ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ៤ថ្ងៃ!

ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ៤ថ្ងៃដោយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីននៅថ្ងៃទី២៧ ខែសីហា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទស្សនកិច្ចលើកដំបូងរបស់លោក Marcos ចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតីហ្វីលីពីន ហើយជាប្រធានាធិបតីហ្វីលីពីនទីពីរ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

គួររំលឹកផងដែរថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រតិភូរាជរដ្ឋាភិបាលបំពេញទស្សនកិច្ចជាលើកដំបូងទៅហ្វីលីពីនរយៈពេល២ថ្ងៃ ចាប់តាំងពីចូលកាន់តំណែងនៅក្នុងឆ្នាំ២០២៣។ 

កម្ពុជា និងហ្វីលីពីន មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេលជិត៧០ឆ្នាំហើយ។ ក្នុងកិច្ចប្រជុំទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយប្រធានាធិបតីហ្វីលីពីន Marcos ដោយថ្នាក់ដឹកនាំទាំងពីរបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ៕