ឈរជើងនៅកម្ពុជាជាង៣០ឆ្នាំ កាសែតភ្នំពេញប៉ុស្តិ៍ប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ ដោយសារតែការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម។
Author: rotha
បំណងបានសម្រេចហើយ អ្នកឧត្តរមានជ័យ កំពូលតារាចម្រៀងជាច្រើនដួង នឹងមកអង្រួនឆាក អង្រួនបេះដូង
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តឧត្តរមានជ័យ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានចាប់ដៃផ្ទាល់ៗ ជាមួយកំពូលតារាចម្រៀងប្រចាំប្រទេសផងដែរ
គួរឱ្យសរសើរ ផេនខេក ដួលផ្កាប់មុខនៅលើឆាកប៉ុហ្នឹងហើយ នៅប្រឹងងើបឈរច្រៀងរាំបន្តរហូតដល់ចប់
នៅក្នុងការសម្តែងនារាត្រីគ្រងមកុដ Miss Grand Ratanakiri កាលពីយប់មិញនេះ តារាកំប្លែង ផេនខេក បានជួបនូវឧបទេវហេតុដោយចៃដន្យ ដួលនៅលើឆាកផ្កាប់មុខ ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែអ្វីដែលគួរឱ្យសរសើរនោះ ផេនខេក នៅតែប្រឹងងើបឈរហើយបន្តការសម្តែងរបស់ខ្លួនជាមួយមិត្តរួមក្រុមហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងសោះ
បែកធ្លាយ កញ្ញា ម៉ាច ដាវី បានក្លាយជាម្ចាស់មកុដ Miss Grand Ratanakiri ដូចការគ្រោងទុក !
កញ្ញា ម៉ាច ដាវី បានក្លាយទៅជាម្ចាស់មកុដ Miss Grand Ratanakiri ដូចការគ្រោងទុក ដែលធ្វើឱ្យមហាជនមានការសង្ស័យជាខ្លាំងថា អ្វីៗគឺបានរៀបចំរួចពីមុនហើយ
មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ មិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនសូម្បីម្នាក់
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្តកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចូលក្រាបថ្វាយបង្គំគាល់ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
ស្ទើរមិនជឿកៀកថ្ងៃសម្រាលកូនហើយ ឱក សុគន្ធកញ្ញា នៅព្យាយាមលាក់ភេទកូនទី ២ ដើម្បី Surprise អ្នកគាំទ្រ និង អ្នកជុំវិញខ្លួន !
ភាគច្រើនមហាជនគិតថា កូនទី ២ ក្នុងផ្ទៃតារាចម្រៀង ឱក សុគន្ធកញ្ញាគឺជាកូនស្រី ប៉ុន្តែមកទល់ពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែពុំទាន់បង្ហាញការពិតថា កូនក្នុងផ្ទៃរបស់នាងគឺជាកូនស្រី ឬ កូនប្រុសនៅឡើយទេ
កញ្ញា លឹម ចាន់សេរីរ័ត្ន បេ្តជ្ញាចិត្តដុះខាត់សមត្ថភាពបន្ថែម ក្រោយត្រៀមឡើងកាន់តំណែងជំនួស ព្រះកាយច័ន្ទ
កញ្ញា លឹម ចាន់សេរីរ័ត្ន លំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Phnom Penh ត្រៀមនឹងគ្រងមកុដថ្មីជំនួស កញ្ញា ព្រះកាយច័ន្ទ នាពេលប៉ុន្មានថ្ងៃខាងមុខ
លោក ហួត ហាក់ ចុះពិនិត្យលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ នៅចំណុចជើងភ្នំ១៥០០
នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ នៅចំណុចជើងភ្នំ១៥០០ ស្ថិតស្រុកវាលវែង ខេត្តពោធិ៍សាត់
នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី មានសុទិដ្ឋិនិយមថា ទំនាក់ទំនងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំឈានដល់កម្រិតខ្ពស់បន្ថែមទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី