ជនភៀសសឹក ៦គោលដៅ ៤,៥០៩គ្រួសារក្នុងខេត្តព្រះវិហារ ទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

នៅថ្ងៃទី២៨ ខែសីហា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននិងកំពុងបន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤,៥០៩គ្រួសារ ស្មើ ១៤,៨១៩នាក់ ក្នុងខេត្តព្រះវិហារ ចំនួន ៦គោលដៅ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ការចុះរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនប្រជាពលរដ្ឋភៀសសឹករបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ […]

លោកស្រី Paetongtarn ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកហូតតំណែងនាយករដ្ឋមន្រ្តីថៃជាផ្លូវការ

តុលាការធម្មនុញ្ញនៃរាជាណាចក្រថៃ នាថ្ងៃសុក្រ ទី២៩ ខែសីហា សម្រេចដកហូតតំណែងនាយករដ្ឋមន្រ្តីថៃផ្លូវការ ពីលោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់លោក Thaksin Shinawatra អតីតនាយករដ្ឋមន្រ្តីដែលត្រូវយោធាធ្វើរដ្ឋប្រហារ។ ទីភ្នាក់ងារព័ត៌មាន The Nation ចេញផ្សាយឲ្យដឹងថា តុលាការធម្មនុញ្ញថៃនៅរសៀលថ្ងៃទី ២៩ ខែ សីហានេះបានសម្រេចដកតំណែងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្រ្តី ក្រោយរកឃើញសារសម្លេងបែកធ្លាយរបស់លោកស្រីជជែកគ្នាជាមួយសម្តេចតេជោ ហ៊ុន […]

ប៉ាគីស្ថាន​ជម្លៀស​មនុស្ស​រាប់​លាន​នាក់​ បំផ្លាញផ្ទះរាប់រយខ្នង និងលិចដំណាំធញ្ញជាតិសំខាន់ៗ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរប៉ាគីស្ថានបានជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែងនៅក្នុងខេត្ត Punjab ក្នុងសប្តាហ៍នេះ ខណៈដែលទឹកជំនន់ដ៏អាក្រក់បំផុតនៅទីនោះបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែងនៅ​ក្នុង​ភូមិរាប់រយ និងបានលិចដល់ដំណាំធញ្ញជាតិសំខាន់ៗ។  អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Punjab បាននិយាយថា ភ្លៀងមូសុងដ៏ខ្លាំង និងការបង្ហូរទឹកលើសពីប្រទេសជិតខាងរបស់ប្រទេសឥណ្ឌាពីទំនប់វារីអគ្គិសនីបានធ្វើឱ្យទន្លេចំនួន ៣ ហូរចូលខេត្តភាគខាងកើត ដែលបណ្តាលឱ្យមានទឹកជំនន់នៅក្នុងភូមិជាង ១,៤០០ភូមិឯណោះ។ សារព័ត៌មាន Reuters បានដកស្រង់សម្តីក្រុមមន្ត្រីបាននិយាយថា ទឹកជំនន់កាន់តែអាក្រក់ទៅៗនៅក្នុងរដ្ឋ Punjab ដែលជាផ្ទះរបស់ប្រជាជនពាក់កណ្តាលនៃប្រទេសប៉ាគីស្ថាន និងជាប្រទេសផលិតស្រូវសាលី អង្ករ និងកប្បាសដ៏សំខាន់ តាមរយៈការបញ្ចេញទឹកចូលទៅក្នុងទន្លេចំនួន […]

ជោគវាសនារក្សាតំណែងនាយករដ្ឋមន្រ្តីថៃរបស់កូនស្រីលោក ថាក់ស៊ីន កំណត់ត្រឹមម៉ោង ៣រសៀលនេះ!

តុលាការធម្មនុញ្ញរបស់ប្រទេសថៃនៅថ្ងៃសុក្រនេះនឹងសម្រេចជោគវាសនារបស់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra នៅក្នុងករណីដែលអាចឃើញលោកស្រីនឹងត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីកាន់អំណាចបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដែលអាចនឹងនាំមកនូវភាពចលាចលនៅខាងមុខ ទោះជាលទ្ធផលបែបណាក៏ដោយ។ លោកស្រី Paetongtarn កូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីដែលទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានចោទប្រកាន់ថា បានបំពានក្រមសីលធម៌ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីខែមិថុនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅពេលដែលប្រទេសទាំងពីរឈានដល់ជម្លោះព្រំដែនប្រដាប់អាវុធ។ លោកស្រីអាចក្លាយជានាយករដ្ឋមន្ត្រីទី៥ ក្នុងរយៈពេល ១៧ ឆ្នាំដែលត្រូវបានដកពីតំណែងដោយតុលាការធម្មនុញ្ញថៃ។ សូមបញ្ជាក់ថា សាលក្រម […]

ក្រសួងអប់រំ៖ ថ្ងៃទី២ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានបេក្ខជនអវត្តមានចំនួន ១៨៥៨នាក់

ក្រសួងអប់រំយុវជន និងកីឡា បង្ហាញនូវរបាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានឲ្យដឹង នៅថ្ងៃទី២នេះ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនអវត្តមានចំនួន១៨៥៨នាក់ (ស្រី៧៤៥នាក់) ស្មើនឹង១,២៦ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៥១១នាក់ (ស្រី៥៨១នាក់) បេក្ខជនចំណេះទូទៅចំនួន៣៤៧នាក់ (ស្រី១៦៤នាក់)។  បេក្ខជនដែលមានបញ្ហាសុខភាព មានចំនួន ៨៣នាក់ ហើយដាក់ឱ្យប្រឡងដាច់ដោយឡែក ៣២នាក់ ហើយបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។  បើតាមក្រសួងអប់រំ […]

មន្រ្តីកម្ពុជា ជួបប្រមុខ UN ប្រាប់ពីអំពើនៅបន្តរំលោភបទឈប់បាញ់របស់ទាហានថៃ ហើយដាក់បន្លាលួស បណ្តេញប្រជាជនកម្ពុជាពីផ្ទះសម្បែង

លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ UN បានជួបពិភាក្សាជាមួយនឹងលោក António Guterres អគ្គលេខាធិការ UN នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដើម្បីជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ថា កម្ពុជាតែងតែគោរពបទឈប់បាញ់ដែលបានព្រមព្រៀងរវាងភាគីទាំងពីរ និងមានភាពអត់ធ្មត់ខ្ពស់បំផុតនៅចំពោះអំពើនៅតែបន្តរំលោភបទឈប់បាញ់ដោយទាហានថៃ។  ចំពោះមុខប្រមុខ UN លោក កែវ ឈា បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះទង្វើបង្កហេតុថ្មីៗរបស់ថៃ […]

មេដឹកនាំអឺរ៉ុប ខឹងសម្បាររុស្សុីវាយប្រហារលើទីក្រុង គៀវ ធ្វើឱ្យខូចខាតការិយាល័យគណៈប្រតិភូសហភាពអឺរ៉ុប

មន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៣នាក់ រួមទាំងកុមារ ៤នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការទម្លាក់គ្រាប់បែកនៅក្នុងការវាយលុករបស់រុស្ស៊ីលើទីក្រុង គៀវ ។ បើតាមមន្ត្រីអ៊ុយក្រែនដដែល អគារលំនៅដ្ឋានកម្ពស់ ៥ជាន់ត្រូវបានបំផ្លាញ ហើយទីស្នាក់ការបេសកកម្មរបស់សហភាពអឺរ៉ុប និងក្រុមប្រឹក្សាអង់គ្លេសនៅក្បែរនោះត្រូវបានខូចខាតផងដែរ។ ឆ្លើយតបទៅនឹងទង្វើរបស់ទីក្រុងមូស្គូ ប្រធានគណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុប បានបង្ហាញការខឹងសម្បារចំពោះការវាយប្រហារមកលើទីក្រុង គៀវ រាប់ចាប់តាំងពីខែកក្កដា ដែលបានធ្វើឱ្យខូចខាតការិយាល័យគណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Ursula von der Leyen […]

នាយ ព្រែក ធ្វើឱ្យ ឈិន មុន្នីនាថ ស្រក់ទឹកភ្នែកក្រោយកំណត់ពេលរៀបការតាមសន្យា ! 

នាយ ព្រែក បានលុតជង្គង់សុំតារាសម្តែង ឈិន មុន្នីនាថ រៀបការជាផ្លូវការតាមការសន្យា ដោយកំណត់ពេលវេលារៀបការនៅបំណាច់ឆ្នាំ២០២៥ ។  ចំណងស្នេហ៍៦ឆ្នាំរវាងតារាសម្តែង ឈិន មុន្នីនាថ និងនាយ ព្រែក ជិតឈានដល់ថ្ងៃអាពាហ៍ពិពាហ៍ហើយ ប​ន្ទាប់ពីបានគុណគូរកវេលាល្អដើម្បីសាងជីវិតគូរួមគ្នា ជាក់ស្តែងនៅយប់ថ្ងៃទី ២៨ ខែ សីហា កន្លងមកនេះ នាយ ព្រែក បានលុតជង្គង់សុំកញ្ញា ឈិន មុន្នីនាថ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹក ៦គោលដៅ ៤,៦៤៧គ្រួសារក្នុងខេត្តព្រះវិហារ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៨ ខែសីហានេះ បានបន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤,៦៤៧គ្រួសារ ស្មើ ១៦,២១២នាក់ ក្នុងខេត្តព្រះវិហារ ចំនួន ៦គោលដៅ។ បេសកកម្មរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម […]

ចិន អញ្ជើញមេដឹកនាំពិភពលោក រួមទាំងកូរ៉េខាងជើង រុស្សុី ចូលរួមក្នុងពិធីព្យុហយាត្រាយោធា ដ៏ធំសម្បើមមួយនៅក្នុងទីក្រុងប៉េកាំង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមានវត្តមានចូលរួមក្នុងពិធីព្យុហយាត្រាយោធា ដ៏ធំសម្បើមមួយនៅក្នុងទីក្រុងប៉េកាំង នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ដើម្បីប្រារព្ធខួប៨០ឆ្នាំ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។ នេះបើតាមការបញ្ជាក់របស់ឧបការីរដ្ឋមន្ត្រីការបរទេសចិន។ នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Hong Lei ឧបការីរដ្ឋមន្ត្រីការបរទេសចិន បានប្រកាសពីវត្តមានចូលរួមរបស់មេដឹកនាំមកពីប្រទេសចំនួន ២៦ ក្នុងនោះរួមមាន៖ លោក […]

5
Promotion