លោក គីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង តាមរថភ្លើងពិសេស

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិនតាមរថភ្លើងពិសេសរបស់លោកកាលពីព្រឹកថ្ងៃអង្គារ ដើម្បីចូលរួមពិធីហែក្បួនព្យុះហយាត្រាយោធាដ៏ធំនៅទីក្រុងប៉េកាំង គម្រប់ខួប៨០ឆ្នាំ នៃការសុំចុះចាញ់ជាផ្លូវការរបស់ជប៉ុនអំឡុងសង្គ្រាមលោកលើកទី២។ កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បាននិយាយថា លោក Kim បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសចិនកាលពីថ្ងៃចន្ទ ហើយបានមកដល់ប្រទេសចិននៅព្រឹកថ្ងៃអង្គារនេះ។ លោក គីម ត្រូវបានគេរំពឹងថានឹងចូលរួមពិធីព្យុហយាត្រាយោធានៅទីក្រុងប៉េកាំងនៅថ្ងៃពុធ ដោយចូលរួមជាមួយប្រធានាធិបតីចិន Xi Jinping និងមេដឹកនាំផ្សេងទៀតរួមទាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin […]

ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ៤ថ្ងៃ!

ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ៤ថ្ងៃដោយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីននៅថ្ងៃទី២៧ ខែសីហា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទស្សនកិច្ចលើកដំបូងរបស់លោក Marcos ចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតីហ្វីលីពីន ហើយជាប្រធានាធិបតីហ្វីលីពីនទីពីរ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ គួររំលឹកផងដែរថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ សម្តេចធិបតី ហ៊ុន […]

មេដឹកនាំចិន ផ្តល់ជំនួយមនុស្សធម៌ ២០លានយ័នដល់កម្ពុជា ស្ដារឡើងវិញនូវការខូចខាត និងពលរដ្ឋរងគ្រោះពីការផ្ទុះអាវុធនៅព្រំដែន

ប្រធានាធិបតី ស៊ី ជីនពីង ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ២០លានយ៉ន់ ស្មើនឹង២,៨លានដុល្លារដល់កម្ពុជាដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីចុងខែកក្កដាកន្លងទៅ។ នេះបើតាមលោក មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់ សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក នាពាក់កណ្ដាលអធ្រាត្រថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក មាស សោភ័ណ្ឌ […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ៦ គោលដៅ ចំនួន ៤,២០២គ្រួសារ ស្មើ ១២,៦៩៣នាក់

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក ៧គោលដៅ ចំនួន ៦ គោលដៅ ចំនួន ៤,២០២គ្រួសារ ស្មើ ១២,៦៩៣នាក់។ បេសកកម្មនៃការចុះរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ […]

លោក Xi Jinping ៖ អង្គការសហប្រតិបតិ្តការសៀងហៃបានក្លាយជាអង្គការតំបន់ដែលធំជាងគេនៅលើពិភពលោក

ព្រឹកថ្ងៃទី១ ខែកញ្ញា កិច្ចប្រជុំលើកទី២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋរបស់រដ្ឋសមាជិក អង្គការសហប្រតិបតិ្តការសៀងហៃ បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ Mei Jiang នៃ ក្រុងធៀនជីង ។ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជា អធិបតីនិងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានលើកឡើងថាបច្ចុប្បន្ននេះអង្គការសហប្រតិបតិ្តការសៀងហៃ បានក្លាយជាអង្គការតំបន់ដែលធំជាងគេនៅលើពិភពលោកដែលមានការចូលរួមពី២៦ប្រទេស ធ្វើកិច្ចសហប្រតិបតិ្តការក្នុងវិស័យលើសពី៥០ និងមានទំហំ សេដ្ឋកិច្ចសរុប […]

ក្រុមនិស្សិតឥណ្ឌូណេស៊ីពន្យារពេលធ្វើបាតុកម្មចំពោះប្រាក់ឈ្នួលរបស់សមាជិកសភា ខណៈមានអ្នកស្លាប់ ៨នាក់

ក្រុមនិស្សិតឥណ្ឌូណេស៊ី និងក្រុមសង្គមស៊ីវិលបានលុបចោលការតវ៉ានៅក្នុងទីក្រុងហ្សាកាតានៅថ្ងៃចន្ទ ទី១ កញ្ញានេះបន្ទាប់ពីប្រមូលម្តុំអស់ពេលមួយសប្តាហ៍កន្លងទៅចំពោះបញ្ហាប្រាក់ឈ្នួលរបស់សមាជិកសភា និងការឆ្លើយតបរបស់ប៉ូលីស ដោយសម្តែងការភ័យខ្លាចចំពោះវិធានការសន្តិសុខដែលកើនឡើងបន្ទាប់ពីកុប្បកម្មដ៏សាហាវនៅទូទាំងប្រទេសកាលពីចុងសប្តាហ៍។ ការតវ៉ាបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន ហើយបានរីករាលដាលពាសពេញប្រទេស ដោយបានបង្កើនទំហំ និងខ្លាំងឡើង បន្ទាប់ពីរថយន្តរបស់ប៉ូលីសបានបុក បណ្តាឲ្យអ្នករត់ម៉ូតូឌុបម្នាក់ស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍។  រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស៨នាក់បានស្លាប់នៅក្នុងការតវ៉ា។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃចន្ទ។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo […]

មុនទៅទីក្រុងប៉េកាំង មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មមីស៊ីលថ្មី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មមីស៊ីលថ្មី និងដំណើរការស្វ័យប្រវត្តិកម្មផលិតមីស៊ីល។ ដំណើរទស្សនកិច្ចរបស់លោកកាលពីថ្ងៃអាទិត្យទៅកាន់ខ្សែសង្វាក់ផលិតកម្មមីស៊ីលបានធ្វើឡើងមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមពិធីព្យុហយាត្រា​យោធាជាមួយប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ ប្រទេសកូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនដែលត្រូវបានបង្កើតឡើងដោយបំពានលើដំណោះ​ស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Kim បាននិយាយថា ដំណើរការផលិតទំនើបកម្ម នឹងជួយបង្កើនការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពមីស៊ីលសំខាន់ៗ។ នេះបើយោងតាម ​​KCNA […]

លទ្ធផលជំនួបផ្លូវការរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង ប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងធានជីង

នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង ប្រទេសចិន។ ក្នុងឱកាសនៃជំនួប ប្រធានាធិបតីចិន បានសម្តែងការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ […]

៧ គោលដៅ ៤,៥៨៩គ្រួសារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំក្រុមការងារបន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ

ប្រជាពលរដ្ឋភៀសសឹក ៧គោលដៅ ចំនួន ៤,៥៨៩គ្រួសារ ស្មើ ១៤,៧៩១នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ យោងតាមការបង្ហោះលើផេករបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា បេសកកម្មរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]

ជនភៀសសឹក ៧ គោលដៅក្នុងខេត្តព្រះវិហារ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូន ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងឯកឧត្តម គីម រិទ្ធី

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី៣០ ខែសីហានេះ បានបន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក ៧គោលដៅ ចំនួន ៤,៧៧៦គ្រួសារ ប្រមាណ ១៥,៥១៨នាក់។ យោងតាមការបង្ហោះលើផេករបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា បេសកកម្មរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម […]

5
Promotion