រដ្ឋមន្រ្តីមហាផ្ទៃ ចុះពិនិត្យការត្រៀមលក្ខណៈរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ កាលព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមក្រសួងមហាផ្ទៃ ទីតាំងសំខាន់ៗ ដែឧបនាយករដ្ឋមន្ត្រី ស សុខា បានចុះពិនិត្យនោះរួមមាន ស្ថានីយចេញដំណើរ ទីតាំង Check In ទីតាំង ត្រួតពិនិត្យ x-ray ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ […]

លោក អ៊ុំ រាត្រី ប្រាប់ឲ្យអភិបាលខេត្តស្រះកែវ របស់ថៃ រក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន

អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើរទៅអភិបាលខេត្តស្រះកែវ របស់ថៃ ឲ្យរក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន ហើយទុកកិច្ចការនេះជូនទៅគណៈកម្មការ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ។ ការឆ្លើយរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចំពោះករណីលិខិតខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ។ យោងតាមលិខិតចុះថ្ងៃទី២ ខែកញ្ញា លោក អ៊ុំ […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបឲ្យជនភៀសសឹកខេត្តព្រះវិហារ ៦គោលដៅ ៣,៣៧៤គ្រួសារ

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦គោលដៅ សរុបចំនួន ៣,៣៧៥គ្រួសារ ស្មើ ១១,២៨៤នាក់។ យោងតាមការបង្ហោះលើផេកយុវជនបូជាការពារយុត្តិធម៌ ការរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម […]

លោក ស៊ី ជីនពីង៖ សង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺជាសង្រ្គាមដ៏មហិមាដែលប្រកបដោយភាពលំបាកលំបិន

លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចូលរួមពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងការថ្លែងសុន្ទរកថាគន្លឹះ លោក ស៊ី បានលើកឡើងថា ការរៀបចំពិធីរំលឹកខួប ទី៨០ នៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស យ៉ាងឱឡារិកក្នុងន័យរួមគ្នាចងចាំពីប្រវត្តិសាស្រ្ត រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ។ […]

សមាជិកសភា ១៤៦រូបហើយគាំទ្រមេដឹកនាំបក្សភូមិចៃថៃ លោក Anutin ជានាយករដ្ឋមន្ត្រី ដោយសំណើរដល់ដៃប្រធានសភា 

សមាជិកសភាចំនួន ១៤៦នាក់បានគាំទ្រមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី ៣២ ជាមួយនឹងសមាជិកសភាគណបក្សប្រជាធិបតេយ្យបន្ថែមពីខេត្ត Nakhon Si Thammarat ។ លោក Anutin ក៏​ទទួលបាន​សមាជិក​សភា​បក្ស​ភឿ​ថៃ​ដែល​បានចេញចាកចំនួន ៨​រូប​មក​ចូល​រួមផងដែរ។  កាសែតថៃ Khaosod English ចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា មានសមាជិកសភាចំនួន ១៤៦រូប ដែលបានចុះហត្ថលេខាគាំទ្រលោក Anutin […]

លោក ម៉ៃឃើល អាល់ហ្វារ៉ូ៖ ប្រទេស​ថៃ​កំពុង​ដួល​រលំ​ក្រោម​ភាព​ចលាចល​នយោបាយ

លោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael Alfaro) ក្រុមការងារលោក ហ្គែររីហ្រ្វែនឈី ដែលជាប្រធានអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន បានគូសបញ្ជាក់ថា មួយថ្ងៃៗ ថៃបដិសេធមិនដោះលែងទាហានខ្មែរទាំង ១៨នាក់ដែលជាប់ឃុំឃាំងបំពានបទឈប់បាញ់ ហើយមួយថ្ងៃៗពួកគេបដិសេធមិនប្រគល់សព ការចំណាយកាន់តែធ្ងន់ឡើង មិនមែនត្រឹមតែតម្លៃមនុស្សប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។  លើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា លោក ម៉ៃឃើល អាល់ហ្វារ៉ូ បានលើកឡើងថា ប្រទេស​ថៃ​កំពុង​ដួល​រលំ​ក្រោម​ភាព​ចលាចល​នយោបាយ។ ការដកតំណែងនាយករដ្ឋមន្ត្រី លោកស្រី […]

ជនភៀសសឹកខេត្តព្រះវិហារ សូមថ្លែងអំណរគុណដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានរៀបចំផ្គត់ផ្គង់ម្ហូប

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក ៧គោលដៅ ចំនួន ៦ គោលដៅ ៣,៥២១គ្រួសារ ស្មើ ១១,៧០២នាក់។ ប្រជាពលរដ្ឋភៀសសឹកដែលបានមកទទួលម្ហូប សូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ពិសេសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំចំអិនម្ហូបអាហារមួយថ្ងៃ២ពេលជូនជារៀងរាល់ថ្ងៃអស់រយៈពេលជាង ១ខែមក គិតចាប់តាំងថ្ងៃផ្ទុះអាវុធតាមព្រំដែន។ បេសកកម្មនៃការចុះរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹករបស់អ្នកឧកញ៉ា ឡេង […]

ប៉ូលិស​ឥណ្ឌូណេស៊ី​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅលើហ្វូងបាតុករ នៅ​ជិត​បរិវេណ​សាលា

ប៉ូលិសឥណ្ឌូណេស៊ីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករនៅជិតសាកលវិទ្យាល័យចំនួនពីរក្នុងទីក្រុងធំក្នុងតំបន់ Bandung។ នេះបើតាមក្រុមនិស្សិត និងអាជ្ញាធរបាននិយាយនៅថ្ងៃអង្គារ ដោយបានបង្កើនភាពតានតឹងជុំវិញការតវ៉ាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ចាប់តាំងពីសប្តាហ៍មុន។ ការតវ៉ាបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុននៅរដ្ឋធានីហ្សាកាតា ដោយផ្តោតលើខ្ទង់ចំណាយរបស់រដ្ឋាភិបាល ដូចជាការបង្កើនអត្ថប្រយោជន៍សម្រាប់អ្នកតំណាងរាស្រ្ត បានកើនឡើងទូទាំងប្រទេស ដោយមានកុបកម្ម និងសកម្មភាពបន្លំលួចប្លន់មួយចំនួននៅផ្ទះមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បន្ទាប់ពីរថយន្តប៉ូលីសបានបុក និងសម្លាប់អ្នកបើកបរម៉ូតូតាក់ស៊ី។ រដ្ឋមន្ត្រីជាន់ខ្ពស់ លោក Airlangga Hartarto បាននិយាយកាលពីថ្ងៃចន្ទនៅលើ Instagram ថា យ៉ាងហោចណាស់មនុស្ស៨នាក់បានស្លាប់នៅក្នុងការតវ៉ា។ អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងហ្វូងមនុស្សនៅជិតបរិវេណសាកលវិទ្យាល័យអ៊ីស្លាម Bandung និងនៅជិតសាកលវិទ្យាល័យ […]

រញ្ជួយដីនៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ៨០០នាក់ និងរបួស ២,៨០០នាក់

អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា ការរញ្ជួយដីដ៏អាក្រក់បំផុតមួយរបស់ប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សជាង ៧០០ នាក់ និងរបួសយ៉ាងហោចណាស់ ២,៨០០ នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានព្យាយាមទៅដល់តំបន់ដាច់ស្រយាលដោយសារតែដីភ្នំដ៏លំបាក និងអាកាសធាតុមិនអំណោយផល។ លោក Sharafat Zaman អ្នកនាំពាក្យក្រសួងសុខាភិបាលនៅទីក្រុងកាប៊ុលបានអំពាវនាវឱ្យមានជំនួយអន្តរជាតិដើម្បីដោះស្រាយការបំផ្លិចបំផ្លាញដែលបានកើតឡើងដោយការរញ្ជួយដីកម្រិត ៦រិចទ័រដែលបានវាយប្រហារនៅពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុកក្នុងជម្រៅ ១០ គីឡូម៉ែត្រ។ លោក Sharafat Zaman បាននិយាយប្រាប់រ៉យទ័រថា “យើងត្រូវការជំនួយពីព្រោះនៅទីនេះមនុស្សជាច្រើនបានបាត់បង់ជីវិត និងផ្ទះសម្បែងរបស់ពួកគេ”។ អ្នកនាំពាក្យរដ្ឋបាលលោក Zabihullah Mujahid […]

លោក គីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង តាមរថភ្លើងពិសេស

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិនតាមរថភ្លើងពិសេសរបស់លោកកាលពីព្រឹកថ្ងៃអង្គារ ដើម្បីចូលរួមពិធីហែក្បួនព្យុះហយាត្រាយោធាដ៏ធំនៅទីក្រុងប៉េកាំង គម្រប់ខួប៨០ឆ្នាំ នៃការសុំចុះចាញ់ជាផ្លូវការរបស់ជប៉ុនអំឡុងសង្គ្រាមលោកលើកទី២។ កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បាននិយាយថា លោក Kim បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសចិនកាលពីថ្ងៃចន្ទ ហើយបានមកដល់ប្រទេសចិននៅព្រឹកថ្ងៃអង្គារនេះ។ លោក គីម ត្រូវបានគេរំពឹងថានឹងចូលរួមពិធីព្យុហយាត្រាយោធានៅទីក្រុងប៉េកាំងនៅថ្ងៃពុធ ដោយចូលរួមជាមួយប្រធានាធិបតីចិន Xi Jinping និងមេដឹកនាំផ្សេងទៀតរួមទាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin […]

5
Promotion