើយ ។ នាយ កុយ បានបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកទៅកាន់មហាជនថា ពេលនេះសុខភាពរបស់លោកបានល្អប្រសើរជាងមុនច្រើន […]
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង៖ សាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ហើយស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកម្ពុជា
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកេណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ប៉ែន ចន្ទី បានថ្លែងថា សាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ហើយស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកម្ពុជា។ ការថ្លែងបែបនេះរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នៅក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងយុវជនទូទាំងក្រុងដូនកែវ ខេត្តតាកែវ នៃពិធីដង្ហែបុណ្យផ្កាប្រាក់វេរប្រគេនព្រះសង្ឃវត្តតុំ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ លោក […]
ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមានវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា,សម្ដេចបវរធិបតី […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរ និងជូនពរដល់សាសនិកខ្មែរឥស្លាម ដែលចាប់ផ្តើមចូលបួសខែរ៉ម៉ាឌន, នៅថ្ងៃ២៤ ខែមីនាខាងមុខ រាជរដ្ឋាភិបាលនឹងរៀបចំពិធីពិសាអាហារស្រាយបួស ខែរ៉ម៉ាឌនលើកទី៩
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលរួមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គលជូនដល់សាសនិកខ្មែរឥស្លាមនៅក្នុងនិង ក្រៅប្រទេសកម្ពុជា រួមទាំងសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១ ខែរ៉ម៉ាឌន មូហាំម៉ាត់សករាជ ឆ្នាំ១៤៤៦ ត្រូវនឹងថ្ងៃ ៤កើត ខែផល្គុន ឆ្នាំរោង […]
