លោក Xi Jinping ៖ អង្គការសហប្រតិបតិ្តការសៀងហៃបានក្លាយជាអង្គការតំបន់ដែលធំជាងគេនៅលើពិភពលោក

ព្រឹកថ្ងៃទី១ ខែកញ្ញា កិច្ចប្រជុំលើកទី២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋរបស់រដ្ឋសមាជិក អង្គការសហប្រតិបតិ្តការសៀងហៃ បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ Mei Jiang នៃ ក្រុងធៀនជីង ។ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជា អធិបតីនិងថ្លែងសុន្ទរកថាគន្លឹះ ។

លោក Xi Jinping បានលើកឡើងថាបច្ចុប្បន្ននេះអង្គការសហប្រតិបតិ្តការសៀងហៃ បានក្លាយជាអង្គការតំបន់ដែលធំជាងគេនៅលើពិភពលោកដែលមានការចូលរួមពី២៦ប្រទេស ធ្វើកិច្ចសហប្រតិបតិ្តការក្នុងវិស័យលើសពី៥០ និងមានទំហំ សេដ្ឋកិច្ចសរុប ចំនួនជិត៣០ទ្រីលាន ដុល្លារអាមេរិកកម្លាំងឥទ្ធិពលនិងកម្លាំងអំពាវនាវ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Xi Jinping បានថ្លែងថា ភាគីចិនតែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះ“ ភាពជាក់ស្តែង”ក្នុងការជំរុញការអភិវឌ្ឍ អង្គការសហប្រតិបត្តិការសៀងហៃឱ្យកាន់តែល្អប្រសើរ ។ ភាគីចិនមាន ផែនការអនុវត្តគម្រោងទាក់ទងនឹងជីវភាពរស់នៅ ចំនួន១០០ គម្រោងនៅរដ្ឋសមាជិកដែលមានតម្រូវការ។

ឆ្នាំនេះ ចិននឹងផ្តល់ជំនួយឥតសំណងក្នុង ទំហំ២ពាន់លានយាន់ប្រាក់ចិនចំពោះរដ្ឋសមាជិក ហើយផ្តល់ប្រាក់ឥណទានបន្ថែមចំនួន១ម៉ឺនលានយាន់ប្រាក់ចិនចំពោះធនាគារ ជាសមាជិកនៃសហព័ន្ធធនាគារ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ។

បើតាមលោក Xi Jinping ចាប់ពីឆ្នាំក្រោយតទៅបន្ថែមចំនួនទ្វេដងសម្រាប់អាហារូបករណ៍ ពិសេសនៃអង្គការសហប្រតិបត្តិការសៀងហៃ អនុវត្តផែនការបណ្តុះបណ្តាល និស្សិតថ្នាក់បណ្ឌិតនៃ អង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីរួមគ្នា បណ្តុះបណ្តាលធនធានមនុស្សឆ្នើមខាងវិទ្យាសាស្ត្រ ។ នៅរយៈពេល៥ឆ្នាំ ខាងមុខនេះកសាង “ រោងជាង Luban” ចំនួន១០នៅ រដ្ឋសមាជិកដើម្បីផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សចំនួន១ម៉ឺននាក់ ៕